បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ ដោយមានការចូលរួមឯកឧត្តម–លោកជំទាវ អ្នកតំណាងមណ្ឌល បន្ទាយមានជ័យ អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អនុប្រធានក្រុមការងារចុះក្រុងសិរីសោភ័ណ រួមនឹងក្រុមការងារចុះជួយសង្កាត់ទាំង៧ក្នុងក្រុង បាននាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់ទាំង៧ ប្រមាណជាង៤០០គ្រួសារ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈខេត្ត ក៏បានបញ្ជាកថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណាក់កាលនៃការឈ្លានពានពីសំណាក់យោធាថៃ រំលោភដែនអធិបតេយ្យភាពរបស់កម្ពុជា ប្រមុខរដ្ឋាភិបាលកម្ពុជា បានគិតគូរយកចិត្តទុកដាក់លើបងប្អូននិងសុខទុក្ខវីរៈកងទ័ព និងជនភៀសសឹក ក្រៅពីនោះបងប្អូនប្រជាពលរដ្ឋទូទៅ ក៏ប្រមុខរជរដ្ឋាភិបាល មានការគិតគូរយកចិត្តទុកដាច់យ៉ាងខ្លាំង បានចាត់ក្រុមការងារចុះតាមមូលដ្ឋាន ដឹងពីសុខទុក្ខបងប្អូនពលរដ្ឋ ដើម្បីដោះស្រាយបានទាន់ពេលវេលា ។ ជាក់ស្តែងក្រោយពីទទួលបានព័ត៌មានពីមូលដ្ឋាន សម្តេចមហាបវរធិបតី បានចាត់ក្រុមការងារបាននាំយកអំណោយសម្រាប់ដោះស្រាយជូនបងប្អូនពលរដ្ឋភ្លាម ៗ ដោយមិនទុក្ខឱ្យបងប្អូនពលរដ្ឋណាម្នាក់ចោលឡើយ ទោះស្ថិតក្នុងដំណាក់ដ៏កំបាកយ៉ាងក៏ដោយ។
សូមបញ្ជាក់ថា ពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង៧សង្កាត់រួមមាន ៖ សង្កាត់កពង់ស្វាយ ចំនួន១០២គ្រួសារ,សង្កាត់កោះពង់សត្វ ២០គ្រួសារ, សង្កាត់ម្កាក់៨៨គ្រួសារ, សង្កាត់អូរអំបិល ៥០គ្រួសារ, សង្កាត់ភ្នៀត ៥៨គ្រួសារ, សង្កាត់ ព្រះពន្លា ៦៤គ្រួសារ នងសង្កាត់ទឹកថ្លា ៥០គ្រួសារ សរុបចំនួន៤៣២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម និងមីមួយកេស៕

