(បន្ទាយមានជ័យ) អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ី ឡុង បានអញ្ជើញបន្តចុះសួរសុខទុក្ខពុកម៉ែ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារប្រចាំការ ដែលស្នាក់នៅបណ្តោះអាសន្ន (ចំនួន៤ភូមិ) ដែលមិនទាន់អាចត្រលប់ចូលទៅទីតាំងភូមិវិញបាននៅវត្ត បន្សាយចារាម(កណ្តោល) ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសការចុះសួរសុខទុក្ខនោះឯកឧត្តម អ៊ី ឡុង ទោះបីជាបងប្អូនកំពុងជួបការលំបាកដោយសារភៀសខ្លួនពីសង្គ្រាម ឬជម្លោះក៏ដោយ សូមបងប្អូនរក្សានូវក្តីសង្ឃឹម និងសាមគ្គីភាពគ្នា។ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងនៅក្បែរបងប្អូនជានិច្ច ដើម្បីផ្តល់ការគាំពារទាំងផ្នែកស្បៀងអាហារ សុខភាព និងសុវត្ថិភាព រហូតដល់ស្ថានភាពមានភាពល្អប្រសើរឡើងវិញ។
ឯកឧត្តម បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនភៀសសឹកដែលមិនទាន់អាចត្រលប់ចូលទៅទីតាំងភូមិវិញ សូមបន្តរក្សាអនាម័យនិងថែទាំសុខភាព ហើយបានណែនាំដល់ក្រុមការងារត្រូវបន្តជួយសម្របសម្រួល និងជួយអន្តរាគមន៍ការងារចាំបាច់នានាដល់ក្រុមគ្រួសារជនភៀសសឹកតទៅទៀត ហើយត្រូវបន្តរក្សាសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ។
ក្នុងឱកាសនោះដែរឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ បានប្រគល់ថវិកាមួយចំនួន ជូនដល់ក្រុមការងារឯប្រចាំការនៅទីនោះដើម្បីប្រើប្រាស់តាមតម្រូវការចាំបាច់៕

