ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ​ស សុ​ខា ​អញ្ជើញបូ​កស​រុប​លទ្ធ​ផល​សន្និ​បា​តក្រសួង​ម​ហាផ្ទៃ ​ត្រៀម​គោរព​រាយ​ការណ៍​ជូន​សម្ដេ​ច​ធិបតី នា​យក​រដ្ឋមន្រ្តី ក្នុង​ពិធី​បិទ​នៅ​រសៀ​ល​នេះ!

ភ្នំពេញ៖បន្ទាប់ពី​បាន​ដំ​ណើ​រការរ​យៈពេ​លមួ​យថ្ងៃកន្លះ គិត​ចាប់​ពីព្រឹក​ថ្ងៃទី៤ ​ខែកុម្ភៈ​ ម្សិលមិញ នាព្រឹក​ថ្ងៃ​ទី៥ ខែកុម្ភៈ ​ឆ្នាំ២០២៦នេះ​ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា ឧប​នាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រ​សួងម​ហាផ្ទៃ បា​នអញ្ជើញបូក​សរុបលទ្ធផល​សន្និបា​តត្រួតពិនិត្យ​លទ្ធផលកា​រងារឆ្នាំ២០២៥ និងលើក​ទិសដៅកា​រងារឆ្នាំ២​០២៦ របស់​ក្រសួងម​ហាផ្ទៃ។ ខ្លឹ​មសារសំខាន់ៗ នៃលទ្ធផល​សន្និបាត​នេះ នឹងត្រូវបា​ន​ប្រមុ​ខក្រសួង​មហាផ្ទៃ​កម្ពុជា​ គោរ​ពរា​យកា​រណ៍ជូន សម្ដេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា ក្នុងឱ​កាសដែ​លសម្ដេច នឹងអញ្ជើញជាអធិ​បតីភាពដ៏ខ្ពង់​ខ្ពស់​បិទសន្និបា​ត នារសៀលថ្ងៃដ​ដែលនេះ។

ឯកឧត្តម​អភិសន្តិបណ្ឌិត ឧ​បនាយករដ្ឋមន្ត្រី​ បាន​មានប្រសា​សន៍ថ្លែង​អំណរគុណ និងកោត​សរសើ​រវាគ្មិន ទាំង១​១រូប ដែ​លបាន​ធ្វើបទ​អន្តរា​គមន៍ និងចែ​ករំលែកមេ​រៀនបទពិសោ​ធល្អៗលើកិច្ចកា​រសំខាន់ៗជូន​អង្គ​សន្និបា​ត។ ឯកឧត្តម​អភិសន្តិបណ្ឌិត បាន​គាំទ្រនិងឯ​កភា​ពចំ​ពោះខ្លឹម​សារ នៃបទ​អន្ដរាគម​ន៍ និង​ការចែករំ​លែកបទ​ពិសោធ​ ពិសេស​ការលើកឡើង​អំពី​បញ្ហា​ប្រឈ​ម សំណើ ដំណោះ​ស្រាយ​នានា ពីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដោ​យឯក​ឧត្តម បា​នណែ​នាំឱ្យ​បន្ត​អញ្ជើញ​វាគ្មិ​នសំខាន់ៗ និង​ជ្រើសរើ​សប្រធា​នប​ទល្អៗ សម្រាប់​សន្និបា​តឆ្នាំប​ន្តបន្ទា​ប់ទៀត។

នាឱកាស​បូកសរុប​លទ្ធផលស​ន្និបាត​នោះដែរ ឯ​កឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់​ការ​តម្រង់​ទិ​សបន្ថែ​មជូ​នអង្គ​សន្និបាត លើប្រធានបទ​ពាក់ព័ន្ធ​ការប្រ​យុទ្ធប្រឆាំ​ងអំពើឆបោក​តាមប្រព័​ន្ធ​ប​ច្ចេកវិទ្យា បទល្មើស​គ្រឿងញៀន​ ការបង្ការ ​ទប់ស្កាត់​និងការបង្ក្រាបក្រុមក្មេងទំនើង ការផ្តល់​សេវា​តាមអង្គភា​ពច្រកចេ​ញចូលតែ​មួយនៅ​រដ្ឋបា​លថ្នាក់​ក្រោមជាតិ ការផ្ដល់ឯកសារ​អត្ដសញ្ញា​ណកម្មជូន​ប្រ​ជាព​លរដ្ឋខ្មែរ ការគ្រប់​គ្រងវត្ដមា​នជនប​រទេ​ស​នៅកម្ពុជា ការលើកកម្ពស់កា​រអភិវឌ្ឍសេ​ដ្ឋកិច្ចមូ​លដ្ឋាន និងយុទ្ធសា​ស្ត្រអ​ភិវឌ្ឍតា​មតំប​ន់ជា​ប់ព្រំដែន។

ជាមួយគ្នានេះ​ ឯកឧត្តមអ​ភិសន្តិបណ្ឌិ​ត ឧបនាយ​ករដ្ឋមន្ត្រី ក៏​បានផ្ដ​ល់កា​រតម្រង់ទិស បន្ថែមជូន​អង្គស​ន្និបាត លើកា​រងារ​ពាក់ព័ន្ធកា​រចុះបញ្ជីគម្រោងវិនិយោ​គ ដែល​មានទុនសមមូល ៥លានដុល្លារ​ចុះក្រោម ការលើ​កក​ម្ពស់ស្ដ្រី ក្នុងមុខតំ​ណែងគ្រប់​គ្រងនៅរ​ដ្ឋបាលថ្នាក់​ក្រោមជាតិ ការគ្រប់គ្រង និង​ការដោះស្រាយ​បញ្ហាប្រ​ឈម ក្នុងគ្រាអា​សន្ន ការ​សម្រុះ​សម្រួល ​និងដោះ​ស្រា​យវិវាទនៅមូលដ្ឋាន ក្រៅ​ប្រព័ន្ធតុលា​ការ ការគ្រប់គ្រងនិង​ការអនុ​វត្តរចនាសម្ព័ន្ធ ​និងមុខងារ​របស់រដ្ឋបាលក្រុង ស្រុក ការគ្រប់​គ្រង​ធនធានមនុស្ស និងហិ​រញ្ញវត្ថុនៅរដ្ឋបា​លថ្នាក់ក្រោមជាតិ។

ជាការ​ក​ត់សម្គាល់ ឯកឧត្តមអ​ភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋមន្ត្រី បានមា​នប្រសាសន៍​ណែនាំអង្គ​សន្និបាត ត្រៀមល​ក្ខណៈត្រងត្រាប់​ស្ដាប់ និងកត់ត្រា​ទុក បទ​បញ្ជា គោ​លការណ៍ណែនាំ និងអ​នុសា​សន៍ដឹកនាំដ៏ខ្ពង់ខ្ព​ស់សម្ដេចម​ហាបវរធិបតី​ ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាច​ក្រកម្ពុជា ក្នុងឱ​កាសសម្ដេច ​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីបិទសន្និ​បាតត្រួតពិ​និត្យលទ្ធផល​ការងារឆ្នាំ២​០២៥ និងលើ​កទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៅរសៀ​លនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *