កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ​ម្នាក់ (ក្នុងចំណោមបក្សពួ​ក៤នាក់​)​ ទៅ​សាលាដំបូងខេត្ត ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈស្ថានទម្ងន់​ទោស (រំលោភបូក)

(បន្ទាយមានជ័យ)៖​ កម្លាំងជំនាញមូ​លដ្ឋានកង​រាជអាវុធ​ហត្ថក្រុងសិរី​សោភ័ណបា​នទទួល​បណ្តឹង​ពីឈ្មោះ​ ទ..វ​ ភេទស្រី អា​យុ៣​៩ឆ្នាំ ស្នាក់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តប​ន្ទាយមា​នជ័យស្ដីពី​ករណីរំលោ​ភសេពសន្ថវៈ​មកលើក្មួ​យស្រី​បង្កើតឈ្មោះ ម​....ន​  អាយុ១៦ឆ្នាំ រស់​នៅសង្កាត់ទឹកថ្លា ក្រុងសិ​រីសោភ័ណ ប្រព្រឹត្ត​កាលពីវេលា ​ម៉ោង​១៩និង​០០នាទី ថ្ងៃទី២៩ ខែមិ​ថុ​នា ​ឆ្នាំ២​០២៦ នៅចំ​ណុចភូមិទឹ​កថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័​ណ ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានពា​ក្យបណ្តឹងក​ម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំ​ដោយ​លោក​វរសេនី​យ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុង បានចុះប្រ​តិបត្តិការ​ស្រាវជ្រាវនិ​ងកំណត់មុខ​សញ្ញា រហូតដ​ល់វេលា​ម៉ោង២២និ​ង០០នាទី ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឃា​ត់ជ​នសង្ស័​យបាន​ចំនួន០១នា​ក់ ឈ្មោះ​ និន យ៉ាង ភេទប្រុស អាយុ១​៩ឆ្នាំ រស់​នៅភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុងសិរីសោភ័ណ​ ហើយនាំ​មកកាន់​មូលដ្ឋានកងរា​ជអាវុធហត្ថក្រុងសិរីសោភ័ណ​ដើ​ម្បីសួរនាំ​និង​ចាត់ការ​តាមនីតិវិធី ព្រមទាំ​ងធ្វើតេ​ស្តទឹក​នោមរក​សារធាតុញៀនប​ញ្ជាក់វិ​ជ្ជមាន​(+)។ចំណែ​កបក្ខពួក​០៣នាក់​ទៀត កម្លាំង​ជំនា​ញមូ​លដ្ឋានកង​រាជអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវបន្តដើម្បី​ចាប់ខ្លួនយ​ក​មកផ្តន្ទាទោស​តាមច្បាប់។

លោកវរសេនីយ៍​ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹ​ងថាក្រោយឃា​ត់ខ្លួន និងសួរនាំរួច ​ជនសង្ស័យ​បានឆ្លើយសារភាពថាខ្លួននិងបក្សពួកខ្លួនចំនួ​ន៣នា​ក់ទៀតពិ​តជាបា​នរំលោភសេ​ពសន្ថវៈទៅ​លើជន​រងគ្រោះទាំងអ​ស់គ្នាពិតប្រាក​ដមែន។ ដោយផ្អែក​លើចម្លើយសា​រភាព កម្លាំង​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនទៅ​កាន់បញ្ជាកា​រដ្ឋានកងរាជ​អាវុធហត្ថ​ខេត្តចាត់​ការបន្តតា​មនីតិវិធី។

លោកវរសេនីយ៍​ទោ ព្រហ្ម ថេង ប្រធានម​ន្ទីរស្រាវជ្រាវ​និងបង្ក្រាបបទល្មើ​សបានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បានកម្លាំង​ការិយាល័​យជួញដូរមនុស្សនិ​ងការពារអនិតិជន កងរាជអា​វុធហត្ថ​ខេត្តបញ្ជូន​ទៅសា​លាដំបូងខេត្តហើ​យ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី​០២ ខែកក្កដា​​​​​​​​​​​​ ឆ្នាំ២០២៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *