(ប៉ៃលិន)៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីចង់ដឹងពីបញ្ហាប្រឈមចំពោះការផ្តល់សេវានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានឧបត្ថម្ភជាថវិកា សម្ភារៈ និងឯកសណ្ឋានប្រជាការពារផងដែរ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា ប្រជាការពារ គឺមានភារកិច្ចការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ…
Category: ព័ត៌មានជាតិ
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចកង់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡយ ឆិនឡុង ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលស្ថិតភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី៖លួច (កង់) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៧និង៤៧នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញ ចុះដល់ទីតាំងកើតហេតុខាងលើ ធ្វើការស្រាវជ្រាវនិងពិនិត្យតាមកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខសញ្ញាជនសង្ស័យដែលប្រព្រឹត្តបទល្មើសបាន រហូតដល់វេលាម៉ោង២១និង៣០នាទី ថ្ងៃទី២១…
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង១៤និង០០នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ អតីតយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួសារពលីមរណៈ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ នៃទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣– ១៤ កក្កដា ២០២៦)។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំ ធំ អគារសេនាធិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ…
ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅគ្រប់វត្តទូទាំងខេត្តប៉ៃលិន
ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ មូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសទូទាំងខេត្តប៉ៃលិន ចំនួន ៣៤វត្ត នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង…
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញចុះសួសុខទុក រីរៈកងទ័ពកម្ពុជា ចំនួន៣រូប ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដាកន្លងទៅ នៅខេត្តឧត្តរមានជ័យ
បន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារខេត្ត និងស្រុកថ្មពួក អញ្ជើញ ចុះសួសុខទុក និងនាំយកសម្ភារៈមានអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ ជូនដល់រីរៈកងទ័ពកម្ពុជា ចំនួន៣រូប នៅភូមិព្រៃវែង និង ភូមិតាយឹង ឃុំគំរូ ស្រុកថ្មពួក ដែលរបួសដោយសារការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកំពុងដើរល្បាតក្នុងភូមិសាស្ត្រចូកគ្រួស ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់រូប ថែរក្សាសមាជិកគ្រួសារ កុំឱ្យពាក់ព័ន្ធគ្រឿងញៀន
ខេត្តកណ្តាល៖ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ក្រើនរម្លឹក និងបំផុសស្មារតីដល់យុវជន មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរក្សាសមាជិកគ្រួសាររបស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។ សារនេះ មានគោលដៅរួមចំណែកទប់ស្កាត់បទល្មើស ជួយសង្គ្រោះពិសេសយុវជន និងជំរុញឱ្យយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ទទួលបានជោគជ័យ ចាប់ពីកម្រិតគ្រួសារ និងមូលដ្ឋានតទៅ។ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តមអភិសន្តិបណ្ឌិត…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានទទួលបណ្តឹងរាយការណ៍របស់ឈ្មោះ គយ ម៉េងហូរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ (តំណាងក្រុមហ៊ុនប៉ាងណាគ្រី) ស្តីពីករណីប៉ុនប៉ងលួច ដែលប្រព្រឹត្តកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្រុមហ៊ុនប៉ាងណាគ្រី ស្ថិតក្នុងភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កដោយជនសង្ស័យចំនួន០២នាក់ ត្រូវបានសន្តិសុខយាមនៅក្រុមហ៊ុនខាងលើ ធ្វើការឃាត់ខ្លួនបាន ខណៈពេលដែលជនសង្ស័យទាំង០២នាក់ ៖ ១.ឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់…
ជនសង្ស័យ១១នាក់ ពាក់ព័ន្ធករណីសន្និធិអាវុធសម្រាប់ប្រហារផ្សេងៗ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន ទៅតុលាការខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះល្បាតរក្សាសន្តិសុខ ទប់ស្កាត់ និងបង្រ្កាបទល្មើសផ្សេងៗ ដែលកើតមានឡើងនៅក្នុងភូមិសាស្រ្តក្រុង លុះដល់វេលាម៉ោង១៥ និង៣០នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានទទួលព័ត៌មានថា ក្រុមដែលជាមុខសញ្ញាប្រព្រឹត្តបទល្មើស នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងភូមិសាស្រ្តក្រុងប៉ោយប៉ែត បានមកសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួលមួយកន្លែង ដែលមានទីតាំងស្ថិតក្នុង ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងនៅក្នុងរោងចាំចំការមួយកន្លែង ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ភ្លាមៗនោះលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១១នាក់(ក្នុងនោះមានស្រីចំនួន០៣នាក់) រួមមាន៖…
អភិបាល ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ជាង៤០០គ្រួសារ នៅក្រុងសិរីសោភ័ណ
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ ដោយមានការចូលរួមឯកឧត្តម–លោកជំទាវ អ្នកតំណាងមណ្ឌល បន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អនុប្រធានក្រុមការងារចុះក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារចុះជួយសង្កាត់ទាំង៧ក្នុងក្រុង បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង៧ ប្រមាណជាង៤០០គ្រួសារ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម អ៊ុំ…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស, ទទួលផលចោរកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើការស្រាវជ្រាវលើករណីលួចម៉ូតូ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត របស់ជនរងគ្រោះឈ្មោះ ស៊ីន ផល្លីន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងជនរងគ្រោះឈ្មោះ ហឿន កញ្ញា…
