ក្រុមប្រឹក្សាខេត្តប៉ៃ​លិន បើ​កកិច្ច​ប្រជុំ​សា​មញ្ញ​លើ​កទី​២១ អ​ណត្តិទី​៤

ប៉ៃលិន៖​នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ក្រុមប្រឹក្សា​​ខេត្តប៉ៃ​លិន បាន​បើកកិ​ច្ចប្រជុំ​សាមញ្ញ​លើកទី២​១ អាណ​ត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯក​ឧត្តម ជា​ ចាន់ឌិន ប្រធានក្រុម​ប្រឹក្សា​ខេត្ត និង លោ​កជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាលនៃគណៈអ​ភិបាលខេត្តប៉ៃលិន ព្រមទាំង​មានការ​ចូលរួមពី​សំ​ណាក់ឯក​ឧត្តម លោ​កជំទាវសមាជិ​កក្រុម ប្រឹក្សាខេត្ត, គណៈ​អភិបាលខេត្ត នាយក នា​យករ​ងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោកលោកស្រី ប្រធានមន្ទីរអង្គភាព ស្ថាប័នជុំវិញខេត្ត និង​អាជ្ញា​ធរក្រុងស្រុក ជាច្រើននាក់ផងដែរ។

ក្នុងកិច្ចប្រជុំ​នេះមាន​របៀបវារៈ​ដូចជា ៖ ១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រ​ជុំ​សា​មញ្ញលើកទី ២០ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤, .ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាងរបា​យការណ៍ ស្តីពីការអនុវត្ត​ការងារ ប្រចាំខែម​ករា ឆ្នាំ២០​២៦ និងទិសដៅការងារបន្ត របស់រដ្ឋបា​ល​ខេត្ត​ប៉ៃលិន, និង .បញ្ហាផ្សេងៗ។

ក្រោយពីបាន​ស្តាប់ការលើកឡើង​ពីរបៀបវារៈ និងប​ញ្ហាសំ​ខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំ​ទាវប​ណ្ឌិត បាន ស្រីមុំ អភិ​បាល នៃគណៈ​អភិបា​លខេត្តប៉ៃ​លិន បាន​មា​នប្រសា​សន៍​ក្រើ​នរំលឹក​មន្ទីរជំនា​ញស្ថាប័​នជុំវិញ​ខេត្ត និង​អាជ្ញាធរ ក្រុង/​ ស្រុក ត្រូវ​មើលឡើ​ងវិញ នូវរា​ល់បញ្ហានា​ពេលកន្លងមក មិន​ត្រូវទុក​ចោលនោះទេ គឺត្រូវ​ដោះស្រាយ​ជូនពលរដ្ឋឱ្យ ​បានទា​ន់ពេលវេលា ជាពិសេសត្រូវយក​ចិត្ត​ទុក្ខដា​ក់ខ្ពស់ចំពោះសុខទុក្ខ និងជី​វភាពរស់នៅរបស់បងប្អូន​ពលករ ដែលទើបវិលត្រឡប់មក​ពីប្រ​ទេសថៃ ព្រមទាំងស​ហការគ្នាជួយសម្របសម្រួលរកការងារជូ​នពួកគាត់ផងដែរ។

លោក​ជំទាវបណ្ឌិតអភិបាល​ខេត្ត ក៏​បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក​ងកម្លាំង ប្រដាប់ អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានសហការគ្នាធ្វើការងារ តាមតួរនាទីភា​រៈកិ​ច្ច ប្រកបដោ​យការទទួលខុស ត្រូវខ្ពស់ជាពិសេសបានចូលរួមក្នុងការការពារបូរណៈភាពទឹកដី, ថែរក្សាសន្តិ​សុខសណ្តាប់​ធ្នាប់សាធារណៈ​, ការបម្រើ សេវាសាធារ​ណៈនានាបានល្អប្រសើ និង​បានក​សាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួម​ចំណែ​កឲ្យខេត្ត​ប៉ៃលិន យើងមានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានស​ម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ​ជានាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា។

នៅក្នុងឱកា​សនោះផង​ដែរ ឯកឧត្តមប្រ​ធានក្រុមប្រឹក្សា ក៏​បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងន័យបម្រើដល់ផលប្រយោជន៍ និងសេចក្តី​ត្រូវ​ការ​របស់ប្រជាពលរដ្ឋ ដោយត្រូវយក ចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់ រហ័សទាន់សភាពការណ៍ និងមាន​ប្រ​សិទ្ធ​ភាពខ្ពស់ ស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ របស់រាជ​រដ្ឋាភិបា​ល អាណត្តិទី៧ នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *