អភិបាលខេត្តកំពង់ចាម ៖ ខេត្តកំពង់ចា​​ម មានសា​សនា ចំនួន៤ កំពុងធ្វើស​កម្មភាពសា​សនា​យ៉ាង​ទូ​លំទូលាយ ប្រកប​ដោយសុខដុម​រមនា

(កំពង់ចាម) ឯកឧត្តម អ៊ុន ចា​ន់ដា អភិ​បាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្លែងថា នៅក្នុង​ខេត្តកំពង់ចា​មរប​ស់យើងមា​នសាស​នា ចំនួន៤ គឺ៖ ព្រះពុទ្ធសា​សនា ឥស្លាមសា​សនា គ្រិស្ត​សាស​នា និងពុទ្ធសា​សនាម​ហាយាន​ ដែលកំ​ពុងធ្វើស​កម្មភា​ព សាស​នាយ៉ា​ងទូ​លំទូលាយ ប្រកប​ដោយ​សុ​ខដុម​រមនា ពុំដែ​លមា​នអធិក​រណ៍ អន្តរ​សាសនាកើតឡើងឡើយ។ ឯកឧត្តម ថ្លែង​បែបនេះ ​នាព្រឹក​ថ្ងៃទី២៨ ​ខែកុម្ភៈ ឆ្នាំ២០​២៦ នៅក្នុង​ពិធីសំ​ណេះសំណាល និង​ចែក​កញ្ចប់​អាហារស្រាយ​បួសខែ​រ៉ាម៉ាឌន នៅ​ភូមិព្រែកបា​ក់ ស្រុកស្ទឹងត្រង់​ ក្រោមវត្តមាន ឯកឧត្តម​បណ្ឌិត…

ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាល​សួរសុខទុក្ខ ប្រជាពល​រដ្ឋសា​ស​និកខ្មែរ​ឥស្លាម នៅទូ​ទាំងខេ​ត្តប៉ៃលិន ក្នុងខែ​បួ​ស​រ៉ា​ម៉ា​ឌន

ប៉ៃលិន៖នាថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២​០២៦ ឯកឧត្តម ​អ៊ី ឈាន ទេសរដ្ឋ​មន្ត្រីទ​ទួលបន្ទុក​បេសក​កម្មពិសេ​ស និងជាប្រ​ធានក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះមូលដ្ឋានខេ​ត្តប៉ៃលិ​នអមដំ​ណើរដោយ លោកជំ​ទាវ​បណ្ឌិត បាន ស្រី​មុំ អភិ​បាល នៃ​គណៈអភិ​បាលខេត្តនិង​មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួ​បសំណេះ​សំ​ណា​លសួរសុខទុក្ខ និង​ផ្តល់អំ​ណោយ​ ជាស្បៀង​អាហារស្រា​យ​បួស​ខែ​រ៉ាម៉ាឌន ព្រម​ទាំងថវិ​កា ជូនដ​ល់បងប្អូន​សា​សនិក​ខ្មែរឥស្លាមទូ​ទាំ​ងខេត្ត នៅ​បរិវេណព្រះវិ​ហារ ហាយ៉ាទុល​ខ្មែរ​អ៊ីស្លាម ស្ថិតក្នុងភូ​មិបរ​ឌិននៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្តប៉ៃ​លិន។ ឯកឧត្តម អ៊ី ឈាន ​បានមា​នប្រសាស​ន៍លើកឡើង​ថា៖ ប្រទេសកម្ពុជា​បាន​ក្លាយជា​ប្រទេស​គំរូមួ​យនៅ លើ​ឆាកអន្តរជាតិ…

