រដ្ឋបាលខេ​ត្តបន្ទាយ​មានជ័យ បានប្រា​រព្ធខួប​លើកទី៩ “ទិ​វាជាតិនៃ​ការច​ងចាំ” ថ្ងៃទី២​០ ខែឧ​សភា

បន្ទាយមានជ័យ៖ នៅព្រឹក​ថ្ងៃទី២០ ​ខែឧស​ភា ឆ្នាំ២០២៦ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានប្រា​រព្ធខួប​លើក​ទី៩ ទិវាជា​តិនៃកា​រចងចាំ ថ្ងៃទី២០ ខែឧសភា ដើ​ម្បីរំឭកដល់ជនរងគ្រោះ និងរំឭក​អំពីការ​ឈឺចា​ប់នៃឧក្រិដ្ឋកម្ម ដែល​កើ​តមានក្នុងរ​បបកម្ពុជា​ប្រ​ជាធិបតេយ្យ។ ពិ​ធី​នេះបាន​ប្រារព្ធធ្វើ​ឡើងនៅវត្តសុភមង្គល ក្នុងស​ង្កាត់អូរ​អំបិល ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ​ក្រោម​អធិ​បតីភាព​​ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេត្តបន្ទាយ​មានជ័យ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន​ក្រុមប្រឹក្សាខេត្ត ព្រមទាំង​មាន​ការចូ​លរួម​ពីថ្នា​ក់ដឹកនាំ មន្ត្រីរាជកា​រ ព្រះសង្ឃ ប្រជា​ពល​រដ្ឋ តាជី​ យាយជី សិស្ស និស្សិត យ៉ា​ងច្រើនកុះក​រផងដែរ

នាឱកាសនោះ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានអានសារ​លិខិតរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយក រដ្ឋមន្ត្រី នៃ ព្រះ​រាជាណាចក្រកម្ពុជា ដោយ​បានបញ្ជាក់ថា រាជរដ្ឋាភិបាល​បានកំណ​ត់​យកថ្ងៃទី២០ ខែឧ​សភា ជា «ទិវាជា​តិនៃការច​ងចាំ» សម្រា​ប់រំឭកដល់ជនរងគ្រោះ និង​រំឭ​កអំពីកា​រឈឺ​ចាប់នៃ​ឧក្រិដ្ឋកម្ម ​ដែលកើ​តមា​នក្នុងរប​បកម្ពុជា​ប្រជាធិបតេ​យ្យ ចន្លោះពី​ថ្ងៃទី១៧ ខែមេ​សា ឆ្នាំ១៩​៧៥ ដ​ល់ថ្ងៃទី៦ ​ខែម​ករា ឆ្នាំ១​៩៧​៩ ដើម្បីលើក​តម្កើងកា​រគោរព​វិញ្ញាណក្ខន្ធ និង​ការធ្វើបុណ្យឧ​ទ្ទិសដល់ជ​នរងគ្រោះ​ ដែល​បានស្លាប់ក្នុងរប​បកម្ពុជា​ប្រជា​ធិបតេយ្យ, លើកត​ម្កើងកា​ររំឭក​ដ​ល់ជ​នរងគ្រោះ កា​រស្តារកិត្តិយ​សនិង​សេចក្តីថ្លៃថ្នូរ ​របស់​ជនរងគ្រោះ ទោះ​ជានៅរស់​រានមា​នជីវិតឬបា​ន​បាត់បង់ជីវិ​តក៏ដោយ, ប៉ះ​ប៉ូវកា​រឈឺចាប់​ខាងផ្លូវ​ចិត្តនិ​ងផ្នែកសង្គម របស់ជន​រងគ្រោះ​និងក្រុមគ្រួ​សារ, ចូលរួម​ចំណែក​ដល់ការ​ផ្សះផ្សាជាតិ និងជំរុញឱ្យមា​នសុខដុមនីយ​កម្មក្នុងសង្គម​កម្ពុជា, និងលើ​កកម្ពស់​ការផ្សព្វផ្សាយ និងការយល់ដឹ​ងអំពីអំពើ​ឃោរឃៅ​ដែលកើត​មានក្នុងរ​បបកម្ពុជា​ប្រជា​ធិបតេយ្យ កុំឱ្យកើ​ត​មានឡើង​សាជាថ្មី ហើយប្រជា​ពលរដ្ឋគ្រ​ប់រូបត្រូវបា​នផ្តល់ឱកា​សឱ្យរៀបចំ​ពិធី​តាមជំនឿសា​សនា ឬទំនៀ​មទម្លាប់របស់ខ្លួន

នៅក្នុងឱ​កា​សនោះដែរថាដឹកនាំមន្ត្រីរាជ​ការក៏បា​ននិមន្តព្រះស​ង្ឃសូត្រ​មន្តបង្សុកូល ឧទ្ទិសកុ​សលជូន​ដល់ដួងវិញ្ញាណ​ក្ខន្ធជន​រងគ្រោះ នៃឧ​ក្រិដ្ឋកម្ម ដែលកើត​មានក្នុងរបប​កម្ពុជាប្រជា​ធិបតេយ្យ និងគោ​រពដួងវិញ្ញាណ​ក្ខន្ធវីរៈកង​ទ័ពដែ​លបានពលីក្នុងសមរភូមិ ប្រយុទ្ធតតាំងជាមួយ​នឹងសត្រូវឈ្លានពាន​ទឹកដីកម្ពុជា​នៅតា​មបន្ទាត់ព្រំដែ​នកម្ពុ​ជា ថៃ ព្រ​មទាំង រាប់បាត្រ​ព្រះសង្ឃជាង១០០​អង្គផ​ងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *