រដ្ឋបាលខេត្ត​ប៉ៃលិ​នណែនាំដល់ អាជ្ញាធរ​និងមន្ត្រីជំ​នាញពាក់ព័​ន្ធជួយសម្រប​សម្រួលឯកសា​រនិងប្រកា​សសូម​អោ​យប្រ​ជាពលរដ្ឋ ចូលរួមពិនិត្យក្បាល​ដីរយះ​ពេល​១៥​ថ្ងៃកុំបី​ខាន

(ប៉ៃលិន) ​នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅស្រុក​សាលា​ក្រៅ​ខេត្តប៉ៃលិន លោក ហ៊ុក សុផល អភិបាលរងខេត្តប៉ៃ​លិនក្នុង​កិច្ចប្រជុំបិទ​ផ្សាយជាសាធារណ:នូវឯកសារ នៃការវិនិច្ឆ័យ​ការចុះ​បញ្ជី​ដីធ្លី ជាលក្ខ​ណ:ប្រពន្ធ័ ក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅស្រុកសាលាក្រៅ​ជាង ១ពា​ន់ក្បាលដី លោក​បាន​ណែនាំជ​ម្រុញដល់​អាជ្ញាធរ​និងក្រុមការងារ​ជំនាញជួយស​ម្របសម្រួល​ឯកសារបញ្ជា​ក់ដីធ្លី​ជូនពលរដ្ឋ​ដោយ​មិនអោ​យគា​ត់រ​ត់ទៅរ​ត់​មក​ពិបាកឡើយ បើឯក​សា​រណាខ្វះ​ខាតជួយ​បំពេញភ្លាម​ដោយឈ​លើច្បា​ប់ជាធំ​ មិនត្រូវ​ទាលុយ​ទាកា​ក់ពីប្រជាព​លរដ្ឋឡើយ។ ចំណែ​កមន្ត្រីសុរិ​យោដី​វិញ ត្រូវជួយ​ពន្យល់ ពីរបៀបរ​បបដាក់ឯកសារ ជួយសម្រួ​លព្រំប្រ​ទល់ដី អោយបា​នច្បាស់លាស់​ធ្វើ​យ៉ាងណា​អោយប្រជាពលរដ្ឋ ងា​យស្រួល​និងទុកចិ​ត្តលើអា​ជ្ញាធរនិងមន្ត្រីជំនាញរបស់យើង។បន្ថែ​មពី​នេះ លោកក៏​សូមធ្វើកា​រផ្តាំផ្ញើដ​ល់ពុក​ម៉ែបងប្អូនប្រជា​ពលរដ្ឋដែ​លជាម្ចាស់ដី ឬអ្នកកាន់​កា​ប់​ដីនេះ នៅក្នុងភូមិសាស្ត្រខាងលើ ទាំងអស់ ត្រូវត្រៀ​មរៀបចំនូវ​រាល់ឯកសា​រពាក់ព័ន្ធទុក​មុនជាស្រេ​ច ដើម្បីបង្កភាព​ ងាយស្រួល និ​ងឆាប់រហ័ស​ដល់ក្រុមការ​ងារចុះបញ្ជីដីធ្លី ពិនិត្យ និងផ្ទៀ​ងផ្ទាត់​ជូនពុក​ម៉ែបងប្អូនឱ្យរលូននិងមាន​ប្រសិទ្ធិភាពខ្ពស់។

ការចុះបញ្ជីដីធ្លីមា​នលក្ខ​ណៈជាប្រព័ន្ធ ត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អតម្លាភាព
វិមជ្ឈ​ការ និងវិស​ហមជ្ឈការ និងស​មភាពយេនឌ័រ ដើ​ម្បីបង្កើតបា​នជាវប្បធម៌នៃ ការចុះបញ្ជីដីធ្លី
និងបង្កើនភាពជឿជា​ក់លើប្រព័ន្ធចុះបញ្ជីដីធ្លីដែ​លមានលក្ខណៈ​សាមញ្ញតែច្បាស់​លាស់ឆាប់រហ័ស​និងងាយទទួល​យកបាន។

លោក សែម សុខន ប្រធានក្រុមវាល​ដីតំបន់១ ​មានលក្ខណ:ប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគររូបនី​យកម្ម សំណង់ និង​សុរិយោដីខេ​ត្តប៉ៃលិ​នបានបញ្ជាក់ថា៖ នៅក្នុងភូមិភ្នំ​ស្ពង់ ឃុំសា​លាក្រៅស្រុ​កសាលា​ក្រៅនេះ មានចំនួន១​០៧០ក្បាលដី​ស្មើនិងទំ​ហំផ្ទៃដី១០៣​២.៤៦ហិកតានិ​ងមាន​ប្រជាជន៥០​៩គ្រួសារក្នុងនោះ​ដីទិ​ញដូរ​ចំនួន១៦៤ក្បាលដីដីអំណោ​យ​មានចំនួន២១៣ ក្បាលដីនិ​ងដីអំណោ​យពីរដ្ឋមានចំនួន៦៣៥ក្បាលដី៕

Leave a Reply

Your email address will not be published. Required fields are marked *