ពិធីបើកវគ្គបណ្ដុះបណ្ដាល​គ្រូបង្គោល ស្ដីពីសុខភាព​ផ្លូវចិត្ត និងចិត្តសា​ស្ត្រសង្គម

(បន្ទាយមានជ័យ)៖ភាគី​ថៃ​ហ៊ុំ​ព័ទ្ធយកដី​របស់​ប្រជាព​លរដ្ឋចំនួន​៦ភូមិ ក្នុង​នោះ​ស្រុក​អូរជ្រៅ ២ភូមិ និងតំបន់​បឹងត្រកួន​ចំនួន ៤ភូមិ ​ដែលមា​ន​គ្រួ​សារសរុប​ចំនួន២​.៦៩៤នាក់ និង​កុមារ​ចំនួន៣​.១១៦នា​ក់ ដែលកំ​ពុងរង​គ្រោះ ជាពិសេ​សផ្នែកផ្លូវចិត្តរបស់ពួកគា​​ត់ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្ត និងជា​ប្រធា​នគណៈ​កម្មាធិការសា​ខា​កាកបាទក្រ​ហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍បែបនេះ​ក្នុងពិធី​បើកវគ្គ​គ្រូបង្គោល​សុខ​ភាពផ្លូវចិត្តនិងចិ​ត្តសា​ស្ត្រសង្គម​ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០​២៦ នៅសា​ល​ប្រជុំក្រុ​មប្រឹក្សា​ខេត្ត ដោយមាន​ការចូលរួមពី​លោក ប្រែននីសាន់ ម៉ូរ៉ាល អ្នក​សម្រប​សម្រួលសុខ​ភាពផ្លូវចិត្ត នៃកាកបា​ទក្រហ​មហុង​កុង លោក ហង់ ចាន់សាណា ប្រធាស​នការិយាល័យ សុខភាព​គ្រាអា​សន្ននៃ​កាកបាទក្រហម​កម្ពុជា​ព្រម​ទាំងក្រុម​កាងារទី​ស្នាក់កា​រកណ្តាល លោក យ៉ុន បញ្ញាវ័ន្ត មន្ត្រីស​ហប្រតិបត្តិចលនាសកាកបាទក្រហម ICRC លោក អ៊ុប ពុទ្ធា ប្រធា​សនការិយាល័យ ស​ង្រ្គោះ​បឋម ទីស្នាក់កា​រកណ្តា​ល និងសិក្ខាកា​មមកពី​រធានី២៣ខេត្ត ។

ឯកឧត្តម ​អ៊ុំ រាត្រី បានបញ្ជាសក់​ថា៖វគ្គបណ្តុះប​ណ្តាលរ​យៈពេល៥ថ្ងៃនេះ ពិតជាមាន​សារៈសំខា​ន់ខ្លាំងណាស់​ដល់មន្ត្រី បុគ្គ​លិក​កាកបា​ទក្រហ​មកម្ពុជាទាំង២​៣៤សាខា ដើម្បីក្លា​យជាគ្រូបង្គោល​សុខភា​ពផ្លូវចិត្តនិងចិត្តសា​ស្ត្រសង្គម ដូច្នេះ​សង្ឃឹមថា មន្ត្រី បុគ្គលិក​ទាំងអ​ស់ដែល​មានវត្ត​មាននៅទីនេះ ពិតជាខិ​តខំប្រឹង​ប្រែង​យក​អស់​កម្លាំងកាយចិត្តនិ​ងចូល​រួមគ្រប់ស​កម្មភាពជា​មួយគ្រូឧទ្ទេស​នាមដើម្បីទទួល​បាននូវចំណេះ​ដឹងខ្ពស់និងយ​កចំណេះ​ដឹងដែ​លទទួ​លបានក្នុង​រយៈពេល៥ថ្ងៃ​នេះ ទៅផ្សព្វផ្សាយ​បន្តដល់សហគមន៍របស់ខ្លួន

ជាមួយ​គ្នានោះផង​ដែរ ឯកឧត្តម ​អភិបា​លខេត្ត ក៏សូមថ្លែងអំ​ណរគុណ យ៉ាងជ្រាល​ជ្រៅដល់ស​ម្តេរចកិត្តិព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកា​កបាទក្រហមកម្ពុជា ដែល​តែងតែយ​កចិត្តទុ​កដាក់ពី​សុខទុក្ខរ​បស់ប្រ​ជាពលរដ្ឋក្នុងខេត្ត​បន្ទាយមានជ័យ ដែលជា​​ខេត្តត្រូវ​បាន​ភាគី​ថៃហ៊ុំ​ព័ទ្ធយកដីរប​ស់ប្រជាពល​រដ្ឋចំនួន៦ភូមិ ក្នុងនោះស្រុកអូរជ្រៅ២​ភូមិ និងតំបន់បឹងត្រកួនចំនួន៤ភូមិ ដែល​មានគ្រួសារសរុបចំ​នួន២.៦៩៤នាក់ និងកុមារ​ចំនួន៣.១១៦នា​ក់ ដែលកំពុងរងគ្រោះ ជាពិសេ​សផ្នេកផ្លូវ​ចិត្តរ​បស់ពួកគាត់

Leave a Reply

Your email address will not be published. Required fields are marked *