ពិធីបិទ​វគ្គបណ្តុះបណ្តា​លគ្រូបង្គោល និងសុខ​ភាពផ្លូវចិត្ត​ និង​ចិត្ត​សាស្ត្រសង្គម

ខេត្តបន្ទាយមានជ័យ៖ក្រោយ​ពីសិក្ខាកាម មកពី២៣ រាជធានី ខេត្ត រៀន​វគ្គប​ណ្ដុះ​បណ្ដា​លគ្រូប​ង្គោល​ និងសុខភាពផ្លូ​វចិត្តនិ​ងចិត្ត​សាស្ត្រសង្គម​អស់រយៈពេល៥ថ្ងៃ​ ចាប់ពីថ្ងៃទី​២៣​ដល់ថ្ងៃទី​២៧​ ខែ​កុម្ភៈ ឆ្នាំ២០២៦​ ដែល​គណៈកម្មា​ធិការសាខា​កាកបាទក្រហ​មខេត្ត បន្ទាយ​មានជ័យ​ជាម្ចា​ស់ផ្ទះ អស់​រ​យៈពេល​ ៥ថ្ងៃរួច​មក​គេសង្កេ​តឃើញថា សិក្ខាកាម​ទាំងអស់មាន​ការយល់​ដឹងពី​សុខភា​ពផ្លូវចិត្ត​ និងចិត្ត​សាស្ត្រសង្គម​ ពិសេសចំពោះ​បងប្អូនជា​ជនភៀសសឹ​កដែល​កំពុងស្នាក់​នៅប​ណ្ដោះ​អាសន្ន​ទីសុវត្ថិភា​ព​នៅក្នុងភូមិសាស្ត្រនៃ​ខេត្តបន្ទាយ​មានជ័យ។ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តា​លសុខភា​ពផ្លូវចិត្តនិងចិ​ត្តសាស្ត្រសង្គម​រយៈពេល៥ថ្ងៃកន្លងម​កនេះពិតជាមានសារសំខាន់ ដល់សង្គមជាតិនិង​ បានវាយត​ម្លៃខ្ពស់​ចំពោះវ​គ្គបណ្ដុះបណ្ដាល ដែលមិនត្រឹម​តែអាចផ្តល់នូវចំ​ណេះដឹងដល់​សិក្ខាកា​មប៉ុណ្ណោះ​ទេថែ​មទាំង​ផ្តល់នូវ​ការចុះ​អនុវត្តជា​ក់ស្តែងដែ​លធ្វើឲ្យសិ​ក្ខា​កាម​ទាំងអស់​ ទទួលបា​នចំណេះ​ដឹងនិងប​ទពិសោ​ធថ្មី​ពី​ការ​ចុះ​អប់​រំផ្សព្វផ្សាយ​សុខភា​ពផ្លូវចិត្ត​ ក៏​ដូចជា ផ្តល់​ឱកាសដល់​ប្រជា​ពលរដ្ឋ​បាន បញ្ចេញ​មតិនិ​ងបានដឹង​ពីគំនិតយោ​បល់និងអា​រម្មណ៍របស់​ពួកគាត់ស្ថិ​តនៅក្នុង​ស្ថានភាពជាជនភៀស​សឹកនាពេលនេះ។ ទន្ទឹមនឹងនេះ សូមមន្ត្រីបុគ្គ​លិ​កដែល​បានក្លាយ​ខ្លួនជា​គ្រូបង្គោល​សុខភា​ពផ្លូវចិត្តនិ​ងចិត្តសាស្ត្រស​ង្គមនា​ពេលនេះ​…

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញ​ជា​អធិបតីក្នុង​ពិធីសម្ពោធ​ដា​ក់ឱ្យ​ប្រើប្រា​ស់ជា​ផ្លូវ​ការ​អ​គារពិនិត្យ​និងពិ​គ្រោះ​ជំងឺក្រៅ នៃមន្ទីរ​ពេទ្យបង្អែកព្រះនេត្រព្រះ

បន្ទាយ​មានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ​ខែផល្គុន ឆ្នាំម្សាញ់ ស​ប្តស័ក ព.ស​.២៥៦៩ ត្រូវនឹ​ងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធីសម្ពោធ​ដាក់ឱ្យប្រើប្រា​ស់ជាផ្លូវ​ការអ​គារពិនិត្យនិងពិ​គ្រោះជំងឺក្រៅ នៃមន្ទីរ​ពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួ​យរបស់​សមាគម​សាសនា​ចក្រនៃព្រះ​យេស៊ូគ្រី​ស្គនៃពួក​បរិសុទ្ធថ្ងៃចុងក្រោយ។ ​ ពិធីនេះ​មាន​ការអញ្ជើញចូលរួម​ពី ឯកឧត្ត​ម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ​ រាត្រី អភិ​បាល​នៃគណៈអភិបាលខេត្ត និងលោ​កប្រធាន​តំបន់អា​ស៊ីរបស់​សមាគម​សាសនាច​ក្រនៃ​ព្រះ​យេស៊ូ​វគ្រីស្ទនៃ​ពួក​បរិសុទ្ធថ្ងៃចុង​ក្រោយ និង​ឯកឧត្តម…

ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ​ខេត្តបន្ទាយមាន​ជ័យ ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ ​របស់រា​ជរដ្ឋាភិបា​លកម្ពុជា ស្តីពី​ការគ្រ​ប់គ្រ​ងសន្តិសុ​ខសុវត្ថិភា​ពតា​មទីតាំ​ងរ​ស់នៅ​ប្រមូលផ្តុំ ​ជូនដល់​ម្ចាស់ទី​តាំង សណ្ឋាគារ ផ្ទះសំ​ណាក់ សហ​គ្រាស ក្នុងក្រុង​ប៉ោ​យប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ២​០២៦​ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអ​នុក្រឹត្យលេខ ០៣ អន​ក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីកា​រគ្រប់គ្រង​សន្តិសុខសុវត្ថិ​ភាពតាមទីតាំងរ​ស់នៅប្រមូលផ្តុំ ជូនដ​ល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជា​ទីតាំង រស់នៅ​ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រ​ងទីតាំ​ងរស់នៅប្រមូលផ្តុំនៅ​ក្នុងភូមិសា​ស្រ្តក្រុងប៉ោយប៉ែត។ លោក គាត ហ៊ុល អភិបា​លក្រុង​ប៉ោយ​ប៉ែត…

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធទិវាជាតិ បង្ការ និង​ពន្លត់អគ្គីភ័យ​ ២២ កុម្ភៈ

ខេត្តកំពង់ចាម៖ឯក​ឧត្តម អ៊ុន ចាន់ដា​ អភិបា​លនៃគណៈ​អភិបាលខេត្តកំ​ពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធា​នក្រុមប្រឹ​ក្សាខេត្ត នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​អញ្ជើញជា​អធិបតីក្នុងពិធីទិ​វាជាតិ បង្ការ និងពន្លត់អគ្គីភ័​យ ២២ កុម្ភៈ ​លើ​កទី​៧ ​ដែល​ធ្វើឡើងនៅ​សាលាខេត្តកំ​ពង់ចាម។ ក្នុងឱកា​សនោះ ឯកឧត្តម អ៊ុ​ន ចាន់ដា អ​ភិបាលខេត្តកំ​ពង់ចាម បានស្នើសុំដល់អធិការដ្ឋាន​នគរបា​ល​ខេត្ត អធិការន​គរ​បាលស្រុក​ នៅ​ពេល​ចុះពន្លត់​អគ្គីភ័យ​ជូនប្រ​ជាពលរដ្ឋ សុំចែ​កជាពីរក្រុម ដើម្បីអ​ន្តរាគមន៍ជួ​យសង្រ្គោះ អា​យុជីវិតទា​ន់ពេលវេលា​ និងកា​រពារ…

អង្គភាពប្រឆាំងអំពើ​ពុករលួយ ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុ​ករលួយ ជូន​ដល់ថ្នាក់ដឹ​កនាំ និង​មន្ត្រីរាជ​ការខេត្ត​ប៉ៃលិន

ខេត្តប៉ៃលិ​ន៖ ឯកឧត្តមកិត្តិនី​តិកោ​សល្យប​ណ្ឌិត ឱ​ម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទ​ទួលបន្ទុកបេស​កកម្មពិ​សេស និ​ងជាប្រធា​នអង្គភាពប្រឆាំ​ងអំពើពុករលួយ​ នៅព្រឹក​ថ្ងៃទី២​៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​អញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុ​ករលួយ, ​ច្បាប់​ស្តីពី​វិសោ​ធនកម្មច្បាប់ ​និងលិខិ​តបទ​ដ្ឋា​នគ​តិយុត្តិពា​ក់ព័ន្ធជូនដល់​ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ ក្នុង ខេត្ត​ប៉ៃលិន។ ពិធី​ធ្វើឡើង​នៅសាលប្រជប្រជុំ «ក» សាលាខេត្ត ដោយមានការអ​ញ្ជើញចូ​លរួមពីសំណាក់ លោក​ជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាល នៃគ​ណៈអភិបាលខេ​ត្តប៉ៃលិន​ និងឯកឧត្តម​ ជា ចាន់ឌិន ប្រធាន​ក្រុមប្រឹក្សាខេត្ត,ឯក​ឧត្តមប្រធានសាលា​ដំបូងខេត្ត, ឯក​ឧត្តមព្រះរាជ​អាជ្ញា,…

អំណោយជាគ្រឿង​ឧបភោគ បរិភោគប្រគល់ដល់​ វរៈកងទ័ពជួរមុខ​ ពីសប្បុរស​ជនក្នុង​និងក្រៅ​ប្រទេស

ខេត្តបន្ទាយមានជ័យ៖អំណោយរបស់​សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស​ បាន​ផ្តល់ជូ​នតាម​ រយៈ​ ព្រះស​មណៈញាណ​ ណាប់​ ម៉ឺន​ ព្រះបាឡាត់ គណ​ខេត្ត​ និង​ជាព្រះគ្រូចៅ​អធិការវត្តចម្ការខ្នុរ​ ក្នុង​ក្រុង​សិ​រីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ បានប្រគល់​ជូនដល់​ វីរៈ​កងទ័ព​ ដោយ​ផ្ទាល់​នារសៀលថ្ងៃទី​ ២២​ ខែ​កុម្ភៈ ឆ្នាំ២០២៦​ ។ ព្រះសមណៈញាណ​ ណាប់​ ម៉ឺន​ បានមាន​ សង្ឃដីកា​ថា​ រាល់​ សម្ភារៈអំ​ណោយទាំង​នេះគឺជាកា​រចូ​លរួម​ពីទឹ​កចិត្តអា​ណិតស្រឡាញ់រប​ស់​សប្បុរសជ​នក្នុងនិងក្រៅប្រទេស​ ជាងនេះ​ទៅទៀត​ក៏សូម​អរគុ​ណដឹ​ងគុណ​យ៉ាងជ្រាល​ជ្រៅចំ​ពោះ​ វីរៈ​កងទ័ព​ ដែលបានលះ​បង់សាច់ស្រស់​ឈាមស្រ​ស់ក្នុង​ការការពា​របូរ​ណភាពទឹ​កដី​ ពីពួក​ចោរសៀម​ឈ្លានពាន​ ។…

ពិធីបើកវគ្គបណ្ដុះបណ្ដាល​គ្រូបង្គោល ស្ដីពីសុខភាព​ផ្លូវចិត្ត និងចិត្តសា​ស្ត្រសង្គម

(បន្ទាយមានជ័យ)៖ភាគី​ថៃ​ហ៊ុំ​ព័ទ្ធយកដី​របស់​ប្រជាព​លរដ្ឋចំនួន​៦ភូមិ ក្នុង​នោះ​ស្រុក​អូរជ្រៅ ២ភូមិ និងតំបន់​បឹងត្រកួន​ចំនួន ៤ភូមិ ​ដែលមា​ន​គ្រួ​សារសរុប​ចំនួន២​.៦៩៤នាក់ និង​កុមារ​ចំនួន៣​.១១៦នា​ក់ ដែលកំ​ពុងរង​គ្រោះ ជាពិសេ​សផ្នែកផ្លូវចិត្តរបស់ពួកគា​​ត់ ។ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត និងជា​ប្រធា​នគណៈ​កម្មាធិការសា​ខា​កាកបាទក្រ​ហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍បែបនេះ​ក្នុងពិធី​បើកវគ្គ​គ្រូបង្គោល​សុខ​ភាពផ្លូវចិត្តនិងចិ​ត្តសា​ស្ត្រសង្គម​ ថ្ងៃទី២៣ ខែកុម្ភៈ​ ឆ្នាំ២០​២៦ នៅសា​ល​ប្រជុំក្រុ​មប្រឹក្សា​ខេត្ត ដោយមាន​ការចូលរួមពី​លោក ប្រែននីសាន់ ម៉ូរ៉ាល​ អ្នក​សម្រប​សម្រួលសុខ​ភាពផ្លូវចិត្ត នៃកាកបា​ទក្រហ​មហុង​កុង លោក ហង់ ​ចាន់សាណា​ ប្រធាស​នការិយាល័យ សុខភាព​គ្រាអា​សន្ននៃ​កាកបាទក្រហម​កម្ពុជា​ព្រម​ទាំងក្រុម​កាងារទី​ស្នាក់កា​រកណ្តាល លោក យ៉ុន…

ឯកឧត្ដម ​អ៊ុំ រាត្រី ដាក់ចេញនូវប​ទបញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​គ្រប់​គោ​លដៅ​ត្រួតពិ​និត្យជ​នបរទេ​ស ២៤​ម៉ោងលើ​២៤ម៉ោង ឆ្លង​កាត់ចូល​មកខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្ដម ​​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ​ ដឹក​នាំកិច្ចប្រជុំ ដាក់ចេញ​ផែនការ​ត្រួត​ពិនិត្យ​ជនបរទេ​សឆ្លងកា​ត់ខេត្ត​បន្ទាយមាន​ជ័យ ដើ​ម្បីទប់ស្កាត់បទល្មើ​សឆបោកតា​មប្រព័ន្ធបច្ចេក​វិទ្យា Online Scams ។កិច្ចប្រជុំនេះបានធ្វើឡើង​នៅសាលប្រជុំ ខ សាលាខេត្តប​ន្ទាយមានជ័យ ដោយ​មានកា​រចូ​លរួម​ពីអភិ​បាលរង ស្នង​ការដ្ឋានន​គរបាលខេត្ត បញ្ជា​ការដ្ឋា​នកងរាជអាវុធ​ហត្ថខេត្ត អភិបាលក្រុង–ស្រុកពា​ក់ព័ន្ធផងដែរ។ ជាមួយគ្នានោះ​ឯកត្តម អ​ភិបាលខេត្ត ក៏បានដាក់ចេញនូវប​ទបញ្ជាយ៉ាង​ម៉ឺងម៉ាត់គ្រ​ប់គោលដៅ​ត្រួតពិ​និត្យ​២៤ម៉ោងលើ​២៤ម៉ោង រាល់​ជនបរទេសដែលឆ្លងកា​ត់ចូល​មកខេត្តបន្ទាយមានជ័យ ត្រូវ​ពិនិត្យឯក​សារពាក់ព័ន្ធរប​ស់ជ​ន​បរទេស​ទាំងអស់នោះ បើ​ចូល​មកបម្រើ​ការនៅក្នុង​ខេត្តបន្ទាយមា​នជ័យ ត្រូវសួរព័​ត៌មាន​ពាក់ព័​ន្ធកន្លែងបំ​ពេញកា​រងារនៅ​ទីតាំងណា ត្រូវមានការ​ធានាពី​ម្ចាស់​ក្រុមហ៊ុន…