បន្ទាយមានជ័យ៖ មេភូមិសាមគ្គីបានអោយស្បត់មុខប្រជាពលរដ្ឋថា មិនបានទទួលលុយមួយលានប្រាំសែនរៀល ថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកដូចបណ្តាញសង្គមបានផ្សាយចោទប្រកាន់ឡើងនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៦ នៅស្នាក់ការភូមិសាមគ្គី ដែលស្ថិតភូមិរង់ចាំស្ថិតភូមិរងចាំ ឃុំស្លរក្រាម ស្រុកស្វាយចេក។ ដែលមានវត្តមានពីឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមន៍អតីតៈយុទ្ធជននិងនិវត្តជនកម្ពុជា និងលោក ឃ្លូក នួយ អភិបាលរង ខេត្តបន្ទាយមានជ័យតំណាងអោយឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារថ្នាក់ជាតិនិងខេត្ត ស្រុក/ក្រុង។ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា៖…
Author: champey
ឯកឧត្តម អ៊ី ឡុង អ្នកតំណាងរាស្ត្រ មណ្ឌល ខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មី
(បន្ទាយមានជ័យ) អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ី ឡុង នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ អញ្ជើញចុះពិនិត្យមើលពីការរីកចម្រើន វិស័យសុខាភិបាលក្នុងខេត្ត និងសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកសិរីសោភ័ណថ្មី ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ឯកឧត្តម ពិតជាមានចិត្តរំភើបរីករាយ ដែលបានឃើញនូវសមិទ្ធផលថ្មីៗអគារធំស្ទឹមស្កៃ មានបន្ទប់ធំទូលាយ និងបំពាក់ទៅដោយឧបករណ៍សម្ភារៈបច្ចេកទេស ថ្មីទំនើបៗ មានទីធ្លាធំទូលាយ មានផាសុខភាពល្អ ខ្យល់អាកាសបរិសុទ្ធ…
កិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិជូនដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាន និងសាធារណៈមតិជូនដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកពាក្យក្រសួងព័ត៌មាន ឯកឧត្តម ពៅ ផនសំណាង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ។កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលប្រជុំមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ ប្រធាន.អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យផងដែរ។ បន្ទាប់ពីលោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានឡើងមានមតិស្វាគមន៍ និងរាយការណ៍អំពីវិស័យព័ត៌មានក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅថ្នាក់ក្រុង…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់ក្រុង ស្រុក ខណ្ឌ ជាការធានាប្រសិទ្ធភាពនិងតម្លាភាពក្នុងការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ
(ភ្នំពេញ)៖ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងប្រកាសអន្តរក្រសួងស្តីពីការបែងចែកចំណូលពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ប្រកាសអន្តរក្រសួងទាំងពីរនេះ ជាលិខិតបទដ្ឋានគតិយុត្តដ៏រឹងមាំ ក្នុងការធានាប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឱ្យកាន់តែមានភាពច្បាស់លាស់ មានគណនេយ្យភាព និងឆ្លើយតបចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ…
ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦
(កំពង់ចាម)៖នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៤ បានរៀបចំបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ខ្លួននៅសាលប្រជុំសាលាខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមានវត្តមានសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ–អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ឯកឧត្តម ខ្លូត…
វគ្គបណ្ដុះបណ្ដាលស្តីពី “អនាម័យទឹកស្អាត និង បរិស្ថាន” នៃ មណ្ឌលជនភៀសសឹក នៅភូមិរង់ចាំ
(បន្ទាយមានជ័យ)៖លោក ហ៊ឹល រ៉ាយ៉ា អនុប្រធានកិត្តិយស តំណាង ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីអនាម័យស្អាតនិងបរិស្ថាន នៅក្នុងមណ្ឌលខេត្តបន្ទាយមានជ័យ នៃភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ដល់អ្នកស្ម័គ្រចិត្ត មានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងរួមចំណែក និងលើកកម្ពស់អនាម័យទឹកស្អាតនិងបរិស្ថានស្អាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅភូមិរង់ចាំទទួលបាននូវសុខភាពល្អ គ្មានជំងឺតម្កាត់ផ្សេងៗ។ នៅក្នុងពិធីបណ្តុះបណ្តាល ថ្ងៃនេះក៏មានការឧបត្ថម្ភដោយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហមអាយ.ស៊ី.អ៊.ស៊ី ដែលតែងតែជួយឧបត្ថម្ភ ដល់បងប្អូនប្រជាពលរដ្ឋ ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យជាច្រើនលើករួចមកហើយ។…
លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ) លោក សំបាន់ ដាណែល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងសិរីសោភ័ណ បានដឹកនាំលេខាធិការដ្ឋាន និងអនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក.សង្កាត់/ក្រុងសិរីសោភ័ណ សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្ត ក្រុង សង្កាត់ទាំង៧ និងកងកម្លាំងទាំងបី បានរៀបចំពិធីផ្សព្វផ្សាយ ស្ដីពីការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងច្បាប់ចរាចរណ៍ផ្លូវគោកជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងសិរីសោភ័ណ(ស.ស.យ.ក.) ។ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តចមសុទ្ធាវាស(ហៅវត្តស្វាយចាស) ស្ថិតក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ…
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានលើកទឹកចិត្តគ្រប់តួអង្គពាក់ព័ន្ធ បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឱ្យមូលដ្ឋានគ្មានបទល្មើស
បន្ទាយមានជ័យ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ឯកឧត្តម ផាន់ ចាន់ធុល បានលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច និងរដ្ឋបាលខេត្ត ក្រុង–ស្រុក ឃុំ–សង្កាត់ទាំងអស់បន្តសហការអនុវត្តបានជាប្រចាំ និងដូចភ្លៀងរលឹម ដើម្បីធានាឱ្យមូលដ្ឋានគ្រប់ថ្នាក់ឈានទៅគ្មានបទល្មើស និងបន្តធានាបង្ក្រាបបទល្មើសឱ្យបានលើសពី ៨០% ។ ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។…
លោក យឹម សំណាង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មាតាបិតា អាណាព្យាបាល សិស្ស សាលាទំនើបអន្តរជាតិ បានពង្រីកទីតាំងបន្ថែមនៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីសម្ពោធសាលាទំនើបអន្តរជាតិ សាខាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោក យឹម សំណាង អភិបាលរង នៃគណអភិបាលខេត្តបន្ទាយមានជ័យ។ បិធីនេះបានធ្វើឡើងនៅផ្លូវលេខ២(អតីតផ្ទះសំណាក់ បញ្ញា) ស្ថិតនៅក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក ចាន់ សុភាព…
សាកលវិទ្យាល័យ ធំៗចំនួន៣ ផ្ដល់អាហារូបករណ៍ ជូនដល់និស្សិត ខេត្តបន្ទាយមានជ័យ ទៅសិក្សានៅប្រទេសវៀតណាម
បន្ទាយមានជ័យ ៖ ដំណឹងល្អសម្រាប់សិស្សានុសិស្សនៅក្នុងខេត្តបន្ទាយមានជ័យ សាកលវិទ្យាល័យ ធំៗចំនួន៣ នៅក្នុងសាធារណរដ្ឋសង្គមវៀតណាម បានផ្ដល់អាហារូបករណ៍ សិក្សាដោយឥតគិតថ្លៃ ចំពោះសិស្សនិស្សិតដែលមានបំណងចង់សិក្សានៅប្រទេសវៀតណាម។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យា ធិការ សាកលវិទ្យាល័យ ចេនឡា រួមនឹងថ្នាក់ដឹកនាំសាកលវិទ្យាល័យ ធំៗចំនួន៣ មកពីសាធារណៈដ្ឋសង្គមនិយមវៀតណាម រួមមាន ៖ សាកលវិទ្យាល័យ ទាំង៣ រួមមាន សាកលវិទ្យាល័យ University of Information Technology,…
