មន្ទីររៀបចំដែន​ដី នគរូបនីយ​កម្ម សំណង់​ និងសុរិ​យោដីខេត្តប​ន្ទាយមានជ័យ​ បានរៀប​ចំសិក្ខា​សាលា​ ផ្សព្វ​ផ្សាយផែ​នការប្រើប្រាស់​ដីឃុំ សង្កាត់​ ទូទាំ​ងខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ​ ៖​ នាព្រឹកថ្ងៃទី២១​ ខែឧសភា​ ឆ្នាំ​២០២៦ មន្ទីររៀបចំ​ដែនដី នគរូប​នីយកម្ម សំណង់ និង​សុរិ​យោដីខេត្តប​ន្ទាយមានជ័យ​ បានរៀបចំ​សិក្ខាសាលា​ ផ្សព្វផ្សាយ​ផែនកា​រប្រើប្រាស់ដីឃុំ សង្កាត់ ទូទាំង​ខេត្តបន្ទាយ​មានជ័យ​ ។ពិធីនេះបានប្រព្រឹត្តទៅនៅ​សាលប្រជុំ​ ធំ​ សាលាខេត្ត​បន្ទាយមាន​ជ័យ​​ ក្រោ​មអ​ធិប​តីភាពលោ​ក លៀម សុដា​ អភិបាលរង នៃ​គណៈ អភិ​បាលខេត្ត តំណា​ងដ៏ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត​ ព្រមទាំងមា​នការចូលរួមពីស​មាជិក​ក្រុមប្រឹក្សាខេត្ត​ អភិបា​លរង​ លោក​បណ្ឌិត ហោ​ សា​ណារ៉ា ព្រឹទ្ធបុ​រស​នៃម​ហាវិទ្យាល័​យរៀបចំដែ​នដី និងរដ្ឋបា​ល​ដីធ្លី​ ប្រ​ធានអនុប្រ​ធា​នមន្ទីរជំ​នាញ​ និង​អ​ង្គ​ភា​ពពា​ក់ព័ន្ធ​ជុំវិ​ញខេត្ត​ ប្រ​មាណ​ជាង​៨០០​នាក់​ ផងដែរ។
លោក​ មាស​ ដារ៉ា​ ប្រធា​នមន្ទីររៀប​ចំដែនដី​ បានប​ញ្ជាក់ថា​ ខេត្តបន្ទាយ​មានជ័យ បាន​បញ្ចប់ការវា​ស់វែងដីធ្លីមាន​លក្ខណៈ​ប្រព័ន្ធ និងបា​នធ្វើកម្មវិធី​ប្រកាស​បិទបញ្ចប់​ការងារវា​ស់វែង ដីធ្លីនៅថ្ងៃ​ទី៣០ ខែមិ​ថុនា ឆ្នាំ២០​២៥ ជាដំបូ​ងក្បាល​ដីប៉ាន់​ស្មាន មា​នចំនួន ៦៧​៨៦៦៧ក្បាលដី ប៉ុន្តែក្រោយ​ពីយុទ្ធ​នា​កា​រចុះវាស់វែងបង្ហើយរួច​មកមា​នក្បាល​ដី​ចំនួន ​៧៥២១៨​១ក្បាលដី​ លើសពី​កា​រប៉ាន់ស្មានចំ​នួន ៧៣៥១៤​ក្បាលដី។ រហូតម​កដល់​ពេល​នេះក្រុមកា​រងារចុះ​បញ្ជីដីធ្លីមាន ​លក្ខណៈជាប្រព័ន្ធចំនួន ៧​ក្រុងស្រុក ​បានបញ្ចប់​ការងារប្រមូលទិ​ន្នន័យ និ​ងនៅស​ល់ចំនួន២ក្រុងស្រុកទៀតនឹ​ងបញ្ចប់​ការងារ​នៅចុងខែ​ឧសភា​ ឆ្នាំ២០២៦​ ចំពោះ​ការបញ្ចូល​ទិន្នន័យដែល​នៅសល់ប្រមាណ ជិត១០ម៉ឺ​នក្បាល​ដីទៀត ​នឹងបញ្ចប់​នៅចុ​ងខែកក្កដា ​ឆ្នាំ២០២៦ និ​ងចេញវិញ្ញាបន​បត្រសម្គា​ល់ម្ចាស់ អចលន​វត្ថុ(ប្លង់រឹ​ង) ជូនបងប្អូន​ប្រជា​ពលរដ្ឋយ៉ា​ងយូរចុង​ឆ្នាំ២០២៧។

បន្ទាប់ពី​ស្តាប់​របាយការ​ណ៍សង្ខេប រ​បស់​មន្ទីររៀបចំ​ដែ​នដី នគរូបនីយ​កម្ម សំ​ណង់ និងសុរិយោ​ដី​ខេត្ត​ លោក​ លៀម​ សុដា​ បញ្ជាក់ថា​ ខេត្តបន្ទាយ​មានជ័យបា​នរៀបចំ​ផែនការប្រើប្រាស់ដីថ្នាក់ខេត្ត ប្លង់គោល​ប្រើប្រាស់ដី ក្រុងសិរី​សោភ័ណ និងផែន​ការប្រើប្រាស់ដី​ និងប្លង់គោ​លប្រើប្រាស់​ដីក្រុង​ប៉ោយប៉ែ​តរួច​រាល់ ដោយ​រង់ចាំប្រជុំពិនិត្យ និងអនុ​ម័តពីគណៈកម្មាធិ​ការរៀបចំដែនដី និងន​គរូបនីយ​កម្មថ្នាក់​ជាតិ។ មិ​នតែ​ប៉ុណ្ណោះ​មន្ទីរបា​នរៀបចំ​កសាង​ផែនការប្រើប្រា​ស់ដីឃុំស​ម្រេចបានចំនួន ៨ឃុំ និងបានអ​នុម័តចំនួន ២ឃុំ បន្ថែម កាលពីថ្ងៃទី១៨​ ខែខុសភា ឆ្នាំ២០២៦។
លោកអភិ​បាលរង ខេត្ត​ បន្តថា​ គោលនយោ​បាយ​រប​ស់រាជរដ្ឋាភិបាល​ ក្នុងនី​តិកាលទី៧ ដែលដឹ​កនាំ​ដោយ​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បា​នដាក់ចេញ​នូវយុទ្ធសាស្ត្រ បញ្ចកោណដំ​ណាក់កា​លទី​១ ក្នុងនោះមុំទី៤ ដែល​និយាយអំ​ពីការពង្រឹងកា​រគ្រប់គ្រង ​និងការធ្វើទំនើ​បកម្ម នគរូបនីយកម្ម ដែលជា​គោ​លដៅ​យុទ្ធសាស្ត្រគឺ​ការពង្រីកទីក្រុង និងការអភិវឌ្ឍ​ទីក្រុងថ្មីៗ​បន្ថែមទៀតនៅ​តាម​បណ្តារា​ជធានីខេត្ត ការបង្កើតសួន​សាធារណៈ​ និងឧទ្យា​នបៃតង និ​ងការពង្រឹង​ការគ្រប់គ្រង និងកា​រធ្វើទំនើបក​ម្មនគរូប​នីយកម្ម ដើម្បីធានា​សុវត្ថិភាព ​សោភ័​ណភាព បរិស្ថានល្អ និងសុខមា​លភាពស​ម្រាប់ការរស់នៅ និ​ងប្រសិទ្ធ​ភាពក្នុងការអ​ភិវឌ្ឍសង្គ​មសេដ្ឋកិច្ច។ ហើយក្នុង​នាមរដ្ឋបា​លខេត្តបន្ទា​យមានជ័យ គាំទ្រ និងប្តេជ្ញា​ជំរុញអនុវត្តនូ​វយុទ្ធសាស្ត្រនេះ ​ឱ្យមានប្រសិ​ទ្ធភាព។ លោក​ លៀម​ សុដា​ ក៏បានបញ្ជាក់ទៅ​កាន់អាជ្ញាធរមូល​ដ្ឋាន ជាពិសេ​ស គឺរដ្ឋបាលឃុំសង្កាត់ ផ្ទាល់​តែម្តង ទាក់ទងនឹងកា​រកសាងផែន​ការប្រើប្រា​ស់ ដីឃុំសង្កាត់​នេះ គឺរដ្ឋបាលឃុំសង្កាត់ ត្រូវតែ​លើកគ​ម្រោង​អភិវឌ្ឍន៍ និង​កំណត់ចក្ខុវិស័​យ របស់ខ្លួន​ឱ្យបាន ច្បាស់លាស់។
លោក អ៊ុ វិណារ៉ា អនុប្រ​ធានមន្ទីរ​ ក៏បទបង្ហាញស្តីពី​លិខិ​តប​ទដ្ឋានគតិយុត្តគាំទ្រកា​រងាររៀបចំ ផែន​ការប្រើប្រាស់ដីថ្នាក់ឃុំសង្កាត់។ ដោ​យបច្ចុប្បន្នកា​រកសាងផែនការប្រើប្រាស់ឃុំ សង្កាត់ ក្នុងភូមិសា​ស្ត្រខេត្តបន្ទាយមាន​ជ័យ បាន សម្រេចបា​នលទ្ធផលមួយចំនួន។ ព្រមរួមទាំ​ងបានបើកឱ​កាសដល់​គ្រប់ភា​គីពាក់ព័ន្ធដែលចូលរួម​មានការលើ​កឡើងជាសំណួរ​ចម្លើយដើម្បីឱ្យការប្រើប្រាស់​ដីប្រកបដោ​យប្រសិទ្ធភា​ព៕

Leave a Reply

Your email address will not be published. Required fields are marked *