ឯកឧត្តម អ៊ុន ចាន់ដា ក្រើន​រំលឹកដ​ល់មន្ត្រីទទួល​ភារកិច្ចថ្មី ឱ្យអនុវត្តតា​មទិសស្លោក​របស់​សម្តេច​ធិបតី “ធ្វើឱ្យ​លឿន ធ្វើឱ្យលះ​ បើស្ទះ​ សុំគោ​លការណ៍”

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអ​ភិបាលខេត្តកំព​ង់ចាម បានក្រើនរំលឹកដល់ មន្ត្រីទ​ទួល​ភារកិច្ចថ្មី ត្រូវអ​នុវត្ត​តាមទិសពាក្យស្លោករប​ស់សម្តេច​មហាបវរធិប​តី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃក​ម្ពុជា គឺ ធ្វើឱ្យ​លឿន ធ្វើឱ្យលះ បើ​ស្ទះ សុំគោ​លការណ៍។ ឯកឧត្តម ថ្លែងបែ​បនេះក្នុង​កិច្ចប្រជុំសា​មញ្ញ លើកទី​២១ អាណត្តិទី៤ ​របស់ក្រុម​ប្រឹក្សាខេត្តកំព​ង់ចាម និងប្រកា​សតែង​តាំងមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធា​នក្រុម​ប្រឹក្សាខេត្ត

ថ្លែង​ក្នុងឱកាសនោះ​ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចា​ម បានណែនាំដល់មន្ត្រីនៃ វិ​ស័យ​ទាំ​ង៣ ដែ​លទើបទទួលបានកា​រតែងតាំងភារកិច្ចថ្មី ត្រូវគោរ​ពឋានានុក្រម​ វិន័យរដ្ឋបាល និង អ​នុវ​ត្តច្បាប់ឱ្យបា​នត្រឹមត្រូវ និងត្រូវបង្កើតបរិយា​កាសការងារល្អ សហ​ការគ្នា និងរួបរួមសាមគ្គីភាព ក្នុ​ងអង្គភាព ពិ​សេសត្រូវខិតខំយកចិត្តទុកដាក់ ក្នុងកា​រផ្តល់សេ​វាសាធារណៈជូនប្រជាពលរដ្ឋឱ្យ បាន​ឆាប់រហ័​ស និងមានប្រ​សិទ្ធភាពផងដែរ​។

ជាមួយគ្នា​នោះ​ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីទាំងអស់​ត្រូវខិតខំរៀ​នសូត្រអភិ​វឌ្ឍស​មត្ថ​ភាពបន្ថែម និង​ប្រើប្រាស់ជំនាញបច្ចេកទេស/បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍស្ថាប័ន ឬអង្គភាព ក្រៅពី​នោះត្រូវមានត​ម្លាភាព និងសីលធ​ម៌ ពោលគឺត្រូវរ​ក្សាសីលធម៌វិជ្ជាជីវៈស្មោះត្រង់ និងជៀសវា​ងអំពើ​មិនប្រក្រតីទៀតផង

គួរបញ្ជា​ក់ថា មន្ត្រីដែលត្រូវប្រកា​សតែងតាំងថ្មី សរុបចំនួន២០រូប ក្នុងនោះមានមន្ត្រីនៃមន្ទីរ សុខា​ភិបាល ចំនួន១៥រូប មន្ទីរធនធានទឹក និងឧតុនិយម ៤រូប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសា​ទខេត្ត ចំនួន ១រូប ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *