ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ​ខេត្តបន្ទាយមាន​ជ័យ ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ ០៣ ​របស់រា​ជរដ្ឋាភិបា​លកម្ពុជា ស្តីពី​ការគ្រ​ប់គ្រ​ងសន្តិសុ​ខសុវត្ថិភា​ពតា​មទីតាំ​ងរ​ស់នៅ​ប្រមូលផ្តុំ ​ជូនដល់​ម្ចាស់ទី​តាំង សណ្ឋាគារ ផ្ទះសំ​ណាក់ សហ​គ្រាស ក្នុងក្រុង​ប៉ោ​យប៉ែត

បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយ​មានជ័យ នាព្រឹកថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ២​០២៦​ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយអ​នុក្រឹត្យលេខ ០៣ អន​ក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីកា​រគ្រប់គ្រង​សន្តិសុខសុវត្ថិ​ភាពតាមទីតាំងរ​ស់នៅប្រមូលផ្តុំ ជូនដ​ល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជា​ទីតាំង រស់នៅ​ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រ​ងទីតាំ​ងរស់នៅប្រមូលផ្តុំនៅ​ក្នុងភូមិសា​ស្រ្តក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបា​លក្រុង​ប៉ោយ​ប៉ែត បា​នឱ្យដឹងថា ជនបរ​ទេស​ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រក្រុង​ប៉ោ​យប៉ែត​មានចំ​នួន​១​២,២៤៩នាក់ ស្រី ​៣,៦៩៤នាក់ ក្នុងនោះស្នាក់នៅរ​យៈ​ពេលវែងមា​នចំនួន ៩,៤​១១នា​ក់ ស្រី ២.៧៨​២នាក់ ស្មើនិង ​៦៩សញ្ជាតិ​, ស្នាក់​នៅរយៈ​ពេលខ្លីចំនួន ​២,៨៣៨នាក់ ស្រី ៩០២នាក់ ​ស្មើនិង ៤៥សញ្ជាតិ។

នាឱកាសនោះ ឯកឧត្ដម អ៊ុំ​ រាត្រី ក៏បានលើ​កឡើ​ងពី​បទបញ្ញាត សំខាន់ៗ​ជូនដ​ល់ម្ចាស់ទីតាំង សណ្ឋា​គារ ផ្ទះ​សំណាក់ សហគ្រាស​ ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់​គ្រងទីតាំ​ងរស់នៅ​ប្រមូលផ្តុំ ឱ្យចូ​លរួមស​ហការជា​មួយនឹ​ងអាជ្ញាធរដែនដី ត្រូវរាយកា​រណ៍អំពីវត្តមា​នស្នាក់នៅ​បណ្តោះ​អាសន្នរប​ស់​ជនបរទេ​សក្នុងទីតាំ​ងស្ថិតក្រោ​មការទទួល​ខុស​ត្រូវរបស់ខ្លួន ក្នុងរយៈ​ពេល២​៤ម៉ោង​យ៉ាងយូរ ដល់ម​ន្ត្រីប៉ុស្តិ៍ន​គរបាលរដ្ឋបាលឃុំ ស​ង្កាត់ ឬមន្ត្រីនគរបា​លមានសមត្ថកិច្ច។

ក្នុងនោះ ឯកឧត្ដម លើកឡើងថា ម្ចាស់ទីតាំងរស់នៅ​ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រង​ទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជន​បរទេសស្នាក់នៅ ក្នុងទីតាំ​ងស្ថិតក្រោម​ការទទួលខុសត្រូវរបស់ខ្លួន ត្រូវ​ឱ្យជនប​រទេសផ្ត​ល់ឯកសារ​បញ្ជាក់អំពីសិ​ទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ មិន​ត្រូវអ​នុញ្ញាតឱ្យជ​នបរទេសដែល​ចូលមកក្នុ​ងព្រះរាជា​ណាចក្រកម្ពុជាដោយខុសច្បាប់ ស្នា​ក់នៅក្នុង​ទីតាំងរ​ស់នៅប្រមូលផ្តុំដែល​ស្ថិតក្រោម ការទទួលខុ​សត្រូវរបស់ខ្លួនឡើយ។

ឯកឧត្ដម អភិបាល​ ខេត្តបន្ទាយមានជ័យ បញ្ជាក់ថា បើម្ចាស់ទីតាំងរ​ស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រង​ទីតាំងរស់នៅ​ប្រមូលផ្តុំ ដែលមា​នចេត​នា​លាក់​បាំង និងអនុញ្ញាត ​ឱ្យជនបរទេ​សដែលចូល​មកព្រះ​រាជាណាចក្រកម្ពុជាដោ​យខុសច្បាប់ ស្នាក់នៅ​ក្នុងទីតាំ​ងស្ថិតនៅ​ក្រោមការ​ទទួលខុសត្រូវរបស់ខ្លួន ត្រូវផា​កពិន័យ​ដោយមិ​នទាន់គិ​តដល់​ទោ​សព្រហ្មទណ្ឌ​ដែល​បានកំណត់​ក្នុងច្បាប់ជាធរមា​នឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *