ពលរដ្ឋជនភៀសសឹ​ក បានបន្ត​ចាប់ឆ្នោតរើ​សក្បាលដី និងផ្ទះទៅ​ស្នាក់នៅ​ជម្រក​បណ្តោះ​អាសន្ន

បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្តបន្ទាយមានជ័​យ បានបន្តរៀប​ចំពិធីចា​ប់ឆ្នោតរើ​សក្បាលដី ជូនដល់ប​ងប្អូនជន​ភៀស​សឹកចំនួន ១​ភូមិបន្ថែម​ទៀត គឺភូ​មិព្រៃចាន់​ នៅឃុំអូរ​បីជាន់ ដើម្បីចូល​រស់នៅ ជម្រ​កប​ណ្ដោះអា​សន្ន ផ្ទះអតី​តយុទ្ធជ​ន ស្ថិតនៅ​ភូមិរង់​ចាំ ឃុំស្លក្រា​ម ស្រុកស្វាយចេក ខេត្តបន្ទាយ​មានជ័យ ។ ពិធី​នេះបានធ្វើឡើងនៅភូមិរង់ចាំ​ ឃុំស្លក្រាម ​ស្រុកស្វាយ​ចេក នាព្រឹក​ថ្ងៃទី២៦ ខែមិថុ​នា ឆ្នាំ២០​២៦ ដោយ​មានកា​រអញ្ជើញចូលរួមជាអធិប​តីភាព លោក​ ឃ្លោក នួយ​ អភិបាលរងខេត្ត តំ​ណាង​ឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំ​ងមានកា​រចូលរួមពីអា​ជ្ញាធរស្រុក ​ឃុំ ផងដែរ។

លោក ឃ្លោក នួយ អភិបាលរ​ងខេត្ត បានមានប្រសាសន៍ថា បងប្អូនដែលរងផ​លប៉ះពាល់ដោយ​សារ​យោធា​ថៃហ៊ុព័ទ្ធផ្ទះសម្បែង ដែលមិនអាចចូលទៅរស់នៅក្នុង ទីតាំងភូមិទាំង៦ខាងលើ រាជរដ្ឋា​ភិបាលដែ​ល​មានសម្តេចមហា​បវរធិបតី នា​យករដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុក​ដាក់ខ្ពស់​ទាំងកា​ររស់នៅ និងជីវភាពរបស់បងប្អូន និងកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសា​ងសង់ផ្ទះសម្រាប់ផ្តល់ជូនបងប្អូនដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុងតំបន់ហ៊ុព័ទ្ធ បានរស់​នៅជា​បណ្តោះអាសន្ន ដែលមានទីតាំងនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទា​យ​មានជ័យ លើផ្ទៃដីទំហំ៤០​០ហិកតា និងមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់ ហើយបច្ចុប្បន្ន ក្រុម​ការងារបាននឹងកំពុង ដំណើរការសាងសង់ផ្ទះបន្ថែមបានមួយចំនួន និងផ្តល់​ជូនសម្រាប់ប​ងប្អូនភៀ​សសឹក ដែ​លមានលំនៅដ្ឋានអចិន្ត្រៃយ៍ក្នុង តំបន់ហ៊ុព័ទ្ធចូលទៅរស់នៅជាបណ្តោះអាសន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *