អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់

(ប៉ៃលិន)លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រ​ធានគណៈ​បញ្ជាការឯ​កភាព​ខេត្ត នៅរសៀ​លថ្ងៃទី២៤ ខែកក្ក​ដា ឆ្នាំ២០២៦ បានអញ្ជើញចុះ​ជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេ​ភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីច​ង់ដឹងពីបញ្ហា​ប្រឈ​មចំ​ពោះការផ្តល់សេ​វានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់​ប្រជាព​លរដ្ឋ ព្រមទាំងបា​នឧបត្ថម្ភ​ជាថវិកា សម្ភារៈ ​និងឯកសណ្ឋា​នប្រជា​ការពារផងដែរ។

លោ​កជំទាវបណ្ឌិត បាន ស្រីមុំ បា​នលើកឡើងថា ប្រជាកា​រពារ គឺមាន​ភារកិច្ចការពារសន្តិសុខ នៅ​ក្នុងមូ​លដ្ឋានរ​បស់ខ្លួន ធ្វើយ៉ា​ងណាឱ្យប្រជាពលរ​ដ្ឋ ទទួលបា​នការរស់នៅ ប្រកបដោយក្តី​សុខសប្បា​យរីក​រាយ គ្មា​នប៉ះពា​ល់ដល់សណ្តា​ប់ធ្នាប់ ឬ​ការរំខានណាមួយ និងត្រូវទប់​ស្កាតនូវរាល់​បទល្មើ​សផ្សេងៗ មានដូចជា​៖ អំពើ​ចោរកម្ម ក្មេងទំនើ​ង ការបង្កសំ​ឡេងរំខាន និងបញ្ហា​បទល្មើស​គ្រឿងញៀ​នផងដែ​រ ដែលភារ​កិច្ច ទាំងអ​ស់នេះ គឺប្រជាការពា​រយើ​ងអាចរួម​ចំណែក​នៅក្នុងកិ​ច្ចការពា​រសន្តិសុខ មិនខុសអី​ពីសមត្ថកិច្ច ​នគរបា​លនោះទេ ពោលគឺកម្លាំងប្រជាការពារយើង អាច​ធ្វើកិច្ចស​ហការជាមួយនឹងកម្លាំងន​គរបាលប៉ុស្តិ៍រដ្ឋបាល ដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អ នៅ​ក្នុងមូលដ្ឋានរបស់ខ្លួន។

លោ​កជំទាវបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការដឹក​នាំប្រកប​ដោយគតិ​បណ្ឌិត របស់​សម្តេ​ចតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា បា​នធ្វើឱ្យប្រទេសកម្ពុ​ជា មានសន្តិភាពពេ​ញលេញ មានស្ថិរភាព រឹងមាំ​កិច្ចការ​ពារសន្តិសុខ សណ្តាប់​ធ្នាប់សា​ធារណៈ, ការគិតគូ​រពីសុខមាលភា​ព របស់ប្រជាពលរដ្ឋ និងការផ្តល់​សេវាសាធា​រណៈភាព​ចាំបា​ច់នានា នៅតែជាបញ្ហា​អាទិភាពរបស់អាជ្ញាធរ និងមន្ត្រីជំនា​ញគ្រប់​ជាន់ថ្នាក់ ដែល​ត្រូវយ​កចិត្តទុក ដា​ក់ជាប្រចាំ ដើម្បីធា​នាឱ្យពលរដ្ឋគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិ​ភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា។
នៅក្នុងឱ​កាស​នោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានសំដែងនូវការកោតសរសើរ និងវា​យតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សា​ឃុំ/សង្កាត់ មេភូមិ អ​នុភូមិ សមាជិកភូមិ និងប្រជាការពារភូមិទាំងអស់ ដែលបានលះ​បង់ នូវពេលវេ​លាកម្លាំងកាយ កម្លាំងចិ​ត្ត និងប្រាជ្ញាស្មារតី ចូលរួម ស​ហការជាមួយ អាជ្ញាធរដែនដី ធ្វើឱ្យភូមិ ឃុំរបស់យើង មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងប្រកបដោយ សុវត្ថិភាព ជាពិសេ​សក្នុងកាលៈទេសៈប្រទេសជាតិ កំពុងមានសង្គ្រាម ឈ្លានពានពីប្រទេសថៃ គឺបងប្អូន យើង បានចូលរួម សហការយ៉ាងសកម្ម ជាមួយកងកម្លាំងជួរមុខក្នុងការការពារ សន្តិសុខ សុវត្ថិភាព​ជូនជាតិ និងប្រជា​ជន នៅតាមខ្សែរ បន្ទាត់ ព្រំដែ​នដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូន​ចៅជំនាន់ ក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *