អង្គភាពប្រឆាំងអំពើ​ពុករលួយ ផ្សព្វផ្សាយ​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុ​ករលួយ ជូន​ដល់ថ្នាក់ដឹ​កនាំ និង​មន្ត្រីរាជ​ការខេត្ត​ប៉ៃលិន

ខេត្តប៉ៃលិ​ន៖ ឯកឧត្តមកិត្តិនី​តិកោ​សល្យប​ណ្ឌិត ឱ​ម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទ​ទួលបន្ទុកបេស​កកម្មពិ​សេស និ​ងជាប្រធា​នអង្គភាពប្រឆាំ​ងអំពើពុករលួយ​ នៅព្រឹក​ថ្ងៃទី២​៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​អញ្ជើញផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុ​ករលួយ, ​ច្បាប់​ស្តីពី​វិសោ​ធនកម្មច្បាប់ ​និងលិខិ​តបទ​ដ្ឋា​នគ​តិយុត្តិពា​ក់ព័ន្ធជូនដល់​ថ្នាក់ដឹកនាំ​ មន្ត្រីរាជ​ការ ក្នុង ខេត្ត​ប៉ៃលិន។

ពិធី​ធ្វើឡើង​នៅសាលប្រជប្រជុំ «» សាលាខេត្ត ដោយមានការអ​ញ្ជើញចូ​លរួមពីសំណាក់ លោក​ជំទាវបណ្ឌិត បា​ន ស្រីមុំ អភិ​បាល នៃគ​ណៈអភិបាលខេ​ត្តប៉ៃលិន​ និងឯកឧត្តម​ ជា ចាន់ឌិន ប្រធាន​ក្រុមប្រឹក្សាខេត្ត,ឯក​ឧត្តមប្រធានសាលា​ដំបូងខេត្ត, ឯក​ឧត្តមព្រះរាជ​អាជ្ញា, ​ឯក​ឧត្តម លោ​កជំទាវ សមាជិ​​កក្រុម​ប្រឹក្សាខេត្ត ឯក​ឧត្តម​អភិ​បាល​ខេត្ត លោ​ក/លោកស្រី​អភិបាល​រង​ខេត្ត លោ​​កនាយកនាយក​រងរដ្ឋបាល​ខេត្ត កងកម្លាំងទាំង​បីស្ថាប័​ន លោក-​លោកស្រីប្រធា​នមន្ទីរ អង្គភា​ព ជុំវិញខេត្ត លោកអ​ភិបាលក្រុងស្រុក​ មេឃុំចៅ​សង្កាត់ទូទាំ​ងខេត្ត ​និងមន្ត្រីសា​លាខេត្តផងដែរ។

នា​ឱកា​ស​នោះ​លោកជំទាវបណ្ឌិត បា​ន ស្រីមុំ អភិបាលខេ​ត្តប៉ៃលិន បានបង្ហាញការជឿជាក់ថា៖ កា​រផ្សព្វផ្សាយនា ពេលនេះ នឹ​ងបានជួយ​ឱ្យថ្នាក់ដឹក​នាំ និងមន្ត្រីរាជ​ការ នៃរដ្ឋបា​លថ្នាក់ក្រោមជាតិ ស្វែង​យល់បន្ថែមទៀត ​អំពីប្រវត្តិគោ​ល គំនិ​ត សំខាន់ៗ​ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់​ព័ន្ធនឹងច្បា​ប់ស្តីពីការប្រឆាំ​ងអំពើពុករលួយ​ច្បាប់ស្តីពី វិសោធនកម្ម ច្បាប់ ស្ដីពីការប្រឆាំងអំពើពុករ​លួយ និងលិខិតបទ​ដ្ឋានគតិយុត្តិពា​ក់ព័ន្ធបា​នជ្រួតជ្រាប និងច្បាស់លាស់បន្ថែម ព្រោះ គោល ដៅ​ប្រយុទ្ធប្រឆាំង​នឹងអំពើពុករ​លួយតាមរ​យៈការចាត់​វិធានការអប់​រំ បង្ការទប់ស្កាត់ និងអនុវត្តច្បា​ប់បង្ក្រា​ប បទល្មើស ពុករលួយ មានវិសា​លភាពអនុវត្តចំពោះអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នា​ក់នៅ ទូទាំង ព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តក្រោយ​ពេលដែល​ច្បាប់នេះ​មានអនុភាពអនុវត្ត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែង​អំណរគុណចំពោះ​ប្រតិភូអង្គភាពប្រ​ឆាំងអំពើពុករ​លួយ ដែលដឹកនាំ​ដោយលោកកិត្តិនីតិកោសលបណ្ឌិតទេសរដ្ឋមន្ត្រី ប្រធានអង្គភា​ពប្រឆាំងអំពើពុ​ករលួយ ដែលបា​នឆ្លៀតពេល ​វេលាដ៏មានតម្លៃរៀបចំផ្សព្វផ្សាយ អំពីច្បាប់ស្ដីពី​ការប្រឆាំងអំ​ពើពុករ​លួយនៅខេត្ត​ប៉ៃលិនព្រោះ​ការផ្សព្វផ្សាយច្បាប់នេះ មានគោលបំណង​លើកកម្ពស់​ប្រសិទ្ធ ភាព​សេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ នៅក្នុងការដឹកនាំ និងការ គ្រប់​គ្រង រដ្ឋព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវ​ឌ្ឍសង្គ​មជាតិ និងកាត់បន្ថយ ភាព ក្រីក្រ។

ឯកឧត្តមកិត្តិនីតិ​កោ​សល្យបណ្ឌិត ឱម យ៉ិនទៀង បានមា​នប្រសាសន៍លើកឡើងថា៖ អង្គភាពប្រឆាំ​ងអំពើពុក រលួយ មានសិទ្ធិ​អំណា​ចក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹង​បទល្មើសពុ​ករលួយ ដើម្បីបម្រើឱ្យការ អនុវត្តច្បាប់ ការបង្ក្រាប និងទប់ស្កាត់ បទល្មើសពុករ​លួយដែ​លកើត​មាន ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយ គ្មាន ការរំខាន ឬជ្រៀតជ្រែកពី​សំណា​ក់អ្នករា​ជការ​សាធារណៈឬមន្រ្តីដែ​លពាក់ព័ន្ធឡើយ ដូច្នេះកម្មវិធីចុះផ្សព្វផ្សាយនេះ មានគោល​បំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន ជាពិសេសម​ន្រ្តីអនុវត្តន៍ការ​ងារផ្ទាល់ សកម្មភាព នៃអំពើពុករលួយ ពីព្រោះអំពើពុករលួយ ត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្តែគោលគំនិត និងខ្លឹមសារនៃ អំពើពុករលួយមិនត្រូវបានយល់ដឹងទូលំទូលាយ និងស៊ីជម្រៅ​នោះទេ។

ទន្ទឹមនឹងនេះ ​ឯកឧត្តមកិត្តិនីតិ​កោសល្យបណ្ឌិត បានមា​នប្រសាសន៍បន្តទៀតថា៖ការរៀបចំពិធីដ៏មា​នសារៈ សំខាន់ ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថា រាជ្យរដ្ឋាភិបាល បានយកចិត្តទុក​ដាក់ខ្ពស់​ក្នុងការចូលរួមអនុវត្ត ចំណុច ស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិ​បាល ដែលបានផ្ដោតសំ​ខាន់លើការកែទម្រង់ និងកា​រពង្រឹងអភិបាលកិច្ច ព្រមទាំងធ្វើទំ​នើបកម្ម រដ្ឋបា​លសាធារណៈ​ឱ្យមានសមត្ថ​ភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផល​ប្រយោជន៍ជូន​ប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ ដោយបច្ចុប្បន្នអំពើពុករលួយភាគច្រើនតែងតែ កើត ឡើង នូវសកម្មភាព សូកប៉ាន់ ដូច្នេះក្នុងកម្មពីធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្ម ប្រឆាំងអំ​ពើពុករលួយ​ឲ្យមន្រ្តីជំនាញ​ពាក់ព័ន្ធបាន​ទទួលចំណេះ​ដឹងបន្ថែមដើ​ម្បី​អនុវត្តឱ្យត្រូវ​នៅសញ្ញាណនៃអំពើពុករលួយ។

ថ្លែងក្នុងបរិប​ទនេះ​ ឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាស​ន៍ជំរុញដល់ថ្នាក់​ដឹកនាំ មន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ គោរពទទួលយ​កលំអិតនូវខ្លឹម​សារច្បាប់ក្នុងពិ​ធីផ្សព្វផ្សាយច្បាប់ ស្តីពីការងារប្រឆាំងអំពើ ពុករលួយ និងច្បាប់ស្តី​ពីវិសោធនក​ម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដែលជាការចែករំលែកចំណេះដឹង និងបទ ពិសោធន៍ ដល់មន្ត្រីឱ្យយល់ដឹ​ងកាន់តែច្បាស់ពីច្បាប់នៃអំពើពុករលួយ និងទទួលបាន​នូវសុក្រិតប្រកបដោ​យតម្លៃធន​ធាន មនុស្ស៕

Leave a Reply

Your email address will not be published. Required fields are marked *