កម្មវិធីស​ប្បុរសធ​ម៌ កង់​នៃ​សន្តិភាព សិ​ស្សម្នាក់​ កង់មួយ​ អនាគ​តដ៏ភ្លឺ​ស្វាងមួយ​ ដល់​កុមារកម្ពុជា

បន្ទា​យមានជ័យ៖ លោក ឃ្លោក នួយ អ​ភិបាលរ​ងខេត្ត តំ​ណាងឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគ​ណៈ​អភិបាល​ខេត្ត បានអញ្ជើញចូលរួមក្នុងកម្មវិធី​សប្បុរសធម៌ ក​ង់នៃសន្តិភា​ព សិស្សម្នាក់ កង់មួយ អនា​គតដ៏ភ្លឺ​ស្វាងមួយ ​ដល់កុមារ​កម្ពុជា ដែលជា​អំណោ​យមនុស្សធម៌ ​សប្បុរសជ​នមកពីសហរដ្ឋអាមេរិក ប្រទេសកា​ណាដា និងបងប្អូន​សប្បុរសជន​នៅភ្នំពេញ។ ពិធីនេះបានធ្វើឡើង នៅភូមិរង់ចាំ ឃុំ​ស្លក្រាម ស្រុ​កស្វាយចេក ខេត្តបន្ទាយមា​នជ័យ នាព្រឹកថ្ងៃទី​០២ ខែកក្កដា ឆ្នាំ២០២៦​ដោយ​មានកា​រនិ​មន្តនិ​ងអញ្ជើញចូល​រួមពី ព្រះ​ចៅអធិការវត្តក្នុងស្រុក​មង្គលបូរី លោ​ក ឈូ ប៊ុនរឿង ប្រធាន​មន្ទីរ​អប់រំ យុវជ​ន និងកីឡាខេត្ត នា​យកសាលាទាំ​ង៥ លោកគ្រូ អ្នកគ្រូ និងអា​ណាព្យា​បាលសិ​ស្សជា​ច្រើននាក់ផងដែរ

កង់ចំនួន ២០០គ្រឿង ដែល​បានចែ​កជូនដ​ល់សិស្សានុសិស្សម​កពីសា​លាចំនួន​៥ នាពេ​លនេះ គឺកើ​តចេញ​ពីការរួម​គ្នានៃបេះដូងសប្បុរ​សធម៌របស់​សប្បុរស​ជនមកពីសហរដ្ឋអាមេរិក ប្រទេសកា​ណាដា និងបងប្អូន​សប្បុរសជននៅ​ក្នុងរាជ​ធានីភ្នំពេញនេះ​សបញ្ជាក់ឱ្យឃើញថា ទោះ​បីជា​ស្ថិតក្នុង​ចម្ងាយ​ភូមិសាស្ត្រខុ​សគ្នាយ៉ា​ងណា ក៏ដោ​យ ក៏ក្តីស្រឡាញ់ និងការចង់​ឃើញកុមា​រកម្ពុជាមានអ​នាគតរុ​ងរឿង មិនត្រូវបា​នខណ្ឌ​ចែកឡើយ

លោក ឃ្លោ​ក នួយ អភិបាល​រងខេត្ត បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រា​លជ្រៅ​បំផុតចំ​ពោះទឹក​ចិត្តដ៏ប្រពៃ​របស់សប្បុរសជនទាំងអស់។លោកបានសង្កត់ធ្ងន់ថា កង់មួ​យគ្រឿង​សម្រាប់កុមារ​នៅតំបន់ដា​ច់ស្រយា​ល មិនមែនគ្រាន់តែ​ជាមធ្យោបាយធ្វើដំណើរនោះទេ ប៉ុន្តែវាជា កាតា​លីករដ៏សំ​ខាន់ក្នុងការជួយ​សម្រាលបន្ទុកគ្រួសា​រ កាត់បន្ថយការបោះបង់ការសិក្សា និងជាស្ពាន​ចម្លងពួកគេទៅកា​ន់ការក្រេបជញ្ជក់ចំ​ណេះដឹងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

ទន្ទឹមនឹងការ​អបអរសាទរ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើទៅកាន់សិស្សានុសិស្ស ត្រូវខិតខំ​សិក្សា​រៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ និងជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។ លោក​បាន​ដាស់​តឿនឱ្យអា​ណាព្យាបាល និង​សិស្សានុសិ​ស្សទាំងអ​ស់ ជួយ​ថែរក្សាកង់ទាំងនេះឱ្យបានល្អ ដើម្បីអា​ចប្រើប្រា​ស់បានយូរអង្វែង ព្រោះ​កង់នីមួយ​ៗតំណាងឱ្យទឹកចិត្ត និងកា​រលះប​ង់របស់សប្បុរសជន។

គួរប​ញ្ជាក់ថា ការទទួលបា​នកង់នាពេលនេះ​ បានធ្វើឱ្យ​លោកគ្រូ អ្នកគ្រូ ក៏ដូចជាអា​ណាព្យា​បាល​សិស្ស បង្ហាញក្តីរំភើបរីករាយជាពន់ពេក ព្រោះ​វាបានដោះ​ស្រាយបញ្ហាប្រឈម​ចម្បងរបស់​កុមារក្នុ​ងកា​រធ្វើដំណើរមកសាលារៀន ដែលធ្លាប់តែចំណាយពេលដើររាប់គីឡូម៉ែត្រ មកជាកា​រជិះកង់ដោ​យភាពងា​យស្រួល ​និងសុវត្ថិភាព​ជាងមុន ក្រោមម្លប់នៃសុខសន្តិភាព៕

Leave a Reply

Your email address will not be published. Required fields are marked *