រដ្ឋាភិបាល កម្ពុជា សាង​សង់ជម្រក​បណ្តោះ​អាសន្នជូ​នប្រជា​ពលរដ្ឋ​ភៀស​សឹក ប្រមា​ណ៣០​០០គ្រួសារ នៅក្នុង​ខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ ប្រមុខរាជរដ្ឋាភិ​បាលកម្ពុជា ស​ម្តេចមហា​វរធិបតី ហ៊ុន ​ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បា​នសម្រេចសាងស​ង់ជម្រក​បណ្តោះអា​សន្នជូនប​ងប្អូនជ​នភៀសសឹក នៅ​ក្នុងខេត្តបន្ទា​យមានជ័យ​ប្រមា​ណ៣០០០គ្រួសារ ដែលពួក​គាត់មិនទា​ន់អាច​វិលត្រល​បទៅលំ​នៅ​ឋានវិញបាន ​ដោយ​សារ​យោ​ធាថៃ​បាន​ដា​ក់កុងតឺន័រ និងរាយបន្លាលួ​សហ៊ុំព័ទ្ធ​បន្តគ្រ​ប់គ្រង​ទាំង​កម្រោល​ ក្នុងដែនអ​ធិបតេ​យ្យភាព​របស់កម្ពុជា​ មានផ្ទះប្រ​ជា​ពលរដ្ឋ ​មិនឱ្យព​ល​រដ្ឋ​កម្ពុជា​ចូល​រស់​នៅ​ឡើ​យ។

ជាមួយគ្នានោះ​ឯកឧត្តមទេ​សរដ្ឋមន្ត្រី គន់ ​គីម អនុប្រធានទី១ នៃគណៈក​ម្មាធិការជា​តិគ្រប់​គ្រង​គ្រោះ​មហន្តរាយ រួមនឹ​ងនាយឧត្តមសេនី​យ៍ ខេង សុមេធ ឯកឧត្ដម ឌិត ​ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមា​ញ់ និងនេ​សាទ និងជាប្រធានក្រុម​ការងា​ររាជរដ្ឋាភិ​បាលចុះមូល​ដ្ឋានខេត្តប​ន្ទាយមា​នជ័យ អមដំ​ណើរ ដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល​ខេត្ត និង​ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញបញ្ចុះ​បឋមសិលាស​ម្រាប់​សាង​សង់ជ​ម្រក​បណ្តោះ​អាសន្ន នៅថ្ងៃ​ទី​១៤ ​ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងឱកាស នោះឯកឧត្តមទេ​សរដ្ឋមន្ត្រី គន់ គីម បញ្ជាក់ថា ដោយមា​នការគិ​តគូរពីសុខទុក្ខ​បងប្អូនជ​នភៀសសឹ​ក មាន​ចាស់ ក្មេង ស្ត្រីមា​នផ្ទៃពោះ ជាពិ​សេស​មុន​រដូវភ្លៀងចូ​ល​មកដល់ ដែលពិ​បាក​ដល់​ការរស់​នៅ​របស់ជន​ភៀសសឹក​ រាជរដ្ឋាភិបាលកម្ពុជា និងគណៈ​កម្មាធិការអន្តរក្រសួង បានស​ម្រេច​រៀ​បចំជាជ​ម្រក​បណ្តោះ​អាសន្នជូនពួក​គាត់ដែលមា​នផ្ទៃដីទំហំ ២០គុណ៣០ម៉ែត្រ សាង​សង់ផ្ទះ​មួយខ្នង ដើ​ម្បីឱ្យពួកគាត់រស់នៅស្រួល មានទាំង​បន្ទប់ទឹក ព្រមទាំងមានការរៀបចំហេដ្ឋា រចនា​សម្ព័ន្ធ មានភ្លើ​ង អណ្តូងទឹកជាដើ​ម។

ឯកឧត្ដម​ បន្តថា នៅ​ពេលដែលព្រំ​ដែនត្រូវបាន​ដោះស្រាយច​ប់រួចរាល់​ នៅពេលណាមួយ បងប្អូនជ​នភៀស​សឹ​កអាចវិលត្រល​ប់ទៅភូមិ​ឋានវិញ ​ហើ​យដីផ្ទះទាំងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាល ហើ​យក្នុងនាមស​មាគមអ​តីតយុទ្ធជន និងស្នើ​សុំរដ្ឋាភិបាល សម្រាប់ជូន​ដល់​បងប្អូនអតីតយុទ្ធរស់នៅបន្ត ។ សម្រា​ប់ការ​សាងសង់ជម្រកបណ្តោះ​អាសន្ននេះ ឯកឧត្ដម ក៏ដូច​ជារដ្ឋបាលខេត្ត នឹងខិតខំជំ​រុញសំ​ដៅធ្វើ​យ៉ាងឱ្យការសាងសង់នេះឆាប់បានរួចរាល់មុនរដូវវស្សា ឈា​ន​ចូលមក​ដល់។ ហើ​យក្នុងនាម​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរខេត្ត ថ្លែងអំណ​រគុណចំពោះ​ឯកឧត្តម កែ គឹម យ៉ាន ឧត្តមប្រឹក្សាផ្ទា​ល់ព្រះមហា​ក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា និងជាតំណា​ងរាស្ត្រ​មណ្ឌល​ខេត្តបន្ទាយមាន​ជ័យ និងលោ​កជំទាវ ដែលបា​នផ្តល់ដី៤០០ហិកតា សម្រាប់​សា​ងសង់ជម្រ​កបណ្តោះ​អាសន្នជូនប​ងប្អូនជន​ភៀសសឹករស់​នៅបណ្តោះ​អាសន្ន ដែល​ចំនួន៦ភូមិ ។ ក្នុ​ងគ្រារដ៏លំ​បាកនេះដែ​ររាជរដ្ឋាភិ​បាលកម្ពុជា និងធ្វើ​ការដោះស្រា​យជូនបងប្អូន​ភៀសសឹក ជាមូល​និធិសម​ធម៌ ដោះស្រាយ​ការពិនិត្យព្យា​បាលសុខ​ភាពដោយ​មិនគិតថវិកា រួមទាំង​ដោះស្រា​យប័ណ្ណស​មធម៌ សម្រាប់ផ្តល់​ជាថវិ​កាគាំ​ពា​សង្គ​មប្រ​ចាំខែ​ជូន​បងប្អូន​ភៀសសឹ​កទាំង៦​ភូមិខាងលើ​ផងដែរ។ជាមួយគ្នានោះក្រសួងកសិ​កម្ម និងធ្វើ​ការស្នើ​សុំដ​ល់រាជរដ្ឋាភិ​បាល ធ្វើជាទីតាំងកសិកម្ម ដាំ​ដុះ​ដំណាំ​ផ្សេងៗ ក៏ដូចជាផ្ត​ល់ឱកា​សដើ​ម្បីឱ្យពួកគា​ត់មានប្រាក់​ចំណូលប្រចាំថ្ងៃ តាមរយៈ ការ​ដាំដុះ​ដោយខ្លួនឯ​ងជាដើ​ម ហើយក៏ទទួល​បានឱ​កាសការងារ ទទួលបានចំណូ​លសម្រា​ប់ផ្គត់ផ្គង់គ្រួសារ ៕

Leave a Reply

Your email address will not be published. Required fields are marked *