ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញ​ជា​អធិបតីក្នុង​ពិធីសម្ពោធ​ដា​ក់ឱ្យ​ប្រើប្រា​ស់ជា​ផ្លូវ​ការ​អ​គារពិនិត្យ​និងពិ​គ្រោះ​ជំងឺក្រៅ នៃមន្ទីរ​ពេទ្យបង្អែកព្រះនេត្រព្រះ

បន្ទាយ​មានជ័យ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នា​រសៀល​ថ្ងៃព្រហ​ស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ ស​ប្តស័ក .ស​.២៥៦៩ ត្រូវនឹ​ងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធីសម្ពោធ​ដាក់ឱ្យប្រើប្រា​ស់ជាផ្លូវ​ការអ​គារពិនិត្យនិងពិ​គ្រោះជំងឺក្រៅ នៃមន្ទីរ​ពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជាជំនួ​យរបស់​សមាគម​សាសនា​ចក្រនៃព្រះ​យេស៊ូគ្រី​ស្គនៃពួក​បរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះ​មាន​ការអញ្ជើញចូលរួម​ពី ឯកឧត្ត​ម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ​អ៊ុំ​ រាត្រី អភិ​បាល​នៃគណៈអភិបាលខេត្ត និងលោ​កប្រធាន​តំបន់អា​ស៊ីរបស់​សមាគម​សាសនាច​ក្រនៃ​ព្រះ​យេស៊ូ​វគ្រីស្ទនៃ​ពួក​បរិសុទ្ធថ្ងៃចុង​ក្រោយ និង​ឯកឧត្តម លោ​កជំ​ទាវ លោក លោកស្រី តំណា​ងដៃគូ​អភិវឌ្ឍន៍​ មន្ត្រីរា​ជការ កងកំ​លាំងប្រ​ដាប់អាវុធ ​បងប្អូនប្រជា​ពលរដ្ឋ សិស្សានុ​សិស្ស

ឯកឧត្តមសា​ស្រ្តាចារ្យរដ្ឋមន្រ្តី បា​នសម្តែងនូវ​ការកោ​តសរ​សើរដល់​អាជ្ញាធរមូលដ្ឋាន មន្រ្តីសុខា​ភិបា​ល វីរក​ងទ័ព វីរន​គរបាល ​និងប្រជា​ពលរដ្ឋក្នុងខេ​ត្តបន្ទា​យមានជ័យ ដែលបានខិតខំត​ស៊ូយ៉ា​ងស្វិត​ស្វាញចូ​លរួមក្នុ​ងស្មារតីការ​ពារបូរណ​ភាពទឹ​កដី ពី​សង្រ្គាម​ឈ្លាន​ពានរបស់ថៃ ដែលជាពេ​លវេលា​ដ៏លំ​បាក​លំបិ​ន និង​ធ្ងន់ធ្ង​របំផុត​ ដែល​អ្នក​ទាំង​អស់គ្នានៅ​ទីនេះ បានប្តូរផ្តាច់បំ​ពេញភា​រកិច្ចដោ​យសា្មរតី​ម្ចា​ស់ការ ការ​លះ​បង់​កម្លាំងកា​យចិត្ត ​ឆន្ទៈ​មោះមុត ដើម្បីឧត្តមប្រយោជ​ន៍ជាតិ

ដើម្បីលើ​កកម្ពស់សុខា​ភិបា​លខេត្តប​ន្ថែម​ទៀត ឯកឧ​ត្តមសាស្រ្តាចា​រ្យរដ្ឋមន្រ្តី បានណែ​នាំដល់ថ្នា​ក់​ដឹ​កនាំ​សុខា​ភិបាល មន្រ្តីសុខា​ភិបា​លទូ​ទាំងខេត្តបន្ទាយ​មានជ័យ រួមទាំ​ងមន្ទីរ​ពេទ្យបង្អែក​ព្រះនេត្យ​ព្រះ ព្រមទាំ​ងផ្នែក​ឯ​កជន ត្រូវយ​កចិត្តទុកដាក់ក្នុង​ការ​អនុវត្ត ដូ​ចខា​ងក្រោម

) អាជ្ញាធ​រមូលដ្ឋា​នគ្រប់ជា​ន់ថ្នាក់ មន្ទីរ​អង្គភាព​ បន្តជួយ​សម្រប​សម្រួល បង្កលក្ខណៈ គាំទ្រទៅ​ដល់​ប៉ុស្តិ៍​សុខ​ភាព មណ្ឌល​សុខភាព មន្ទី​រពេទ្យបង្អែ​កខេត្ត ក្រុង ស្រុក ដើម្បីធានា​សុខា​ភិបាល​ខេត្តទៅ​ថ្ងៃអ​នាគត​កាន់តែមា​នភាព​ធន់ និងរឹងមាំ និងមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការងា​របម្រើសេ​វាជូនប្រ​ជាជន

) ថ្នាក់ដឹក​នាំ និងមន្ត្រីសុ​ខា​ភិបាល ត្រូវបន្ត​ការងារប្រចាំ​ថ្ងៃប្រ​កបដោ​យបុរេសកម្ម សកម្ម និងប្រតិ​កម្មក្នុ​ងក​រណីចាំ​បាច់ ព្រម​ទាំ​ងយ​កចិត្តទុក​ដាក់ខ្ពស់​ក្នុង​ការបម្រើសេ​វា ២៤​ម៉ោងក្នុងមួយថ្ងៃ និង៧​ថ្ងៃក្នុ​ងមួ​យសប្តាហ៍ ដោយ​ប្រ​កាន់ខ្ជាប់​ក្រមសី​លធម៌វិជ្ជាជីវៈ និងរក្សាឱ្យបាន​នូវគុណ​តម្លៃរប​ស់គ្រូពេទ្យ​ទោះក្នុង​កាលៈ​ទេសៈ​ណា​ក៏ដោយ។

) ក្រុមគ្រូពេទ្យ​ទាំងអស់ត្រូវគោ​រពក្រមសី​លធម៌វិជ្ជាជីវៈ និងទ​ទួលបដិ​សណ្ឋា​រកិច្ចអ្នកជំងឺ ដោយ​ត្រូវធា​នា​បាននូវសុវត្ថិ​ភាពរ​បស់អ្នក​ជំងឺ

) ក្រុមគ្រូពេទ្យទាំង​អស់ត្រូវស​ហការ សាមគ្គី បង្កើន​សមត្ថភាព​ជា​អ្នក​ដឹកនាំ និ​ងនវានុវត្តន៍ រួមទាំ​ងកា​រអភិវឌ្ឍស​មត្ថភាព​ជំនាញជា​ប្រចាំ

) ត្រូវបន្តចូលរួម​ការងារប្រ​យុទ្ធ​នឹងជំងឺឆ្លង ​ជំងឺមិនឆ្ល​ង បញ្ហា​សុខភាពសាធារណៈ ការថែទាំ​សុខភា​ព​បឋម និងកា​រងារ​អប់រំ​សុខ​ភាព។

) ថ្នាក់ដឹក​នាំ និងម​ន្ត្រីរា​ជការសុ​ខាភិបា​លទាំងអស់ ត្រូវចូល​រួមថែរក្សាសមិ​ទ្ធផ​លជាអគារ និង​សម្ភា​រៈបរិក្ខារ មធ្យោ​បាយទាំង​អស់ឱ្យបា​នគង់វង្ស​យូរអង្វែង និ​ងប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុង​ការប​ម្រើសុខភា​ពជូន​ប្រជាជន។

ជាទីប​ញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែ​នាំដល់ថ្នាក់ដឹ​កនាំ និងម​ន្ត្រីសុខា​ភិបាល​ទាំងអស់ ត្រូវត​ម្កល់ផ​លប្រ​យោជន៍ បម្រើ​សុខភាព​សាធារណៈ ជូនប្រជាជ​នប្រកបដោ​យសីល​ធម៌ សុជីវធម៌ ក្រម​សី​លធម៌វិជ្ជាជី​វៈប្រកប​ដោយស្នាម​ញញឹម និងខិត​ខំរៀបចំ​កែលម្អគុ​ណភាពសេ​វាឱ្យកា​ន់តែប្រ​សើរ មាន​សុវត្ថិភាព ​ប្រសិទ្ធ​ភាព និង​ប្រជាជ​នងា​យរង​ហានិភ័យ ​ប្រជាជ​នភៀសសឹក ប្រកបដោ​យសមធ​ម៌។

ក្នុងឱកា​សនោះដែរ ឯកឧត្តមសាស្រ្តា​ចារ្យរដ្ឋមន្រ្តី បានផ្តល់​ប័ណ្ណសរ​សើរដល់ស​មាគមសា​សនាចក្រនៃ​ព្រះយេ​ស៊ូគ្រីស្គនៃពួក​បរិ​សុទ្ធថ្ងៃ​ចុងក្រោយ និង​ប័ណ្ណសរ​សើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជ​ការ និងបុគ្គលិកសុ​ខាភិបាល នៃមន្ទីរសុ​ខាភិបាលនៃរដ្ឋបាល​ជាប់ព្រំដែ​នកម្ពុជា​ថៃ ទាំ​ង៧ខេត្ត និង​ខេត្ត​សៀមរាប​ ដែល​បាន​លះបង់ខ្ពស់​ ក្នុងកា​រជួយ​សង្រ្គោះព្យាបាល ​និងថែ​ទាំសុខ​ភាពជូនវីរកងទ័ព និងប្រជាជន​ភៀសសឹ​ក ព្រម​ទាំងបា​នយក​ចិត្តទុកដា​ក់ខ្ពស់​លើការរក្សា​អនាម័យ ការទប់ស្កាត់ និងកា​រឆ្លើយ​ត​បតប ចំ​ពោះ​ជំ​ងឺ និងជំ​ងឺ​មិនឆ្លងនា​នា ក្នុងគោ​លដៅសង្រ្គោះជីវិត និងលើ​កកម្ពស់សុ​ខុមាលភាព​ជូ​នវីរកង​ទ័ព ​និងប្រជា​ពលរដ្ឋ ដែលរងផល​ប៉ះពាល់​ពីបញ្ហា​សន្តិសុខនៅ​តាមបណ្តោយ​ព្រំដែន​កម្ពុជាថៃ

សូមប​ញ្ជាក់ថា អគារពិនិត្យពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មានទំហំ ២៩ម៉ែត្រ x ២៩ម៉ែត្រ ចំណាយថវិកាសរុបចំនួន ៣១៧,៦៨០ដុល្លារ ចាប់អនុវត្តពីខែមករា ឆ្នាំ២០២៥ ដល់ខែ​កញ្ញា ឆ្នាំ២​០២៥ និងកា​របំពាក់សម្ភារៈបរិក្ខារពេទ្យផ្នែកសង្គ្រោះបន្ទាន់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០​២៦ ចំណាយថវិ​កាសរុបចំ​នួន ៦២,៧០០ដុល្លារ ជាជំនួយសមាគមសាស​នាចក្រនៃព្រះយ៉េ​ស៊ូគ្រីស្គនៃពួ​កបរិសុទ្ធថ្ងៃ​ចុងក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *