បន្ទាយមានជ័យ៖ ដើម្បីបំពេញតម្រូវការ និងតាមការស្នើរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានផងនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់តាំងអោយអង្គភាពគ្រប់គ្រង កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ដឹកនាំដោយលោក ទិត្យ សុផា អគ្គាធិការង និងជានាយកកម្មវិធី ដែលមានការអញ្ជើញចូលរួមពីលោក ស្រីប្រធានគ្រប់គ្រងកម្មវិធី មន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ (PMU) ក្រុមទីប្រឹក្សាអនុវត្តកម្មវិធីថ្នាក់ជាតិ (PIC) រួមជាមួយលោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមការងារបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពកម្មវិធី អភិវឌ្ឍន៍និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ នៅក្នុងឃុំតាគង់ ស្រុកម៉ាឡៃ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦។ លោក ជា យុទ្ឋារុណ បានមានប្រសាសន៍បញ្ជាក់ថា៖ ការចុះពិនិត្យវឌ្ឍនភាពកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព នៅឃុំតាគង់ ស្រុកម៉ាឡៃ។ក្រសួងអភិវឌ្ឍន៍ជនបទបានផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំតាគង់មាន៖ ១-ស្តារស្រះសហគមន៍បំពាក់ប្រព័ន្ធចម្រោះចំនួន៦ ២-ផ្តល់ពាងត្រងទឹកភ្លៀងចំណុះ១ ០០០លីត្រ ចំនួន៣ ៦២៥ពាង ៣-អណ្តូងស្នប់ចំនួន៣៤ ៤-អណ្តូងខួងបំពាក់ម៉ីទ័របូមប្រើសូឡាចំនួន១ ៥-ធុងជ័រស្តុកទឹកភ្លៀងចំណុះ១០ ០០០លីត្រចំនួន១៤ ៦-បង្គន់អនាម័យសាធារណៈតាមសាលារៀនចំនួន២ខ្នង (១០បន្ទប់) ៧-បង្គន់អនាម័យតាមគ្រួសារចំនួន ១៣៣គ្រួសារ។ ទន្ទឹមគ្នាជាមួយនឹងការចុះពិនិត្យនោះលោក ទិត្យ…
Author: champey
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៧ភូមិ ២សង្កាត់ ក្នុងក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងសិរីសោភ័ណ បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ភូមិកោះពង់សត្វ ភូមិតាសុខ ភូមិព្រះអង្គ ភូមិស្នាយសង្គត់ ភូមិអង្គាបុស្ប សង្កាត់កោះពង់សត្វ។ដោយឡែកសង្កាត់កំពង់ស្វាយ មាន២ភូមិ ភូមិខ្លាកូនចាស់ និងភូមិភ្នំកន្ទួត ។ពិធីនេះបានប្រារព្ធធ្វើឡើង នៅវត្តអង្គាបុស្ស សង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ សីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។…
វគ្គបណ្ដុះបណ្ដាល ស្ដីពីសង្គ្រោះបឋមផ្លូវចិត្ត ប្រគេនដល់ព្រះសង្ឃនិមន្តមកពីបណ្ដាលស្រុក ក្រុងចំនួន៣
បន្ទាយមានជ័យ៖ព្រះមន្ត្រីសង្ឃ ព្រះចៅអធិការវត្តចំនួន ៣ ស្រុក ក្រុង រួមមានក្រុងប៉ោយប៉ែត ស្រុកស្វាយចេក និងស្រុកថ្មពួក ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបាននិមន្តចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពីសង្គ្រោះបឋមផ្លូវចិត្តរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦ ដែលជាវគ្គទី១ ធ្វើឡើងនៅសាលាពុទ្ធិកវិទ្យាល័យសម្ដេចជាស៊ីម នៅវត្តចមសុធាវាស់ ហៅវត្តស្វាចាស់ ស្ថិតក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សេង សុមុនីរដ្ឋ លេខាធិការប្រចាំការនៃក្រសួងធម្មការនិងសាសនានិងមានការចូលរួមពីព្រះមេគណខេត្ត ទាំងពីរគណៈនិងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលសង្គ្រោះបឋមផ្លូវចិត្តប្រគេនដល់ព្រះសង្ឃនាថ្ងៃនេះគឺមានការឧបត្ថម្ភដោយអង្គការយូនិសេសនិងអង្គការ ធីភីអូ។…
ការបើកវិញ្ញាសារប្រព្រឹត្តទៅដោយរលូន ក្រោមអធិបតីភាពលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន
(ប៉ៃលិន)៖ពេលបើកវិញ្ញាសារនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកទឹកចិត្ត ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡង (អ្នកចេះគឺជាប់)។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នេះដែរ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានយកចិត្តទុក្ខដាក់ខ្ពស់ចំពោះពួកគាត់ ដូចជាការរៀនបំប៉នត្រៀមប្រឡង ឧបត្ថម្ភកន្លែងស្នាក់នៅ និងអាហារ ៣ពេល…
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យ វឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេ នៅស្រុកកោះសូទិន
(កំពង់ចាម) ឆ្លើយតបតាមសំណើសុំអន្តរាគមន៍ របស់រដ្ឋបាលខេត្តកំពង់ចាម ពីបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ស្រុកកោះសូទិន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់គម្រោងការពារច្រាំងទន្លេមេគង្គ ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន តាមសំណើ។ ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន មានភាពកក់ក្ដៅក្នុងការរស់នៅនិងសប្បាយចិត្តយ៉ាងខ្លាំងដោយទទួលបានសមិទ្ធផលថ្មីស្រឡាងមួយទៀត គឺគម្រោងការពារច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិផ្សារថ្មី និងភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានប្រវែងសរុប ៦០០ម៉ែត្រ ដោយក្នុងនោះរៀបជាប្រអប់ថ្ម (Gabion boxes) ប្រវែង២០០ ម៉ែត្រ និងប្រើប្រាស់ក្រណាត់បាវ (Geotextile)…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ឈ្មោះ ញឹម ស្រីនាង ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុច មុខហាងHappy9 ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើជនរងគ្រោះដែលជាកូនប្រុសរបស់ដើមបណ្ដឹង ឈ្មោះ លី សំណាង(មិក) ភេទប្រុស អាយុ១៦ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវចំក្បាលចំនួន០១កន្លែង ត្រូវចំដៃខាងឆ្វេងចំនួន០១កន្លែង…
បណ្ណកម្មសិទ្ធិ ចំនួន២២៣២ ត្រូវបានចែកជូនប្រជាពលរដ្ឋ ចំនួន០២ភូមិ ក្នុងឃុំសឿ និងឃុំចំណោម ស្រុកមង្គលបូរី
បន្ទាយមានជ័យ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ និងរដ្ឋបាលស្រុកមង្គលបូរី បានរៀបចំពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០២ភូមិ ស្មើនឹង២២៣២បណ្ណ ក្នុងនោះមានភូមិសាយសាម៉ន ឃុំចំណោម និងភូមិអូរជួបថ្មី ឃុំសឿ ស្រុកមង្គលបូរី ស្ថិតនៅវត្តចំណោម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តចំណោម ឃុំចំណោម ស្រុកមង្គលបូរី នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦។ លោក មាស…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប្រទូស្ដកេរខ្មាស(ស្ថានទម្ងន់ទោស)
(បន្ទាយមានជ័យ)៖មន្ត្រីរដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន០២នាក់ ដឹកនាំដោយលោកស្រី រុន រចនា តួនាទីប្រធានគណៈកម្មការកិច្ចការស្ត្រីនិងកុមារក្រុងប៉ោយប៉ែត បាននាំកុមារីរងគ្រោះចំនួន០១នាក់ ឈ្មោះ ស.ម ស.ខ.ណ អាយុ១៦ឆ្នាំ ជាអនីតិជន រងគ្រោះដោយសារបទល្មើសប្រទូស្ដកេរខ្មាស(ស្ថានទម្ងន់ទោស) បង្កឡើងដោយជនសង្ស័យម្នាក់ ឈ្មោះ ជេស សង្អៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ជាគ្រូបង្រៀននៅវិទ្យាល័យក្រុងប៉ោយប៉ែត ដែលប្រព្រឹត្តបទល្មើសកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុចសាលាវិទ្យាល័យប៉ោយប៉ែតក្រុង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។…
អាជ្ញាធរកម្ពុជា ទទួលពលរដ្ឋខ្មែរ ដែលអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សរុបចំនួន ៧១នាក់
ខេត្តបន្ទាយមានជ័យ៖ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងមានការអញ្ជើញចូលរួមពីលោកវរសេនីយ៍ឯក ហង្ស រតនា អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា–ថៃ និងស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ បានទទួលពលរដ្ឋខ្មែរដែលអាជ្ញាធរថៃ បញ្ជូនត្រឡប់មកវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបចំនួន ៧១នាក់ ក្នុងនោះស្រី ២៣នាក់ និងកុមារ ០២នាក់ ។ ជាមួយគ្នានេះផងដែរ ប៉ុស្តិ៍បានចែកអាហារសម្រន់ដល់ពួកគាត់មានបាយសាច់ជ្រូក ពងទារខ ០១ប្រអប់ និងទឹកសុទ្ធតាមតម្រូវការរបស់គាត់គ្រប់ៗគ្នា បន្ទាប់មកជួយដឹកជញ្ជូនពួកគាត់យកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត…
ប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុក ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ លោកស្រី ចំរើន ដាណេ ត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលស្រុកភ្នំស្រុកដែលតំណែងនេះជាប្រវត្តិសាស្ត្រសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានអភិបាលស្រុកជាស្រ្តីដំបូងគេ ហើយក៏ជាយុវជនឆ្នើមជាស្រ្តី មួយរូបនៅក្នុងខេត្តបន្ទាយមានជ័យ។ ពិធីប្រកាសនេះត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សា ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល និងលោកជំទាវ ព្រមទាំងមានការចូលរួមឯកឧត្តម លោកជំទាវ អ្នកតំណាងមណ្ឌលបន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ត្រីរាជការ នៃរដ្ឋបាលស្រុក។ ការចូលកាន់តំណែងជាអភិបាលស្រុកក្នុងស្រី្តត្រូវបានលើកទឹកចិត្ត និងផ្តល់អាទិភាពក្នុងការតែងតាំងក្នុងមុខតំណែងណាមួយ…
