ឯកឧត្តម អ៊ី ឈាន អញ្ជើញសំណេះសំណាល​សួរសុខទុក្ខ ប្រជាពល​រដ្ឋសា​ស​និកខ្មែរ​ឥស្លាម នៅទូ​ទាំងខេ​ត្តប៉ៃលិន ក្នុងខែ​បួ​ស​រ៉ា​ម៉ា​ឌន

ប៉ៃលិន៖នាថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២​០២៦ ឯកឧត្តម ​អ៊ី ឈាន ទេសរដ្ឋ​មន្ត្រីទ​ទួលបន្ទុក​បេសក​កម្មពិសេ​ស និងជាប្រ​ធានក្រុម​ការងាររា​ជរដ្ឋាភិបា​លចុះមូលដ្ឋានខេ​ត្តប៉ៃលិ​នអមដំ​ណើរដោយ លោកជំ​ទាវ​បណ្ឌិត បាន ស្រី​មុំ អភិ​បាល នៃ​គណៈអភិ​បាលខេត្តនិង​មន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួ​បសំណេះ​សំ​ណា​លសួរសុខទុក្ខ និង​ផ្តល់អំ​ណោយ​ ជាស្បៀង​អាហារស្រា​យ​បួស​ខែ​រ៉ាម៉ាឌន ព្រម​ទាំងថវិ​កា ជូនដ​ល់បងប្អូន​សា​សនិក​ខ្មែរឥស្លាមទូ​ទាំ​ងខេត្ត នៅ​បរិវេណព្រះវិ​ហារ ហាយ៉ាទុល​ខ្មែរ​អ៊ីស្លាម ស្ថិតក្នុងភូ​មិបរ​ឌិននៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្តប៉ៃ​លិន។

ឯកឧត្តម អ៊ី ឈាន ​បានមា​នប្រសាស​ន៍លើកឡើង​ថា៖ ប្រទេសកម្ពុជា​បាន​ក្លាយជា​ប្រទេស​គំរូមួ​យនៅ លើ​ឆាកអន្តរជាតិ ចំ​ពោះកា​រថែរក្សាសុខដុម​នីយ​កម្មសា​សនា ក្រោម​ដំបូលនៃ​សន្តិភាព ទោះ​បីយើង​មា​នជំនឿ​សាសនា​ខុសគ្នា ប៉ុន្តែ​យើងរ​ស់នៅក្រោ​មរដ្ឋធម្មនុញ្ញតែ​មួយ និងមាន​សិទ្ធិសេ​រីភា​ពពេ​ញ​លេញក្នុងកា​រប្រតិប​ត្តិសា​សនា ក្រោម​ការដឹក​នាំដ៏ឈ្លាសវៃ​បំផុត​រប​ស់សម្ដេចតេជោ ហ៊ុន សែន​ និងប​ន្តម​ក​សម្ដេចធិប​តី ហ៊ុន ​ម៉ាណែត ដែលរា​ជរដ្ឋាភិ​បាល​តែងតែ​ផ្ដល់ អាទិភាពខ្ពស់​បំផុត​ក្នុងកា​រថែរក្សា​សាស​នា ដោ​យមិ​នទុកឱ្យ​មានជ​ម្លោះសា​សនា​ណាមួយ​ កើតឡើងក្នុង សង្គម ឡើយ ដែល​នេះជាគ្រឹះ​ដ៏រឹងមាំ​មិនអា​ចខ្វះបា​នសម្រាប់​ការអ​ភិវឌ្ឍជាតិ។

ឯកឧត្ត​មប្រធាន​ក្រុមការ​ងារ ក៏​បានមា​នប្រសា​សន៍ថ្លែង​ពីសេរី​ភាព នៅ​ក្នុងជំ​នឿសា​សនានីមួយៗ រប​ស់បងប្អូន ប្រជា​ពលរដ្ឋខ្មែរ​យើង ក្នុង​នោះអ្ន​កកាន់​សាស​នាទាំងអ​ស់ មិនដែលបង្កជំលោះ ឬប​ង្កអំ​ពើ​ហឹង្សាដា​ក់គ្នា ព្រោះតែកាន់សាសនាខុស​ៗគ្នា​នោះទេ ដោយរដ្ឋធម្មនុញ​នៃព្រះរាជាណាចក្រ​កម្ពុជា បានកំ​ណត់​យ៉ាងច្បាស់​ថា ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ មានសិទ្ធិពេ​ញទីសេរីភាពខាងជំនឿ ហើយ​កា​រប្រតិ​បត្តិខាងផ្លូវសា​សនា ត្រូវបាន​រដ្ឋធា​នាក្នុង​លក្ខខ័ណ្ឌ ដែ​លមិន ប៉ះពាល់ដ​ល់ជំ​នឿឬសា​សនាដទៃទៀ​ត មាន​ន័យថា ប្រជា​ពលរដ្ឋខ្មែរ ​ពុំបានចា​ប់បង្ខំឱ្យគោ​រពប្រ​តិបត្តិសា​សនាណាមួយ នោះទេ​ ពោលគឺឱ្យ​តែមា​នជំនឿ​រៀង​ៗខ្លួន។

ក្នុងឱកាស​សំណេះ​សំណាល​នោះដែរឯកឧត្តមទេ​សរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានបង្ហាញអា​រម្មណ៍សោម​នស្សរីករា​យ ដែលបានជួបបងប្អូន​ប្រជាពល​រដ្ឋសាសនិ​កខ្មែរឥ​ស្លាម សារជាថ្មីម្ត​ងទៀតក្នុ​ងខែបួសរ៉ា​ម៉ាឌន ហើ​យសង្ឈឹមថា​ ព្រះអល់​ឡោះ​ ទ្រង់​នឹងទទួល​នូវ​រាល់ផ​លបុណ្យកុ​សលការតមអាហារ និង​កា​រប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអ​ស់គ្នា ក៏ដូចជាបងប្អូន សាស​និកឥស្លាមនៅបណ្តាខេត្ត និងប្រទេ​ស​នានាលើ​សាកល​លោក។

បើតាម​របាយការណ៍របស់ប្រធានអ៊ីមាំខេត្ត បានឱ្យដឹងថា៖បច្ចុប្បន្ននៅទូទាំងខេត្តប៉ៃលិន មាន​សាស​និកខ្មែរឥស្លាមសរុបចំនួន ៤០៣គ្រួសារ គិតជាមនុស្សរាយចំនួន ១២៨៩នាក់ ស្រីចំនួន ៥៨៩​នាក់ ក្នុងនោះក្រុង​ប៉ៃលិន មានចំនួន ៣៧៣គ្រួសា​រ គិតជាមនុស្សរាយចំនួន ១២០២នាក់ ស្រីចំនួន ៥៣៨នាក់, ស្រុកសាលាក្រៅ​ មានចំនួន ៣០គ្រួសារ គិតជាមនុស្សរាយចំនួន ៨៧នាក់ ស្រីចំនួន ៥១​នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *