(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៥ និងផែនការសកម្មភាពឆ្នាំ២០២៦ ។ដោយកិច្ចប្រជុំនេះ គឺផ្តោតលើការពិភាក្សាជុំវិញបញ្ហាសំខាន់ៗលើការពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ រួមមាន៖
១ – របាយការណ៍ប្រចាំឆ្នាំ ២០២៥ និងការវិភាគស្ថានភាព (SWOT) ។
២– ប្រតិទិនក្រុមការងារបច្ចេកទេសសុខាភិបាល ២០២៦ ដែលភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រសុខាភិបាល និងសូចនាករតាមដានរួម (JMIs)
៣– ផែនការសកម្មភាពសម្រាប់ដំណើរទស្សនកិច្ចគាំទ្រដល់ក្រុមការងារបច្ចេកទេសសុខាភិបាលថ្នាក់ (TWGH ឆ្នាំ ២០២៦
៤- ការវាយតម្លៃវឌ្ឍនភាព បញ្ហាប្រឈម និងវិធានការអាទិភាពទាក់ទងនឹងសូចនាករតាមដានរួម។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដែលក្រុមការងារបច្ចេកទេសសុខាភិបាល ថ្នាក់ក្រសួង និងថ្នាក់រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការសកម្មភាពការងាររបស់ខ្លួន ក្នុងឆ្នាំ២០២៦ នេះ មានជាអាទិ៍៖
១) បន្តពង្រឹងគុណភាព និងប្រសិទ្ធភាពកិច្ចដំណើរការប្រជុំរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល ។
២) ពង្រឹងបណ្តាញទំនាក់ទំនង និងផ្តល់ការគាំទ្រដល់ក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី–ខេត្ត (Pro-TWGH) ដោយតាមរយៈការកំណត់នូវយន្តការប្រាស្រ័យទំនាក់ទំនងច្បាស់លាស់ ។
៣) ក្រុមការងារបច្ចេកទេសសុខាភិបាលរាជធានី–ខេត្ត (Pro-TWGH) ត្រូវធ្វើបច្ចុប្បន្នកម្មព័ត៌មានស្តីពីការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល និង ៤) នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ត្រូវពិនិត្យ និងរៀបចំឡើងវិញ វេទិកាដៃគូសុខាភិបាល (Health Partners Forum) ដែលបានខកខានតាំងពីអំឡុងនៃការរាតត្បាតនៃជំងឺកូវីដ–១៩៕

