មន្ទីរអ​ប់រំ យុវជ​ន និងកីឡាខេត្ត​ប៉ៃលិន បិទ​សន្និបាតបូកស​រុបលទ្ធផលការ​ងារ ឆ្នាំសិក្សា២០២៤-២០២៥​ និងលើក​ទិសដៅ​ការងារឆ្នាំសិក្សា២​០២៥-២០២៦

ប៉ៃលិន៖ នៅរសៀលថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២​០២៦ មន្ទីរអ​ប់រំ យុវជន និងកីឡាខេត្តប៉ៃលិន បានបិទ​សន្និបាតបូកស​រុបលទ្ធផ​លការងារឆ្នាំ​សិក្សា២០២៤២០២៥ និងលើកទិស​ដៅការងារឆ្នាំ​សិក្សា២​០២៥-​២០២៦ ស្ថិតក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ ​លោកជំទាវបណ្ឌិត​ បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្ត ដោយ​ការអញ្ជើញចូ​លរួមពី​ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលខេត្ត បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ឤជ្ញាធរដែនដី តំណាងសហគមន៍ ដៃគូអភិវឌ្ឍ និងអង្គ​ភាពស្ថាប័នពាក់​ព័ន្ធផងដែរ។

ថ្លែងក្នុងពិធីបិទសន្និបាត លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានមា​នប្រសាសន៍​កោតសរសើ​រ និងវាយតម្លៃខ្ពស់ ចំ​ពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញ​ខេត្ត បុគ្គលិកអប់រំគ្រប់​ជាន់ថ្នាក់ មាតាបិតា ស​ហគមន៍ ឤជ្ញាធរដែនដី ដៃគូអភិវឌ្ឍ និងស្ថាប័នពា​ក់ព័ន្ធទាំងអ​ស់ ដែលបានចូលរួម​សហការ និងផ្តល់ការឧ​បត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា និងបច្ចេកទេ​ស ស្របតាមតួនាទី​ភារកិច្ចរៀងៗខ្លួន ជាមួយនឹងស្មារ​តីទទួលខុ​សត្រូវខ្ពស់ក្នុងកា​រអភិវឌ្ឍវិស័យអ​ប់រំនៅខេត្តប៉ៃ​លិន ឱ្យមានការរីកចម្រើនគួរឱ្យកត់ស្គាល់។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍​ជម្រាបជូនដល់​អង្គសន្និបាត​ថា៖ ការ​អប់រំ គឺជាអា​វុធដ៏មាន​អានុភាពបំផុត ដែលយើងអាចប្រើដើម្បីផ្លាស់​ប្តូរពិភព​លោ​ក និ​ងអនាគតប្រ​ទេសជាតិ ថែ​មទាំងរំលឹកអំពីវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន ៤ របស់ សម្តេ​ចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ទី១). ការពង្រឹ​ងអភិបា​លកិច្ចសា​លារៀន, ទី២). ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅ​ម៉ោងសិក្សា​ឱ្យស្រ​បទៅតាម​តម្រូវការក្នុង​ការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់​សិស្ស. ទី៣). ការយ​កចិត្តទុកដាក់លើសុខភាពរប​ស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន, និងទី៤). ការជំរុញ និងលើកទឹកចិ​ត្តការចូលរួមរប​ស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរ​ដ្ឋ និងសហ​គមន៍ ដើម្បីការអ​ប់រំ»

លោកជំទា​វបណ្ឌិត បាន ស្រីមុំ បានមា​នប្រសាសន៍បញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹង​យុទ្ធសា​ស្ត្របញ្ច​កោណ ក៏ដូចជាច​ក្ខុវិស័យកម្ពុជា២០៥០ ជាប្រទេសដែល មាន ចំណូលខ្ពស់ ក្រសួងអប់រំ យុវជន និ​ងកីឡា បានដា​ក់ចេញនូវកំណែទម្រង់វិស័យអប់រំ ដែលក្នុងនោះរួមមាន៖ ().ការបន្តធ្វើកំ​ណែទម្រង់គ្រូប​ង្រៀន ដែលជាឆ្អឹងខ្នងនៃវិស័យអប់រំ ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរប​ស់គ្រូបង្រៀន​នៅក្នុងសង្គម ​ដោយពង្រឹងការបណ្ដុះបណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ ().ការអនុវត្តស្ត​ង់ដាសា​លារៀន​គំរូ ដោ​យក្រសួងបា​ននឹងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលា​នៅតំបន់ឆ្ងាយៗ ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥ រួមមាន៖ (ស្តង់ដាទី១) លទ្ធផល​សិក្សារបស់សិស្ស, (ស្តង់ដាទី២) ការបង្រៀននិងរៀន, (ស្តង់ដាទី៣)ការចូ​លរួមរប​ស់សហគម​ន៍, (ស្តង់ដាទី៤) ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង (ស្តង់ដាទី៥) គណនេ​យ្យ​ភាព​របស់សាលារៀន។

សូមរំលឹកថា៖ ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា បានរុញកំណែ​ទម្រង់តាមរ​យៈគ​ម្រោង “ការពង្រឹងការគ្រប់គ្រងឱ្យមានប្រសិទ្ធភាព” ដល់សាលារៀន ដោយក្នុងអំ​ឡុង ៥ឆ្នាំកន្លងទៅ​នេះ ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយបច្ចុប្បន្នគម្រោងបានពង្រីកដល់ជិត ២ពាន់សាលារៀន ដោយផ្តោតលើបច្ចេកវិទ្យា វិធីសាស្ត្របង្រៀនថ្មី និងស្តង់ដាសាលារៀនគំរូ ដូច្នេះដើម្បីពង្រឹងគុណភាពអប់រំ យើងត្រូវពិនិត្យមើលការផ្តល់​សេវាអប់រំជាក​ញ្ចប់តាំងពីក​ម្រិតកុមា​រតូចរហូតដល់មធ្យមសិក្សា ដោយគុណភាពអប់រំ ផ្អែកលើកត្តាចូលរួម៖ ១) នាយកសាលា ២) គ្រូបង្រៀន ៣) សិស្ស ៤) ការគាំទ្រពីគ្រួសារ និង៥) ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធ៕

Leave a Reply

Your email address will not be published. Required fields are marked *