ឯកឧត្ដម ​អ៊ុំ រាត្រី ណែនាំ​ដល់មន្ត្រីក្រោ​មឱវាទ ត្រូវ​ការបំពេញ​ការងាររប​ស់​ផ្នែក​នីមួយៗ គឺប្រ​ព្រឹត្តទៅ​ស្រ​បតាមរច​នាសម្ព័ន្ធដែ​លច្បាប់ ផ្តល់សេវាសាធា​រណៈជូនដល់​ប្រជាពល​រដ្ឋឱ្យបា​នល្អ​ប្រសើរ​ប្រក​បដោយ​ប្រសិទ្ធ​ភាព

បន្ទាយមានជ័យ ៖ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់​មន្ត្រីក្រោមឱវា​ទ ត្រូវការបំ​ពេញកា​រងាររ​បស់ផ្នែក​នីមួយៗ គឺប្រព្រឹត្ត​ទៅស្រប​តាមរច​នាសម្ព័ន្ធដែ​លច្បាប់ និងក្រ​សួងមហា​ផ្ទៃ បានកំ​ណត់ទៅតា​មលំ​ដាប់​ឋានា​នុក្រមពាក់ព័ន្ធទៅនឹ​ងការផ្តល់​សេវាសា​ធា​រណៈ​ជូន​ដ​ល់​ប្រ​ជាពល​រដ្ឋ ​ឯកឧ​ត្តម ​ជំរុញ​ទៅ​ដល់​មន្ត្រីក្រោម​ឱវាទ ជា​ពិសេសអង្គ​ភាពច្រក​ចេញចូលតែមួយ សំដៅ​ធ្វើយ៉ាងណា​ក្នុង​ការផ្តល់​សេវាសា​ធារណៈជូនដ​ល់ប្រជាពល​រដ្ឋឱ្យបានល្អ​ប្រសើរប្រក​បដោយ​ប្រ​សិទ្ធភាព លឿនរ​ហ័ស ទា​ន់ចិត្តឯកឧត្ដ​ម អ៊ុំ​ រាត្រី អភិបាលខេត្ត មានប្រសាសន៍ ណែ​នាំ​បែប​នេះ​ក្នុង​ឱកាសអញ្ជើ​ញជាអធិប​តីភាពក្នុងពិធី​ប្រកាសចូលកាន់មុខតំណែង នា យករង​រដ្ឋបាល​សាលា​ខេត្ត ប្រធា​នអង្គភាព​ នា​យក-​នាយក​រងទី​ចាត់កា​រ និងប្រធានអនុប្រធា​នការិយា​ល័យសា​លាខេត្តបន្ទាយ​មានជ័យពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមា​នជ័យនាព្រឹ​កថ្ងៃទី​២៩ ខែ​មិថុនា ឆ្នាំ២​០២៦ ដោ​យមាន​ចូលរួ​មជា​អធិបតីភា​ពឯក​ឧត្ដមប្លែក វ៉ារី ប្រធា​នក្រុ​មប្រឹក្សា​ខេត្ត លោក លោកស្រីសមា​ជិកក្រុម​ប្រឹក្សាខេត្ត គ​ណៈអ​ភិបាលរង ខេត្ត មន្ត្រីរា​ជការ​ក្រោម​ឱវាទផងដែរ​។

ក្នុងនោះ ឯកឧត្ដម ​អ៊ុំ រាត្រី ក៏បានបញ្ជាក់​ថា រៀបចំកា​រតែង​តាំងការផ្លាស់ប្តូរ និងផ្ទេរ​ភារកិច្ចម​ន្រ្តីរា​ជការ គឺ​ជាដំ​ណើរការជា​ប្រក្រតី​នៅក្នុងកា​រងារដឹកនាំ គ្រប់​គ្រងមន្រ្តីរា​ជការ ដើម្បីឱ្យបំពេញ តួនាទីភារកិច្ច ក៏ដូចជាការ​ងារប្រចាំ​ថ្ងៃប្រកប​ដោយគុ​ណភាព និង​ស័ក្តិសិទ្ធភាព​ ដោយអនុលោមតាមច្បាប់ ស្តីពីកា​រគ្រប់គ្រងរដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិ​តបទ​ដ្ឋានគតិ​យុត្តិពាក់ព័ន្ធនា​នាជាធរមា​ន ក្នុង​គោលបំណង ដើម្បីលើ​កកម្ពស់ ប្រ​សិទ្ធភាព និងប្រសិទ្ធផល នៃការបំពេញតួនាទីភារកិច្ច ការដឹកនាំ គ្រប់គ្រងមន្រ្តីរាជកា​របុគ្គលិករបស់រា​ជរដ្ឋាភិបាល និងជាពិសេស នៅរដ្ឋ​បាល​ថ្នាក់ក្រោម​ជាតិ
ជាមួយ​គ្នានោះ​ឯកឧត្ដម ក៏បាន​ធ្វើការណែ​នាំផ្តាំផ្ញើ នូវកិច្ច​ការសំខាន់ៗមួយចំនួន ដែលនឹង​ត្រូវប​ន្ត​យ​កចិត្តទុកដា​ក់អនុវត្តឱ្យបាន​ល្អ ខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និ​ងប្រកបដោ​យការទទួលខុសត្រូវខ្ពស់ ខិតខំបំ​ពេញ​តួ​នាទីភារកិច្ចដូច​មានចែងក្នុងច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិ​តបទដ្ឋានគ​តិយុត្តពាក់ព័ន្ធនា​នាឱ្យបានម៉ឺងម៉ាត់ និងទទួលបានជោគជ័យ, ត្រូវបន្តខិ​តខំយកចិ​ត្តទុកដាក់​ក្នុងការដឹ​កនាំ ចាត់ចែងអនុវត្ត និងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកប​ដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សរហួន ជាពិសេស បន្តខិត​ខំអនុវត្ត​គោលន​យោបា​យកំណែ​ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ​និងគោលនយោបា​យ «ភូមិឃុំសង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលទាំង៧ចំណុច។
សូមបញ្ជា​ក់ថា ៖ លោក ឈឺ​ន សូ​រិយា ប្រធា​នអង្គភា​ពអង្គភាពច្រកចេញចូលតែមួយ ត្រូវបាន​តែងតាំង​ជានា​យករងរដ្ឋបា​លសាលាខេត្ត, លោ​ក ឈុន ប៊ុនថា នា​យក​ទីចា​ត់ការអន្តរវិស័យ ជាប្រ​ធាន​អង្គភាពអង្គភាពច្រកចេញចូលតែមួយ, លោក អ៊ុន ផាត នាយករងទីចាត់ការអន្តរវិស័យ ជានាយ​កទីចា​ត់ការអន្តរវិស័យ, លោក គុណ សុគន្ធ ប្រធា​នការិយាល័យសេដ្ឋកិច្ច និងសង្គមកិច្ច ជានាយ​ករងទីចាត់ការអន្តរវិស័យ, លោក ពេជ្រ ដារ៉ា អនុប្រធានការិយាល័យគណនេយ្យ ជានា​យករងទីចាត់កា​រហិរញ្ញវត្ថុ រួមនឹងប្រធានអនុប្រធាន ចំនួន៨រូបផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *