បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចសាងសង់ជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យប្រមាណ៣០០០គ្រួសារ ដែលពួកគាត់មិនទាន់អាចវិលត្រលបទៅលំនៅឋានវិញបាន ដោយសារយោធាថៃបានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល ក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា មានផ្ទះប្រជាពលរដ្ឋ មិនឱ្យពលរដ្ឋកម្ពុជាចូលរស់នៅឡើយ។ ជាមួយគ្នានោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមនឹងនាយឧត្តមសេនីយ៍ ខេង សុមេធ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់…
Author: champey
អភិបាលខេត្តប៉ៃលិន អញ្ជើញសំណេះសំណាលសួរសុខទុក្ខអាជីវករក្នុងផ្សារប៉ាហ៊ី
ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងស្តាប់នូវរាល់សំណូមពរនានា របស់អាជីវករដែលលក់ដូរ នៅក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតនៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ អាជ្ញាធរ និងមន្ត្រីជំនាញ គ្រប់ជាន់ថ្នាក់ គឺមានតួនាទីដោះស្រាយរាល់សុខទុក្ខ និងសំណូមពររបស់ប្រជាពលរដ្ឋ ទាំងនៅតំបន់ទីផ្សារ និងនៅទីជន…
ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦
(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ ។ដោយកិច្ចប្រជុំនេះ គឺផ្តោតលើការពិភាក្សាជុំវិញបញ្ហាសំខាន់ៗលើការពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ រួមមាន៖ ១ – របាយការណ៍ប្រចាំឆ្នាំ ២០២៥ និងការវិភាគស្ថានភាព (SWOT) ។ ២– ប្រតិទិនក្រុមការងារបច្ចេកទេសសុខាភិបាល ២០២៦ ដែលភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាល និងសូចនាករតាមដានរួម (JMIs) ៣– ផែនការសកម្មភាពសម្រាប់ដំណើរទស្សនកិច្ចគាំទ្រដល់ក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់…
ក្រុមប្រឹក្សាខេត្តប៉ៃលិន បើកកិច្ចប្រជុំសាមញ្ញលើកទី២១ អណត្តិទី៤
ប៉ៃលិន៖នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុម ប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក–លោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង–ស្រុក ជាច្រើននាក់ផងដែរ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា…
ឯកឧត្តម អ៊ុន ចាន់ដា ក្រើនរំលឹកដល់មន្ត្រីទទួលភារកិច្ចថ្មី ឱ្យអនុវត្តតាមទិសស្លោករបស់សម្តេចធិបតី “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍”
(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់ មន្ត្រីទទួលភារកិច្ចថ្មី ត្រូវអនុវត្តតាមទិសពាក្យស្លោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ “ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍” ។ ឯកឧត្តម ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងប្រកាសតែងតាំងមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ថ្លែងក្នុងឱកាសនោះដែរ…
ឯកឧត្តម អ៊ី ឡុង អញ្ជើញបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមការងារប្រចាំការដែលស្នាក់នៅបណ្តោះអាសន្ន(ចំនួន៤ភូមិ) នៅវត្តបន្សាយចារាម(កណ្តោល) ក្នុងស្រុកថ្មពួក
(បន្ទាយមានជ័យ) អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ី ឡុង បានអញ្ជើញបន្តចុះសួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារប្រចាំការ ដែលស្នាក់នៅបណ្តោះអាសន្ន (ចំនួន៤ភូមិ) ដែលមិនទាន់អាចត្រលប់ចូលទៅទីតាំងភូមិវិញបាននៅវត្ត បន្សាយចារាម(កណ្តោល) ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសការចុះសួរសុខទុក្ខនោះឯកឧត្តម អ៊ី ឡុង ទោះបីជាបងប្អូនកំពុងជួបការលំបាកដោយសារភៀសខ្លួនពីសង្គ្រាម ឬជម្លោះក៏ដោយ សូមបងប្អូនរក្សានូវក្តីសង្ឃឹម និងសាមគ្គីភាពគ្នា។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងនៅក្បែរបងប្អូនជានិច្ច ដើម្បីផ្តល់ការគាំពារទាំងផ្នែកស្បៀងអាហារ…
លោក គី មករា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំអប់រំផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ផ្លូវគោក
ខេត្តបន្ទាយមានជ័យ៖ការយល់ដឹងនិងគោរពច្បាប់ចរាចរណ៍ផ្លូវគោក គឺជា កត្តាចម្បង ។លោក គី មករា ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញដឹកនាំផ្សព្វផ្សាយអប់រំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួម ពីមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងក្រុមយុវជនកាកបាទក្រហមខេត្ត នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ លោក គី មករា បានបញ្ជាក់ថា ការសហការចូលរួមរបស់មន្ត្រីនិងក្រុមយុវជនកាកបាទក្រហមនៅក្នុងឱកាសនេះគឺដើម្បីផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំ ចិន វៀតណាម នាពេលខាងមុខ ហើយការចុះមកផ្សព្វផ្សាយនេះធ្វើឲ្យពួកគាត់ ជាអ្នកកំពុងធ្វើចរាចរណ៍តាមដងផ្លូវឲ្យយល់ដឹងនិងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកដែលជាកត្តាចម្បង ប៉ុន្តែការបើកបរដោយប្រុងប្រយ័ត្ន អត់ធ្មត់ ចេះអធ្យាស្រ័យគ្នាក៏ជាកត្តាដ៏សំខាន់ផងដែរ។ ចូរចងចាំឲ្យបានច្បាស់ថា ការប្រមាថ…
បញ្ជូនខ្លួនជនសង្ស័យ ចំនួន១៦នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណីគ្រឿងញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងសកលវិទ្យាល័យUME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានធ្វើប្រតិបត្តិការបង្រ្កាបករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, កាប់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ព្រមទាំងបានស្រាជ្រាវឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់សរុប ១៦នាក់ ១–ឈ្មោះ នឹម បូនី ភេទ ប្រុស អាយុ ៣២ឆ្នាំ (ជួញដូរ…
លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធការដាក់ឲ្យដំណើរការគម្រោងសេវាគ្រប់ដណ្ដប់ទឹកស្អាត និងអនាម័យជាសកល តំបន់អភិវឌ្ឍន៍ស្រុកភ្នំស្រុក
(បន្ទាយមានជ័យ) អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា សហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំពិធីសម្ពោធការដាក់ឲ្យដំណើរការគម្រោងសេវាគ្រប់ដណ្ដប់ទឹកស្អាត និងអនាម័យជាសកល តំបន់អភិវឌ្ឍន៍ស្រុកភ្នំស្រុក ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានធ្វើនៅភោជនីយដ្ឋាន លី ក្រុស ស្រុកភ្នំស្រុក នៅព្រឹកថ្ងៃអង្គារ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២ ដោយមានចូលរួមពីលោក ឈន តុលា ប្រធានប្រតិបត្តិខេត្តបន្ទាយមានជ័យ និងសៀមរាប នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ.កម្ពុជា និងលោក លោកស្រី…
ឯកឧត្តម សាន គីមហុង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តមសាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក យឹម សំណាង អភិបាលរង ខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើង នៅសាលប្រជុំមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦…
