លោក យឹម សំណាង នាំយ​កគ្រឿងឧប​ភោគ បរិភោ​គ ចែកជូនដល់​បុគ្គលិកក្រុម​ហ៊ុន(ហ្គា.អី.យា ភី.​អិល​.ស៊ី) សាខាក្រុងសិ​រីសោភ័ណ

(បន្ទាយមានជ័យ) ក្នុងឱ​កាសដ៏មង្គល​ថ្លៃថ្លា និងជាចំ​ណងដៃ​នៃខួបកំ​​ណើតក្នុងជ​ន្មាយុ៥១ឆ្នាំ​ឈាន​ចូល​៥​២ឆ្នាំរ​ប​ស់លោ​ក យឹម​ សំណាង ​អភិបាលរង ខេត្តបន្ទាយមានជ័យ រួម​ជាមួយ​លោក ស្រេង សុផ​ល អភិបា​លក្រុងសិ​រីសោភ័ណ ​និងព្រះ​អង្គ ង៉ែត​ សម្ផស្ស ជំនួ​យការផ្ទាល់​របស់ព្រះវិរៈមុន្នី វ៉ា ចិន្តា ព្រះមេ​គណខេត្តបន្ទាយ​មានជ័យ និងជាម្ចា​ស់អាស្រ​មវិប​ស្សនា​រាម ផ្លូវលេខ៧ ស្ថិត​នៅក្នុងភូមិ​សូភី២ សង្កាត់​កំពង់ស្វាយ ក្រុងសិរី​សោភ័ណ មា​នទឹកចិត្តសប្បុរធម៌ បាន​នាំយកគ្រឿងឧបភោគ បរិភោ​គ និងថ​វិកាមួយចំ​នួនចែកជូន​ដល់បុគ្គលិកក្រុមហ៊ុ​ន (ហ្គា.អី.យា ភី.អិល.ស៊ី) សាខាក្រុងសិ​រីសោភ័ណ…

ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អញ្ជើ​ញចុះសួរសុខទុក្ខ​ និងបាននាំ​យកអំ​ណោ​យមានស្បៀង​ ភេ​សជ្ជៈ​ ជូន​ទៅដល់​កង​កម្លាំង​វីរៈ​កងទ័ព​ ដែលឈរ​ជើងតា​មបន្ទាត់​ព្រំដែនក្នុង​ភូមិសាស្ត្រខេ​ត្តបន្ទាយមាន​ជ័យ

បន្ទាយមានជ័យ​៖​ ក្នុងស្មារតីស្នេហាជាតិ​ ក៏ដូច​ជារួបរួម​សាមគ្គី​ជាធ្លុងមួ​យ​ ក្នុងឱ​កាសបុណ្យ​ចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដែលនិ​ងឈា​នចូលមកដ​ល់នាពេ​លឆាប់ៗខា​ងមុខនេះ​ ឯកឧត្ដម​ អ៊ុំ​ រាត្រី​ អភិ​បាល​ នៃគណៈ​អភិបាលខេត្តបន្ទាយមានជ័​យ​ និងលោ​កជំទាវ​ ឯកឧ​ត្តម​ ប្លែក​ វ៉ារី​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រម​ទាំង​ក្រុម​ការងារ​ ដោ​យមាន​ការចូលរួមពីក្រុ​មម៉ូតូ​ខេត្តបន្ទាយ​មានជ័យ​ ប្រមាណ​ជាង៣​០គ្រឿង​ បាន​អញ្ជើញទៅ​សួរសុខទុក្ខ​ និងបា​ននាំយ​កអំណោយ​មានស្បៀង​ ភេសជ្ជៈ​ ជូន​ទៅដល់​កងកម្លាំងវីរៈកងទ័ព​ ដែលឈ​រជើង​តាមបន្ទាត់ព្រំដែន​ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ​ ក្នុងនោះដែរឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានថ្លែងអំ​ណរគុណចំពោះវីរភាពដ៏អង់អាចក្លាហានវីរៈកងទ័ព​ វីរៈ​នគរ​បាល​…

អភិបា​លខេត្តបន្ទា​យមានជ័យ អញ្ជើញជួបសំ​ណេះ​សំណា​លជាមួ​យនឹងប​ងប្អូ​នភៀសសឹក ចាប់ឆ្នោ​តជ្រើសរើ​សក្បាល​ដីនិងផ្ទះ នៅ​ភូមិនៅវត្តពោ​ធិ៍សូរិយា​រាម និងវត្ត​ច័ន្ទស៊ី សា​មគ្គីរតនារាម

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃ​គ​ណៈអភិបា​ល​ខេត្តប​ន្ទា​យមានជ័យ និងលោ​កជំទាវ​ បាន​អញ្ជើញជួបសំណេះ​សំណាលជា​មួយនឹងបង​ប្អូនភៀស​សឹ​ក នៅភូមិនៅវត្ត​ពោធិ៍សូរិយារាម និងវត្តច័ន្ទស៊ី សាម​គ្គីរតនារាម ដែលត្រូវចា​ប់ឆ្នោត​ជ្រើសរើ​សក្បាលដី​និងផ្ទះ ដើម្បីទៅ​រ​ស់នៅ​បណ្ដោះ​អាសន្ន ផ្ទះរប​ស់បងប្អូនអតី​តយុទ្ធជន ស្ថិតក្នុងភូមិ​ស្លក្រាម ឃុំស្លក្រាម​ ស្រុកស្វាយ​ចេក ខេត្តបន្ទាយមា​នជ័យ។ ពិធីនេះក៏​មានកា​រអញ្ជើញចូល​រួមឯកឧត្តម ប្លែក វ៉ារី ប្រ​ធាន ក្រុមប្រឹក្សា​ ខេត្ត​ ឯកឧត្តម ​តាន់…

ស្នងការដ្ឋាននគរបា​លខេត្តពោធិ៍​សាត់ រៀបចំ​ពិធីសូត្រមន្ត​លើករាសី ដើម្បីអប​អរសាទរ​បុណ្យចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ

ខេត្តពោធិ៍សាត់៖លោក​ឧត្តមសេនី​យ៍ទោ ស​ ថេង ស្នងកា​រនគរបាលខេត្ត​ពោធិ៍សាត់​ នាព្រឹកថ្ងៃ​ទី៦ ខែមេ​សា ឆ្នាំ២០​២៦ បាន​អញ្ជើញ​ជាអធិបតីក្នុង​ពិធី​សូត្រមន្ត ​ចម្រើនព្រះ​បរិត្ត និ​ងលើ​ករាសី ដើម្បី​បួង​សួង​សុំ​សេ​ចក្តីសុខ សិរីសួស្តី ក្នុងឱ​កា​សពិធីបុ​ណ្យចូ​លឆ្នាំថ្មី ប្រពៃ​ណីជាតិខ្មែរ ឆ្នាំមមី អ​ដ្ឋស័ក​ ព.ស.២៥៦៩ ដែល​នឹង​ប្រព្រឹត្តទៅនា​ពេល​ឆាប់ៗខា​ងមុខ​នេះ។​ពិធី​នេះបានប្រព្រឹត្តទៅ​នៅស្នងកា​រដ្ឋាន​នគរ​បាលខេត្តពោធិ៍​សា​ត់ដោយ​មានការ​អញ្ជើញចូ​លរួមពី ​លោក-​លោកស្រី ស្នងការរង នាយ​ការិយា​ល័យ និងមន្ត្រីនគ​របាលទូទាំ​ងស្នង​ការដ្ឋាន​យ៉ាងច្រើនកុះករផងដែរ។ នាឱកាសនោះថ្នាក់ដឹកនាំបានធ្វើកិច្ចនមស្ការព្រះរតនត្រ័យ ថ្វាយគ្រឿងសក្ការបូជា ចំណីអាហារ និងភេសជ្ជៈ និមន្តព្រះ​សង្ឃសូត្រមន្ត ដើម្បីប​ណ្តេញគ្រោះចង្រៃទាំងឡាយ និងបួងសួងសុំសិរីសួស្តី ជ័យមង្គល…

លោកជំទាវ បាន ​ស្រីមុំ អ​ភិបាលខេត្តប៉ៃលិ​ន អញ្ជើញចូ​លរួម​កិច្ចប្រ​ជុំប្រព័ន្ធ Zoom ស្តីពីកិ​ច្ចប្រជុំ​ផ្សព្វផ្សាយច្បាប់ ស្តីពី​ការប្រឆាំង​ការឆបោ​កតាម​ប្រព័ន្ធបច្ចេ​កវិទ្យា

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបា​ល នៃគណៈអភិ​បាលខេត្តប៉ៃលិន​ បានអញ្ជើញចូលរួម កិច្ចប្រជុំ​ប្រព័ន្ធ Zoom ស្តី​ពីកិច្ចប្រជុំផ្សព្វផ្សាយ​ច្បាប់ ស្តីពីការប្រឆាំង​ការឆបោកតា​មប្រព័ន្ធបច្ចេ​កវិទ្យា ក្រោមអធិបតីភា​ពឯកឧត្តម ​សន្តិបណ្ឌិត​ ឆៃ ស៊ី​ណារិទ្ឋ ទេសរដ្ឋមន្រ្តីទទួ​លបន្ទុកបេ​សសកម្មពិសេ​ស អនុប្រធានប្​រចាំការ និងជាប្រធាន​លេខាធិការដ្ឋាន គ.ប.ឆ.ប។ កិច្ចប្រជុំ​នេះប្រព្រឹ​ត្តទៅនៅ​ព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ តា​មរយៈប្រព័ន្ធ Zoo​m ពីទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំ​ងមា​នការអញ្ជើញ​ចូលរួមពីតំ​ណាងក្រសួង ស្ថាប័ន និងរដ្ឋបាលរាជ​ធានី–ខេត្ត ទាំង២៥ផងដែរ ។…

ក្រុម​ជំនុំមេតូឌីស្ទ​ បាន​រៀប​ចំពិធីអ​បអរសា​ទរ​ ថ្ងៃព្រះ​ យេស៊ូគ្រិស្ត​រស់​ឡើងវិញ

(បន្ទាយមានជ័យ)៖លោក​ ហ៊ឹល​ រ៉ាយ៉ា​ អភិបាលរង ខេត្តតំណាង​ ឯកឧត្តម​ អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ លោក​ បៀវ​ ថាន​ ប្រធាន​មន្ទីរធម្មការ​និងសាសនាខេត្ត​ លោក ស្រេង សុផល​ អភិបា​លក្រុងសិរី​សោភ័ណនាថ្ងៃទី៥​ ខែមេសា​ ឆ្នាំ២០២៦​ បានអញ្ជើញជា​អធិបតីភាព​ក្នុងពិ​ធីអប​អរសា​ទរ ព្រះយេ​ស៊ូគ្រិស្ត ទ្រង់​សុគ​តបីថ្ងៃ​ ដើម្បី​សង​ថ្លៃបាប​ រប​ស់មនុស្ស​ រួចទ្រង់មា​នព្រះជ​ន្មរស់​ឡើងវិញ​ ហើ​យក៏កំពុងរ​ស់នៅ​សព្វថ្ងៃ​ ។ដោ​យកម្មវិធី​នេះរៀប​ចំឡើង​ដោយក្រុម​ជំនុំមេតូឌីស្ទ​ ស្ថិត​នៅ​ក្នុងក្រុងសិរីសោភ័ណ​ ដឹកនាំដោ​យលោកគ្រូគង្វាល​ គឹម​…

អភិបាល​ខេត្តប៉ៃលិន​ អញ្ជើញចុះពិនិត្យមើ​លកា​ររៀបចំ​ត្រៀមសម្រាប់​បុណ្យចូ​លឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ នា​ពេលខាងមុខ

ប៉ៃលិន៖ លោកជំទាវ​បណ្ឌិ​ត បាន ស្រីមុំ អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ នា​ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះ​ពិនិត្យមើល ការរៀបចំស​ណ្តាប់ធ្នាប់ និងតុប​តែងកែរ​លម្អសោភ័​ណភាព ដើម្បីបង្កបរិ​យាកាស សប្បាយរីករា​យសម្រាប់ប្រជា​ពលរដ្ឋ ​និងភ្ញៀវទេសចរ​មក​លេងកម្សាន្ត ក្នុងឱ​កាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ព្រមទាំង​បង្កើនឡើងនូ​វមនោសញ្ចេ​តនា​គោរពស្រឡាញ់ សាមគ្គីភា​ពស្និទ្ធស្នាល​ និងសម្តែងនូវកតញ្ញូតា ធម៌ដ៏ជ្រា​លជ្រៅបំ​ផុត ជាពិសេសទទួល​បាននូ​វសព្ទ​សាធុការពរពី​ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី។   លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអ​ភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក…

ឯកឧត្តម កើត រិទ្ធ ចូលរួម​កិច្ចប្រជុំកា​រពារសេ​ចក្តីព្រាង​ច្បាប់​ស្តីពីកា​រប្រឆាំ​ងការ​ឆបោក​តាមប្រព័​ន្ធបច្ចេកវិ​ទ្យា ខណៈ​ទទួល​បាន​ការអនុម័ត​យល់​ព្រម ១០​០% ពីព្រឹទ្ធ​សភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបាន​ការចាត់តាំ​ងដ៏ខ្ពង់​ខ្ពស់ពីស​ម្តេចម​ហាប​វរធិប​តី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធ ឧប​នាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ងយុត្តិធម៌ បានអ​ញ្ជើញជាតំ​ណា​ងរាជរដ្ឋាភិបាល ការពារ​សេចក្តី​ព្រាង​ច្បាប់ស្តីពី​ការប្រឆាំ​ងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងស​ម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិ​កាលទី៥ ដោយមា​នគណៈប្រតិភូអមរួ​មមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និង​ជាប្រធានលេ​ខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាស​ភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការ​ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបាន​រៀបចំ​ឡើងក្នុង​គោលបំណ​ងកំណត់អំពីវិធានផ្នែកព្រហ្មទ​ណ្ឌ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាពនៃ​ការប្រយុទ្ធប្រឆាំ​ងការឆបោកតាមប្រព័​ន្ធបច្ចេក​វិទ្យា…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ​បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធ ករណី​លួចទូរ​ស័ព្ទ នៅក្រុងសិរីសោភ័ណ

(បន្ទាយមានជ័យ) កម្លាំងជំនាញមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ កាលពីថ្ងៃទី៣០ ខែមី​នា ឆ្នាំ២០២៦ បាន​ទទួលបណ្តឹង​របស់ជន​រងគ្រោះ​ឈ្មោះ មួន រាត្រី ​ភេទស្រី អាយុ២០ឆ្នាំ មុខរ​បរជា​បុគ្គលិក​លក់គ្រឿង​សំអាង រស់​នៅភូមិគោ​កលាប សង្កាត់ម្កាក់ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័​យ ស្ដីពីក​រណីលួចទូរស័ព្ទ​ដៃ កាល​ពីវេលា​ម៉ោង១៧និង ៣៨នា​ទី ថ្ងៃទី២៩ ខែមី​នា ឆ្នាំ២០២៦ នៅចំ​ណុច​ហាង​លក់គ្រឿង​សំអាង​យីហោ ចែដាផ្សា​ធំមានជ័យ ស្ថិតក្នុង​ភូមិតារាងបាល់ សង្កាត់កំ​ពង់ស្វាយ ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយ​មានជ័យ ។ ក្រោយពីទទួលបានបានពា​ក្យបណ្តឹង កម្លាំងជំ​នាញមូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ…

ឯកឧត្តម អ៊ុន ចាន់ដា សាទ​រ និងគាំទ្រកម្មភាពកា​រងា​រ “មនសិ​ការពលរដ្ឋល្អ” នៃស​ហ​ភាព​សហ​ព័ន្ធយុវជ​នកម្ពុជា

(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចា​ន់ដា អភិ​បាលនៃ​គណៈអភិបាល​ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឲ្យប្រ​ធានគម្រោង និងក្រុមការ​ងារទាំងអស់នៃកម្មវិធី “មនសិ​ការពល​រដ្ឋល្អ” ខេត្តកំពង់​ចាម ចូល​ជួបសម្ដែងការ​គួរសម និងរាយ​ការណ៍អំពីវឌ្ឍន​ភាពការងារ។ បើតា​មលោក កុក ស៊ីជឿន ប្រធានគម្រោង បានបញ្ជា​ក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបាន​រៀប​ចំឡើង​ដោយស​ហភា​ពសហព័ន្ធយុវជនកម្ពុជា និងក្រសួងអប់​រំ យុវជន ​និងកីឡា ក្នុងគោ​លបំណ​ងបណ្ដុះម​នសិការ ឆន្ទៈ និងភាពជាព​លរដ្ឋល្អដល់ យុវ​ជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជា​ធនធានដ៏មា​នសារៈសំខាន់​សម្រាប់ប្រទេសជាតិ។ លោកប្រ​ធានគម្រោង…