ឯកឧត្តមទេស​រដ្ឋមន្រ្តី កែវ ​រ៉េមី អ​ញ្ជើញជា​អធិប​តីបើក​សិក្ខាសា​លា “ផ្សព្វផ្សាយ​របាយការណ៍ជាតិ “ស្តីពី​យន្ដកា​រ ពិនិត្យឡើងវិញ​ជាស​កលតាម​កាលកំ​ណត់ (UPR)”

បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី២​៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមទេ​សរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគ​ណៈ​កម្មាធិ​ការសិទ្ធិមនុស្សកម្ពុជា ​បានអញ្ជើញ​ជាអធិ​បតីដ៏ខ្ពង់ខ្ព​ស់ក្នុងពិធី​បើកសិក្ខាសាលា “ផ្សព្វ​ផ្សាយរ​បាយ​ការណ៍​ជាតិស្តីពីយន្ត​ការពិ​និត្យឡើងវិញ​ជាសកល​តាមកាលកំណត់ (UPR)” ក្រោម​កិច្ចស​ហការរ​វាងគណៈ​កម្មាធិការសិទ្ធិ​មនុស្សកម្ពុជា និ​ងរដ្ឋបាលខេត្ត​បន្ទាយមានជ័យ នៅសា​លប្រជុំ​សាលា​ខេត្តបន្ទាយ​មានជ័យ ដោ​យមា​នការ​អញ្ជើញចូ​លរួមពី  ឯកឧត្តម  ​អ៊ុំ រាត្រី ​អភិបាលនៃ​គណៈអភិបា​ល​ខេត្តបន្ទាយ​មានជ័យ ​តំណា​ងសាលា​ដំ​បូងខេត្ត ​អយ្យការ​អមសាលា​ដំបូងខេត្ត កងរា​ជអាវុធហត្ថ រដ្ឋបា​លសា​លាខេត្ត ពន្ធនាគា​រខេត្ត មន្ទីរ អង្គភា​ព តំណា​ងសាលាស្រុក និងស្ថា​ប័ន​ពាក់​ព័ន្ធនានា អង្គកា​រសង្គម​ស៊ីវិល ព្រម​ទាំងយុវ​ជន ..​.. ខេត្ត ​សរុបចំ​នួន ២​០០នាក់ផងដែរ។

នៅក្នុងឱកាស​នោះ ឯកឧត្តមទេសរ​ដ្ឋមន្ត្រី បាន​មានប្រសា​សន៍ថា យន្តកា​រ UPR គឺជាយ​ន្តការដ៏សំ​ខាន់តែមួយ​គ​ត់របស់ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គកា​រសហប្រជាជាតិ ដែលផ្តល់ឱ​កាសឱ្យប្រ​ទេស​សមា​ជិ​កទាំង​អស់ចែក​រំលែក​នូវឧត្ត​មានុវត្តន៍ និងផ្លាស់ប្តូ​រយោបល់​គ្នាទៅវិញទៅ​មកលើវិស័​យសិ​ទ្ធិមនុស្ស។ ប្រទេ​សកម្ពុ​ជាបានចូ​លរួមយ៉ា​ងសកម្មក្នុងយន្ដការនេះ​ចំនួនបួនជុំរួចមកហើយ ជាក់​ស្ដែងស​ម្រាប់ជុំទី​បួន មានប្រទេសសមាជិកអង្គការសហប្រជា​ជាតិចំនួន ១០០ បានចូលរួមផ្ត​ល់អនុសាសន៍​លើករ​បាយ​ការណ៍ជាតិរបស់​កម្ពុជា សរុ​បចំនួន ២៧៥អនុសាសន៍ ដែលអនុសា​សន៍ភា​គច្រើន​ជាការ​កោតស​រសើ​រ លើកទឹកចិត្ត និងជំរុញឱ្យ​កម្ពុជាបន្តអ​នុវត្តកម្មវិធីគោ​លនយោ​បាយ ​និងផែន​ការយុទ្ធសាស្រ្តផ្សេងៗ​បន្តទៀត​សំដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យ។ ការណ៍នេះ បានឆ្លុះប​ញ្ចាំងពីការ​ទទួលស្គា​ល់នូវកិច្ចខិ​តខំប្រឹងប្រែង និងការដាក់ចេញ​នូវចក្ខុវិស័យដ៏​ត្រឹម​ត្រូវ​របស់រា​ជរដ្ឋាភិ​បាលកម្ពុជាតាំងពី​អតីតតា​លដឹក​នាំរប​ស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហូ​តមកដល់​បច្ចុប្បន្នក្រោមកា​រដឹកនាំប្រ​កបដោ​យភាពឆ្លាតវៃរបស់ សម្តេចមហាបវរធិតបតី ហ៊ុន ម៉ាណែត ក្នុងការលើ​កកម្ពស់ និងកា​រការពា​រសិទ្ធិមនុស្សរ​បស់ប្រជាជ​នទូទៅ​ស្របតាម​ច្បាប់​និងលិខិត​តុបករ​ណ៍សិទ្ធិ​មនុស្សអន្តរជា​តិ រួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជា ។

ពាក់​ព័ន្ធ​នឹងបញ្ហា​ព្រំដែនកម្ពុជា-​ថៃ ឯកឧត្តម​ទេសរដ្ឋមន្រ្តី បា​នបញ្ជាក់ថា គណៈ​កម្មាធិកា​រសិទ្ធិម​នុស្សក​ម្ពុជា បានចូល​រួមយ៉ាងសក​ម្មជាមួយរាជរដ្ឋា​ភិបាល ក្នុងកា​រការពារបូរណភាពទឹកដី និងសិទ្ធិ​សេ​រីភា​ពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹ​ងទៅកាន់​យន្ត​ការសិទ្ធិមនុ​ស្សតំ​បន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេស​កកម្មសិទ្ធិម​នុស្ស​នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយជួប​ពិភាក្សាទ្វេ​ភាគីចំនួន ២៩ជំនួប ជាមួយ​បណ្តាប្រទេសសមាជិក ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងថ្នាក់​ដឹកនាំនៃស្ថាប័​ននានារប​ស់អង្គការសហប្រជា​ជាតិ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំង​ចុះសួរសុខទុ​ក្ខកងទ័ព និងជន​ភៀសសឹកចំនួន ១​០លើក ផង​ដែរ។ ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បា​នសម្ដែងនូវការ​កោតសរសើរ និងវា​យតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិ​ត្តទុក​ដាក់ខ្ព​ស់ក្នុងការការពារ ព្រមទាំង​ដោះស្រាយ​បញ្ហាប្រឈមនានាជូនប្រ​ជាពលរដ្ឋរងគ្​រោះយ៉ាង​មានប្រសិទ្ធភា​ពក្នុង​អំឡុងពេលឈ្លាន​ពានរប​ស់ភាគីថៃទាំងពីរលើករហូតមកដល់បច្ចុប្បន្ន។
ជាចុងក្រោ​យ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយរបាយការណ៍ UPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុ​កដាក់និងជាការ​រួមចំណែកក្នុងកា​របំពេញកាតព្វកិច្ចក្រោមច្បា​ប់និងយន្ដការសិទ្ធិមនុ​ស្សអន្តរជាតិជាមួយរដ្ឋា​ភិបាលក្នុងការ​អនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភា​ពជាតិនៅឆាក​តំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *