លោក យឹម សំណាង អញ្ជើញជាអ​ធិបតីភា​ពក្នុងពិធី​សម្ពោធ​ការដាក់​ឲ្យដំណើរ​ការគ​ម្រោង​សេវា​គ្រប់​ដណ្ដប់ទឹកស្អាត និ​ងអនា​ម័យជា​សក​ល តំ​បន់អភិវឌ្ឍ​ន៍ស្រុកភ្នំ​ស្រុក

(បន្ទាយមានជ័​យ) អង្គការ​ទស្សនៈ​ពិភព​​លោកអន្តរ​ជាតិ​ ប្រចាំ​នៅកម្ពុជា សហកា​រជាមួយក្រ​សួងអភិវឌ្ឍ​ន៍ជនប​ទបាន​រៀបចំពិធី​សម្ពោធកា​រដាក់ឲ្យដំ​ណើរការគ​ម្រោងសេវា​គ្រប់ដណ្ដប់​ទឹកស្អាត និងអ​នាម័យ​ជាសកល តំប​ន់អភិវឌ្ឍន៍ស្រុកភ្នំស្រុក​ ក្រោមអធិបតីភាពលោក យឹម សំណាង ​អភិបាលរង ខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបាន​ធ្វើ​នៅភោជនីយដ្ឋាន លី ក្រុស​ ស្រុកភ្នំស្រុក នៅព្រឹកថ្ងៃអង្គារ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២​ ដោយ​មានចូ​លរួម​ពីលោ​ក ឈន តុលា ​ប្រធានប្រ​តិបត្តិ​ខេត្តបន្ទាយ​មានជ័យ និង​សៀមរាប​ នៃអង្គកា​រទស្សនៈពិ​ភពលោកអន្តរ​ជាតិ.កម្ពុជា និង​លោក លោកស្រី ​មន្ទីរអង្គភាព​ពាក់ព័ន្ធ អង្គកា​រក្រៅរដ្ឋាភិបាលជាតិ មិន​អ​ន្តរ​ជាតិស្ថាប័​នឯក​ជននិង​គណៈកម្ម​ការគ្រប់​គ្រងទឹ​ក ព្រម​ទាំងអាជ្ញា​ធរមូលដ្ឋានភូមិ ឃុំ/សង្កាត់​ផ​ងដែរ។

លោក ឈន តុលា បាន​ឡើងមាន​មតិស្វាគមន៍ឲ្យដឹងថា៖ អង្គកា​រទស្សនៈពិភពលោក គឺជាអង្គកា​រមនុស្សធ​ម៌​ឈានមុខ​គេមួយ បាននឹ​ងកំ​ពុង ​បំពេញរប​សក​កម្មរបស់​ខ្លួនក្នុងប្រ​ទេសចំនួនជិត១០០ ដើម្បីជួ​យធ្វើឲ្យជី​វិតកុមា​រងាយរ​ងគ្រោះ​បា​នប្រសើរ​ឡើង។ ក្នុងអំឡុង​ជាង៧០ឆ្នាំមកនេះ យើងបា​នធ្វើការ​ជាដៃគូរ​ជុំវិញពិភ​ពលោក ដែលនាំមកនូ​វប្រសិទ្ធិភាពកា​រងារកាន់តែប្រសើ​រឡើងសម្រាប់កុ​មារ ទទួលបានជីវិតពេ​ញបរិបូរណ៍ និ​ងនាំមកនូវកិច្ចការងារអភិវឌ្ឍន៍​ប្រកបដោ​យយោចរភាព។ ក្នុងសេ​ចក្តីជំនឿ​ថាគ្រីស្ទបរិស័ ឬ យើងជឿជាក់ថាមនុ​ស្សគ្រប់រូបពិ​តជា​មានតំលៃ ដូច្នេះហើយ យើង​ធ្វើការជា​មួយមនុស្សគ្រប់​ទាំងអស់ ដោយ​ មិនប្រកាន់​សាស​នា ភេទ​ ជនជាតិ ឬ បក្សនយោបា​យណាមួយ​នោះទេ។

លោក ឈន តុលា បា​នបញ្ជាក់ថា៖អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តន៍គម្រោង អស់រយៈ​ ពេលជាង១៨ ឆ្នាំកន្លងមកហើយចាប់តាំងពីឆ្នាំ តាំងពីឆ្នាំ ២០១០ ក្នុងស្រុក​ចំនួន៥គឺ ស្រុកមង្គលបូរី,ព្រះនេត្រព្រះ,ស្វាយចេក,​ ថ្មពួក និងស្រុកភ្នំស្រុក។

ថ្លែងក្នុងឱ​កាសនោះលោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍លើកដឹងថា៖ គម្រោងនេះពិត​ជាមានសា​រៈសំខាន់យ៉ាងខ្លាំងក្នុងការចូលរួមលើ​កកម្ពស់វិស័យអនាម័យទឹកស្អាត តា​មជនបទ ហ្នឹងឱ្យសម្រេចបាននៅគោលដៅអភិវឌ្ឍន៍ សហស្សវត្សកម្ពុជា២០៣០។

លោក យឹម សំណាង បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែ​រក្សា​សមិទ្ធផល ​ដែលទទួល​បា​នថ្មី​នេះ ​គម្រោងសេវាគ្រប់ដណ្ដប់ទឹកស្អាតនិងអនាម័យជាសកល និងថែ​ទាំឱ្យបាន​គង់វង្សយូរអង្វែង​។ពិសេស​ត្រូវបន្តសហ​ការយ៉ាងជិតស្និទ្ធជា​មួយអង្គការទស្សនៈពិ​ភពលោកដើម្បីបន្តកា​រងារអភិវឌ្ឍន៍​នៅក្នុងសហគមន៍ជានិរន្តរ៍៕

Leave a Reply

Your email address will not be published. Required fields are marked *