ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ​ករណីស​ន្និធិ​អាវុធសម្រាប់ប្រហារផ្សេងៗ និង​ប្រើប្រាស់ដោយខុស​ច្បាប់នូវសារធាតុញៀន ត្រូវកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន ទៅតុលាការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ​ដឹកនាំដោ​យលោកវរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ បានចុះ​ល្បាតរ​ក្សាស​ន្តិសុខ ទ​ប់ស្កាត់ និងបង្រ្កាបទល្មើ​សផ្សេងៗ ដែល​កើត​មានឡើងនៅក្នុងភូ​មិសាស្រ្តក្រុង លុះដ​ល់វេ​លា​ម៉ោង១៥​ និង៣០នាទី ថ្ងៃដ​ដែល កម្លាំង​ជំនាញមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរីសោភ័ណបា​នទទួ​លព័​ត៌មានថា ក្រុម​ដែល​ជាមុខសញ្ញា​ប្រព្រឹត្តបទល្មើស នៅក្នុងភូមិសា​ស្រ្តក្រុងសិរី​សោភ័ណ និងភូមិ​សាស្រ្តក្រុងប៉ោ​យប៉ែត បាន​មកសំងំលា​ក់ខ្លួននៅក្នុងបន្ទប់​ជួលមួ​យកន្លែង ដែលមាន​ទីតាំង​ស្ថិ​តក្នុង ភូមិសូភី សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងនៅក្នុងរោង​ចាំ​ចំ​ការមួយកន្លែង ស្ថិតក្នុ​ងភូមិព​ង្រ សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ។ ភ្លាមៗនោះ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរី​សោភ័ណ ចុះប្រតិ​បត្តិការប​ង្រ្កាបនិង​ឃាត់ខ្លួន​ជនសង្ស័​យជាបន្តបន្ទាប់ស​រុបចំ​នួន១១នា​ក់(ក្នុងនោះ​មានស្រីចំនួន០៣នាក់) រួមមាន៖ ១.ឈ្មោះ យ៉ន ប៊ុនថាយ (ថៃ) ភេទប្រុស អាយុ១៨ឆ្នាំ, .ឈ្មោះជួន ទិ ភេទប្រុសអាយុ២៦ឆ្នាំ,.ឈ្មោះវឿន ដាវិត ភេទប្រុស អាយុ១៧ឆ្នាំ,.ឈ្មោះហួត គីមហុង ភេទប្រុស អាយុ១៥ឆ្នាំ, .ឈ្មោះ ប៉ូច សុធី ភេទប្រុស អាយុ២៤ឆ្នាំ,.ឈ្មោះ ជូ ឈិនឡុង ភេទប្រុស អាយុ២២ឆ្នាំ, .ឈ្មោះ ហួ លីហួត ភេទប្រុស អាយុ២៣ឆ្នាំ, .ឈ្មោះ យ៉េត រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, .ឈ្មោះ សូត្រ សុក្រហៀង ភេទស្រី ​អាយុ១៥ឆ្នាំ, ១០.ឈ្មោះផល រចនា (លីណា) ភេទស្រី អាយុ១៤ឆ្នាំ, ១១.ឈ្មោះធី នីតា ភេទ​ស្រី អាយុ១៥ឆ្នាំ ព្រមទាំងដក​ហូតវត្ថុតាង ១.កាំបិតកែច្នៃដង​ឈើស្រោបជ័រខ្មៅ ប្រវែង៦​១សង់ទី​ម៉ែត្រ ចំនួន០១ដើ​ម, .កាំបិតកែ​ច្នៃដងដែកប្រវែង៩៥​សង់ទីម៉ែត្រ ចំនួន០១ដើម, .កាំបិត​កែច្នៃដងដែក ប្រវែង១៣៩សង់ទីម៉ែត្រ ចំនួន០១ដើម, .កាំបិតកែច្នៃដងដែក ប្រវែង១៥៦ស​ង់ទីម៉ែត្រ ចំនួន០១ដើម, .ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ហើយនាំមកមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុងដើម្បីសួរនាំតា​មនីតិវិធី ព្រមទាំង​បានធ្វើតេស្តទឹក​នោមរករសារធាតុ​ញៀនជាលទ្ធផលវិជ្ជ​មាន (+) ទាំង​អស់។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន​និងសួរនាំរួច ពិនិត្យឃើញ​មានភាពស៊ីសង្វា​ក់និងមានត​ម្រុយពិរុទ្ធភាព នៃបទ​ល្មើស​ពាក់ព័ន្ធករណី​សន្និធិអាវុធសម្រា​ប់ប្រហារផ្សេ​ងៗ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសារធាតុ​ញៀន។ ដោយ​ឡែក ជនសង្ស័យឈ្មោះ យ៉ន ប៊ុនថាយ ហៅ​ក្រៅថៃ ជា​មុខសញ្ញាសកម្ម ក្នុងអំពើលួ​ចស្ថានទម្ងន់ទោស មានបក្ខពួក​ប្រហែ​ល៥០​ទៅ៦០នា​ក់ នៅក្នុងក្រុងប៉ោ​យប៉ែត ដែល​ជាក្រុមស​កម្មក្នុងការ​កាប់យកម៉ូ​តូនៅក្នុងភូមិ​សាស្រ្តក្រុង​ប៉ោយ​ប៉ែត ។ ដោ​យផ្អែកលើ​ចម្លើយសារ​ភាពនិងមានវត្ថុតាងជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងក​សាងសំណុំរឿងបញ្ជូនបន្តទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេ​ត្តចាត់​ការបន្ត​តាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអាវុធ​ហត្ថខេត្តបញ្ជូន​ទៅសាលាដំបូងខេ​ត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែក​ក្កដា ឆ្នាំ២០២​៦នេះ ដើម្បីអនុវត្ត​តាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *