បញ្ជូនខ្លួនជនសង្ស័យ ចំនួន១​៦នាក់ ទៅតុលា​ការ​ ពាក់ព័ន្ធ ក​​រណី​គ្រឿង​ញៀន និងកាន់​កាប់ ឬដឹកជញ្ជូ​នអាវុធ​ដោយគ្មាន​ការអនុញ្ញា​ត

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងសិរី​សោភ័ណ ដឹកនាំដោយ​លោ​កវរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង កាលវេលាម៉ោ​ង១២ និង១៥នាទី ថ្ងៃទី​០៧ ​ខែកុម្ភៈ ឆ្នាំ២០​២៦ នៅចំណុចផ្លូវឡើង​សកល​វិទ្យាល័យ​UME ស្ថិតក្នុងភូមិភ្នំកន្ទួត សង្កាត់​កំពង់​ស្វាយ ក្រុងសិ​រីសោភ័ណ បានធ្វើប្រ​តិបត្តិកា​របង្រ្កាប​ករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និង​ប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន, កាប់កាប់ ឬដឹកជ​ញ្ជូនអាវុធ​ដោយគ្មានការ​អនុ​ញ្ញាត ព្រម​ទាំងបា​ន​ស្រាជ្រាវឃា​ត់ខ្លួនជ​នសង្ស័យ​បាន​ជាបន្តបន្ទា​ប់សរុប ១៦នាក់ ១ឈ្មោះ នឹម បូនី ភេទ ប្រុស អាយុ ៣២ឆ្នាំ (ជួញដូរ និងប្រើប្រាស់), ឈ្មោះ យ៉ុង ដានិ​ត ហៅ តេវ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ(ប្រើប្រាស់), ឈ្មោះ ហឿង ​ហឿន ភេទប្រុស ​អាយុ ៤០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ជួញដូរ ស​ម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់), ឈ្មោះ ម៉ៅ មករា ហៅ ឆែ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(ប្រើប្រាស់), ឈ្មោះ រ៉ើន មករា ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ(ប្រើប្រាស់), ឈ្មោះ សេង លីនដា ហៅ អាដា ភេទ ស្រី អាយុ ២៩ឆ្នាំ មុខរបរជាងផាត់មុខ(ប្រើប្រាស់), ឈ្មោះ ហង្ស សុខផារ៉ា ហៅ អាលីហ្សា ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរសន្តិសុខ (ប្រើប្រាស់), ឈ្មោះ សោម ដារ៉ា ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជមុខរបរ​ជាង​ជួសជុ​លម៉ូតូ(រក្សាទុក និង​ប្រើប្រាស់),ឈ្មោះ អ៊ុក អាន ភេទ ប្រុស អាយុ ៤៦ឆ្នាំ មុខរប​រជាងជួ​សជុលរថយន្ត (ជួញដូរ និ​ងប្រើប្រាស់, កាន់កា​ប់អាវុធ), ១០-​ឈ្មោះ ឃិន សុខេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរគ្មាន(ប្រើប្រាស់), ១១-​ឈ្មោះ ស៊ុន សុខារីនី ភេទ ស្រី អាយុ ៤៥ឆ្នាំ មុខរបរគ្មាន (ប្រើ​ប្រាស់),១២ឈ្មោះ ​សេង បារាំង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ(ជួញដូរ និងប្រើ​ប្រាស់), ១៣ឈ្មោះ ហឿន ស៊ីណាត ហៅ ហុយ ភេទ ប្រុស អាយុ ២៦ឆ្នាំ មុខរបរមិ​នពិត​ប្រាកដ​(ប្រើប្រាស់), ១៤ឈ្មោះ ភាព សុផាន់រ៉ា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរមិន​ពិតប្រា​កដ(រក្សាទុក និង​ប្រើប្រាស់), ១៥ឈ្មោះ ហុង គឹមសុង ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ(ប្រើប្រាស់), ១៦ឈ្មោះ គឿន គឹមហាន ​ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរក​ម្មករ (រក្សាទុក និងប្រើប្រាស់)។ ព្រម​ទាំង ដកហូតវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន ១២កូនថង់កិប ទម្ងន់ ២០,៧៤​ក្រាម គ្រឿងញៀនប្រភេទថ្នាំគ្រា​ប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន០១​កូនថង់កិ​ប ស្មើនឹង ០៦គ្រាប់ ទម្ងន់ ១ក្រាម,ម៉ូតូ ​ចំនួន ០៦គ្រឿង,ទូរស័ព្ទ ចំនួន ០៩គ្រឿង, ផ្លាក​លេខម៉ូតូ​ ចំនួន០២សន្លឹក, កាំភ្លើងស្នប់កែច្នៃ ចំនួន០៣ដើម, កាំបិតស្នៀត ចំនួន០១ដើម រួមនឹងស​ម្ភារៈ​សម្រាប់ប្រើប្រាស់​គ្រឿងញៀនមួយ​ចំនួន ហើយនាំទៅកាន់មូលដ្ឋានក​ងរាជអាវុធហត្ថ​ក្រុង ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក សម្រួល​ឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយ​ខុសច្បាប់​នូវសារធាតុញៀន, កាប់កាប់ ឬដឹកជញ្ជូន​អាវុធដោយ​គ្មាន​ការអនុញ្ញាត​ពិតប្រាកដ​មែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាង​ជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុងកសា​ងសំណុំរឿង​បញ្ជូនទៅកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​បញ្ជូន​ទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *