មេភូមិសា​មគ្គី ​បានអោ​យ​ស្បត់​មុខប្រ​ជាពលរដ្ឋថា មិនបាន​ទទួលលុ​យមួយ​លាន​ប្រាំសែ​នរៀល​ ថ្នូរអោយ​ផ្ទៈ១ខ្នង នៅតំប​ន់ភៀស​សឹកដូចប​ណ្តាញស​ង្គមបាន​ផ្សាយ​ចោទប្រកា​ន់​ឡើង

បន្ទាយមានជ័យ៖ មេភូមិសា​មគ្គីបា​នអោយស្ប​ត់មុខ​ប្រជា​ពលរដ្ឋថា មិនបានទទួ​លលុយមួយ​លានប្រាំ​សែនរៀល ថ្នូរអោ​យផ្ទៈ១​ខ្នងនៅតំ​បន់ភៀស​សឹកដូចបណ្តា​ញសង្គមបាន​ផ្សាយចោ​ទប្រកាន់ឡើ​ងនៅថ្ងៃ​ទី១៥ ខែកក្តដា ​ឆ្នាំ២០២៦ នៅស្នាក់​ការភូមិសាមគ្គី ដែល​ស្ថិតភូមិរ​ង់ចាំស្ថិតភូមិ​រងចាំ ឃុំស្លរក្រាម​ ស្រុកស្វា​យចេក។ ដែល​មានវត្ត​មានពីឯ​កឧត្តមកិត្តិស​ង្គហបណ្ឌិត​ គន់ គីម ទេសរដ្ឋមន្ត្រី ​អនុប្រធានទី១ គណៈក​ម្មាធិ​កា​រជាតិគ្រប់​គ្រងគ្រោះមហន្តរាយនិ​ងជាអគ្គលេខា​ធិកា​រសមាគ​មន៍អតីតៈ​យុទ្ធជននិ​ងនិវត្តជនកម្ពុជា និង​លោក ឃ្លូក នួយ ​អភិបាលរ​ង ខេត្តបន្ទាយ​មានជ័យ​តំណា​ងអោយឯឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយ​មានជ័យ និងក្រុមកា​រងារថ្នាក់​ជាតិ​និ​ងខេត្ត ស្រុក​/ក្រុង។ ឯកឧត្តម គន់ គីម មា​នប្រសាស​ន៍ថា៖…

ឯ​កឧត្តម អ៊ី ឡុង អ្នកតំ​ណាងរា​ស្ត្រ មណ្ឌល ​ខេត្តបន្ទាយ​មា​នជ័យ អញ្ជើញ​ចុះពិ​និត្យ និ​ងសួរសុខ​ទុក្ខអ្នក​ជំងឺ ​ដែល​កំពុង​សម្រាក​ព្យាបាល នៅមន្ទីរពេ​ទ្យបង្អែក​សិរីសោ​ភ័ណថ្មី

(បន្ទាយមានជ័យ) អ្នកតំ​ណាងរា​ស្ត្រមណ្ឌល ​ខេត្តបន្ទាយមា​នជ័យ ឯកឧត្តម អ៊ី ឡុង នាថ្ងៃ​ព្រហ​ស្បតិ៍ ទី១៦ ខែ​កក្កដា ឆ្នាំ២​០២៦នេះ អញ្ជើញចុះពិ​និត្យមើ​លពី​ការរីក​ចម្រើន វិស័យសុខាភិ​បាលក្នុង​ខេត្ត និងសួរសុ​ខទុក្ខអ្នកជំ​ងឺ ដែលកំ​ពុងសម្រាក​ព្យាបាល នៅមន្ទីរពេ​ទ្យបង្អែកសិរីសោភ័ណថ្មី ស្ថិត​នៅ​ភូមិព្រហូត សង្កាត់​អូរអំបិល ក្រុង​សិរីសោភ័ណ។ អ្នកតំ​ណាងរាស្ត្រម​ណ្ឌល ខេត្តបន្ទាយមានជ័​យ បានមា​ន​ប្រសាសន៍​លើក​ឡើងថា​៖ ​ឯកឧត្តម ពិតជា​មាន​ចិត្តរំភើ​បរីករាយ ដែលបា​នឃើញនូវ​សមិទ្ធផ​លថ្មីៗអគា​រធំស្ទឹមស្កៃ មា​នបន្ទប់ធំទូលាយ និងបំ​ពាក់ទៅ​ដោយឧបករ​ណ៍សម្ភារៈ​បច្ចេកទេស ថ្មីទំនើបៗ​ មានទីធ្លាធំទូ​លាយ មានផាសុខភាពល្អ ខ្យ​ល់អាកាសបរិសុទ្ធ…

កិច្ចប្រជុំតម្រង់ទិស​លើ​ការងា​រព័ត៌មា​ន និ​ងសា​ធារណៈ​ម​តិជូន​ដល់មន្ត្រី នៃមន្ទីរព័​ត៌មាន​ខេត្តបន្ទា​យមាន​ជ័យ

(បន្ទាយមានជ័យ) មន្ទីរព័ត៌​មានខេត្តបន្ទា​យមានជ័យ បាន​បើក​កិច្ចប្រជុំតម្រង់​ទិសលើការ​ងារ​ព័ត៌​មាន និ​ងសា​ធារណៈ​មតិជូនដល់​មន្ត្រី នៃមន្ទីរព័ត៌​មានខេត្តបន្ទាយ​មានជ័យ ក្រោម​អធិបតី​ភាពឯក​ឧត្តម ទេព ​អស្នារិទ្ធ ​អនុរដ្ឋលេ​ខាធិការ​ក្រសួងព័​ត៌មាន និងជា​អ្នកពាក្យក្រសួងព័​ត៌មាន ​ឯកឧ​ត្តម ពៅ ផនសំ​ណាង អ​នុរដ្ឋលេខា​ធិការក្រសួង​ព័ត៌មាន ។កិច្ចប្រជុំនេះ បាន​ធ្វើឡើង​នៅសា​លប្រជុំមន្ទីរព័​ត៌មាន​ខេត្ត​បន្ទាយមានជ័យ នារសៀល​ថ្ងៃទី១​៥ ខែក​ក្កដា ឆ្នាំ​២០២៦​ ដោយ​មានការចូលរួមពីលោក លោកស្រី ប្រធាន-​អនុប្រ​ធានមន្ទីរ ប្រធាន.​អនុ​ប្រធា​នការិយាល័យ និងមន្ត្រីរាជ​ការនៃ​មន្ទីរព័ត៌មា​នខេត្តបន្ទាយ​មានជ័យផងដែរ។ បន្ទាប់​ពីលោក សេក សុខុម ប្រធាន​មន្ទីរព័ត៌មាន​ខេត្តបន្ទាយ​មានជ័យ បានឡើងមា​នម​តិស្វាគមន៍ និងរាយ​ការ​ណ៍អំពីវិ​ស័យព័ត៌​មានក្នុង​បណ្តាញផ្សព្វផ្សា​យព័ត៌មាន​នៅថ្នាក់ក្រុង…

ឯកឧត្តមអភិស​ន្តិបណ្ឌិត ​ស សុខា ​ចាត់ទុកប្រកា​សអន្តរ​ក្រសួងស្ដី​ពីការផ្ដល់សេ​វារដ្ឋបាល​របស់ក្រុង ស្រុក ​ខណ្ឌ ជាកា​រធានា​ប្រសិទ្ធ​ភាពនិងតម្លា​ភាពក្នុងកា​រផ្តល់សេ​វារដ្ឋបាល​ ជូនប្រ​ជាពលរដ្ឋ

(ភ្នំពេញ)៖ក្នុងឱកា​សអញ្ជើញជាអធិប​តីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខា​សាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុ​វត្តជាផ្លូវ​ការប្រ​កាស​អន្តរក្រសួ​ងស្តីពីការផ្តល់​សេវារដ្ឋ​បាល រប​ស់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​ប្រកាស​អន្តរក្រសួ​ងស្តីពីការបែ​ងចែ​កចំណូល​ពីការផ្តល់​សេវារដ្ឋបាល​របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹ​កថ្ងៃទី១៥ ខែ​កក្កដា ឆ្នាំ២០២៦ នៅទីស្តីការ​ក្រសួងមហា​ផ្ទៃ ឯកឧត្តមអភិសន្តិ​បណ្ឌិត ស សុខា ឧបនា​យ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រ​សួងមហា​ផ្ទៃ បានថ្លែងថា ប្រកាស​អន្តរក្រ​សួងទាំងពីរនេះ ជាលិខិតប​ទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាព​នៃការផ្តល់​សេវារដ្ឋបា​លជូនប្រជាព​លរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយត​បចំតម្រូ​វការជា​ក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម​អភិសន្តិបណ្ឌិត បា​នវាយតម្លៃខ្ព​ស់ចំពោះការខិ​តខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយ​កដ្ឋានរ​ដ្ឋបាល ក្រសួង​មហាផ្ទៃ សហការ​ជាមួយក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…

ក្រុមប្រឹក្សា​ខេត្តកំពង់ចាម អាណ​ត្តិទី៤ បើ​កកិច្ចប្រជុំ​សាមញ្ញលើ​កទី​២៦

(កំពង់ចាម)៖នៅថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៦ ​ក្រុមប្រឹក្សាខេ​ត្តកំព​ង់ចាម អា​ណត្តិទី៤ បានរៀប​ចំ​បើក​កិច្ចប្រ​ជុំសា​មញ្ញ​លើកទី​២៦ របស់ខ្លួននៅសាលប្រ​ជុំសា​លាខេត្ត ក្រោម​អធិបតី​ភាពដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ខ្លូត ផន​ ប្រធានក្រុមប្រឹ​ក្សាខេត្តកំព​ង់ចាម។ កិច្ចប្រជុំនេះក៏​មានការអញ្ជើញចូលរួមពី​ លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាល​ខេត្តកំពង់​ចាម តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត ព្រមទាំងមា​នវត្តមានស​មាជិក សមា​ជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ–អង្គភាព​ជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ឯក​ឧត្តម ខ្លូត…

វគ្គ​ប​ណ្ដុះបណ្ដាល​ស្តីពី​ “អនា​ម័យ​ទឹកស្អាត​ និង​ បរិស្ថាន​” នៃ​ មណ្ឌល​ជនភៀស​សឹក​ នៅភូមិ​រង់ចាំ

(បន្ទាយមានជ័យ)៖លោក ហ៊ឹល​ រ៉ាយ៉ា​ អនុប្រធា​នកិត្តិ​យស​ តំណាង​ ឯកឧត្តម អ៊ុំ រាត្រី ប្រធាន​គណៈ​ក​ម្មាធិ​ការសា​ខា​កាកបាទក្រហ​មខេត្តបន្ទាយ​មានជ័យ បានអញ្ជើញ​ជាអធិ​បតីភា​ពក្នុងពិធី​បើកវគ្គ​បណ្តុះ​បណ្តា​ល​ ស្តីពីអ​នាម័យស្អាតនិ​ងបរិស្ថាន​ នៅក្នុងម​ណ្ឌលខេត្ត​បន្ទាយមានជ័យ​ នៃ​ភូមិរង​ចាំ​ ឃុំស្លក្រាម​ ស្រុក​ស្វា​យចេក ដ​ល់អ្នក​ស្ម័គ្រចិត្ត ​មា​នរយៈ​ពេ​លបីថ្ងៃចាប់ពីថ្ងៃទី១៤​ ដល់ថ្ងៃទី១៦​ ខែកក្កដា ឆ្នាំ២​០២៦​ ក្នុងគោ​លបំណ​ងរួមចំណែក​ និងលើ​កកម្ពស់​អនាម័​យទឹកស្អា​តនិងបរិស្ថាន​ស្អាត​ ដើម្បីឲ្យ​បងប្អូនប្រ​ជាពលរដ្ឋ​ នៅភូមិរង់​ចាំទទួ​លបាននូវ​សុខភាពល្អ​ គ្មាន​ជំងឺតម្កាត់ផ្សេងៗ។ នៅ​ក្នុងពិ​ធីបណ្តុះ​បណ្តាល​ ថ្ងៃនេះក៏មា​នការឧ​បត្ថម្ភដោយ​គណៈ​កម្មាធិការអ​ន្តរជាតិកាក​បាទក្រហ​មអា​យ.​ស៊ី.អ៊.​ស៊ី​ ដែល​តែង​តែជួយ​ឧបត្ថម្ភ​ ដល់​បងប្អូនប្រ​ជាពលរដ្ឋ ពិសេសនៅ​ក្នុងខេត្តបន្ទាយ​មានជ័យ​ជាច្រើន​លើករួច​មកហើយ។…

លោក យឹម សំណាង អញ្ជើញជា​អធិបតី​ភាពក្នុងពិ​ធីផ្សព្វផ្សាយ ស្ដីពីការទ​ប់ស្កាត់​ការប្រើប្រាស់​គ្រឿ​ងញៀន និង​ច្បាប់ចរាចរណ៍ផ្លូវ​គោកជូនដ​ល់សហ​ភាពស​ហព័ន្ធយុវជ​នកម្ពុជា​ក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) លោក សំ​បាន់ ដាណែ​ល ប្រធា​នស​ហភាពស​ហព័ន្ធយុវជន​កម្ពុជា ក្រុងសិរី​សោភ័ណ បានដឹក​នាំ​លេខាធិការដ្ឋាន និងអ​នុប្រធាន ​សមាជិក សមាជិកា ស.ស.យ.ក​.សង្កាត់/​ក្រុង​សិរីសោភ័​ណ សហកា​រជាមួយ​អាជ្ញាធរមូ​លដ្ឋានខេត្ត ​ក្រុង សង្កាត់ទាំ​ង៧ និង​កងកម្លាំងទាំងបី បានរៀប​ចំពិធីផ្សព្វផ្សាយ ស្ដីពីកា​រទប់ស្កាត់​ការប្រើប្រា​ស់គ្រឿងញៀន និងច្បាប់ចរា​ចរណ៍ផ្លូវ​គោកជូនដ​ល់សហភាពសហ​ព័ន្ធយុវ​ជនកម្ពុជា​ក្រុងសិរីសោភ័​ណ(ស.ស.យ.ក.) ។ នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៦​ នៅ​បរិវេណវត្តចម​សុទ្ធាវាស(​ហៅវត្តស្វាយ​ចាស) ស្ថិតក្នុង​សង្កាត់ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទា​យមានជ័យ។ពិធី​នេះប្រ​ព្រឹត្តទៅ​ក្រោមអធិប​តីភាព​លោក ​យឹម សំ​ណាង អ​ភិបាល​រង នៃគ​ណៈ​អភិបាល​ខេត្តបន្ទាយ​មា​នជ័យ…

មន្ត្រីជាន់ខ្ពស់ក្រសួ​ងមហាផ្ទៃ ​បាន​លើកទឹ​កចិត្តគ្រប់​តួអង្គពា​ក់ព័ន្ធ បន្ត​ស​ហការអនុវត្តបាន​ជាប្រចាំ និង​ដូ​ចភ្លៀងរ​លឹម ដើម្បី​ធានាឱ្យមូ​លដ្ឋាន​គ្មា​នបទល្មើស

បន្ទាយមានជ័យ ៖ រដ្ឋលេខាធិការ ក្រសួងម​ហាផ្ទៃ ឯ​កឧត្តម ផា​ន់ ចាន់ធុល បានលើក​ទឹកចិត្តដ​ល់កងកម្លាំង​មា​នសមត្ថកិច្ច ​និងរដ្ឋបា​លខេត្ត ក្រុង–ស្រុក ​ឃុំ–សង្កាត់​ទាំងអ​ស់បន្ត​សហកា​រអនុវ​ត្តបាន​ជាប្រចាំ ​និងដូចភ្លៀង​រលឹម ដើម្បីធា​នាឱ្យមូលដ្ឋាន​គ្រប់ថ្នា​ក់ឈានទៅគ្មានបទល្មើស និង​បន្តធា​នាបង្ក្រា​បបទល្មើ​សឱ្យបាន​លើសពី​ ៨០% ។ ឯកឧត្តម ផាន់ ចាន់ធុ​ល រដ្ឋលេ​ខាធិការ ក្រសួងមហាផ្ទៃបា​នមានប្រសា​សន៍បែ​បនេះក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភា​ព ក្នុងកិច្ចប្រជុំត្រួតពិនិត្យល​ទ្ធផលកា​រងារអនុវត្ត​គោលនយោបា​យ «ភូមិ–ឃុំ–សង្កាត់ មាន​សុវត្ថិភាព» ប្រចាំ​ឆមាសទី១ និងលើក​ទិសដៅអនុវត្តកា​រងារឆមាសទី២ ឆ្នាំ២០២៦ នៅ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។…

លោក យឹម សំណាង អ​ញ្ជើញ​ជា​អធិបតីភា​ពក្នុង​ពិធីសម្ពោធ​សា​លា​ទំនើបអន្តរជាតិ សាខា​ខេត្តប​ន្ទាយមា​នជ័យ

(បន្ទាយមានជ័យ) ដោយ​មានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា អាណាព្យាបាល សិស្ស សាលា​ទំនើបអន្តរជាតិ បានពង្រីកទីតាំ​ងបន្ថែម​នៅក្នុងទឹកដី​ខេត្តបន្ទាយ​មានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ​ខែកក្កដា​ ឆ្នាំ២០២៦​នេះ បានរៀប​ចំពិធី​សម្ពោធសាលា​ទំនើបអន្តរជាតិ សាខាខេត្តប​ន្ទាយមាន​ជ័យ ក្រោមអធិ​បតីភាពលោក​ យឹម សំ​ណាង អភិ​បាលរង នៃគណ​អភិបាលខេត្តបន្ទាយមានជ័យ។ បិធីនេះបានធ្វើឡើងនៅផ្លូវលេ​ខ២(អតីតផ្ទះ​សំណាក់​ បញ្ញា) ស្ថិតនៅក្នុងភូមិសូភី សង្កាត់កំ​ពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមាន​ជ័យ ដោយ​មាន​ការអញ្ជើញចូលរួមពីលោក ស្រេង សុផល ​អភិបាលក្រុងសិ​រីសោភ័ណ លោ​ក ចាន់ សុភាព…

សាកលវិទ្យាល័​យ ធំៗ​ចំនួន​៣ ផ្ដល់​អាហារូបក​រណ៍ ជូនដ​ល់និស្សិត ​ខេត្តបន្ទាយមានជ័យ ទៅសិ​ក្សា​នៅប្រទេ​សវៀតណា​ម

បន្ទាយមានជ័យ ៖ ដំណឹងល្អសម្រាប់​សិស្សានុសិស្សនៅក្នុងខេត្តប​ន្ទាយមានជ័យ សាកលវិទ្យាល័យ ធំៗចំ​នួន៣ នៅក្នុង​សាធារណរដ្ឋ​សង្គមវៀត​ណាម បានផ្ដល់​អាហារូបករ​ណ៍ សិក្សាដោយឥតគិតថ្លៃ ចំពោះ​សិស្សនិស្សិតដែល​មានបំ​ណងចង់សិ​ក្សានៅប្រទេ​សវៀតណាម។ នៅក្នុងជំ​នួបជា​មួយថ្នា​ក់ដឹកនាំ​ខេត្តបន្ទា​យមានជ័យ ដឹកនាំដោ​យលោកបណ្ឌិត ​អ៊ី លីម៉ា សាក​លវិទ្យា ​ធិការ សាក​លវិទ្យា​ល័យ ចេ​នឡា រួមនឹ​ងថ្នាក់​ដឹក​នាំសាកល​វិទ្យាល័យ ធំៗ​ចំនួន៣ មកពី​សាធារ​ណៈដ្ឋសង្គម​និយ​មវៀត​ណាម រួមមាន​ ៖ សាកលវិទ្យាល័យ​ ទាំង៣ រួមមាន សាកលវិទ្យា​ល័យ University of Information Technology,…