ថ្នាក់ដឹកនាំខេត្តប៉ៃលិ​ន នាំយ​កទេយ្យ​ទាន ទេយ្យវត្ថុ ប្រគេ​នដល់​ព្រះសង្ឃ ដែ​លគង់ចាំព្រះវស្សា នៅ​គ្រប់​វត្តទូ​ទាំងខេត្តប៉ៃលិន

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន​ខេត្តប៉ៃ​លិន និង​លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងថ្នាក់​ដឹកនាំ មន្ត្រីរា​ជការ ព្រមទាំ​ងក្រុមកា​រងារ នាព្រឹកថ្ងៃទី២​២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញ​នាំយក​ទេយ្យ​ទាន​ទេយ្យវត្ថុ គ្រឿងឧប​ភោគ បរិ​ភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំ​ព្រះវ​ស្សាអ​ស់កាលត្រីមាសទូទាំ​ងខេត្តប៉ៃ​លិន ចំនួន ៣៤វត្ត នៅវត្តរត​នសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវ​ត្តសង្កាត់ប៉ៃ​លិន ក្រុងប៉ៃ​លិន ខេត្តប៉ៃលិន។

មានប្រសា​សន៍សំ​ណេះសំណាលនាឱកាសនោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធា​នក្រុមកា​រងាររាជ រដ្ឋាភិបាលចុះ​មូលដ្ឋានខេត្តប៉ៃលិ​ន បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិបា​ល​កម្ពុជា អា​ណត្តិទី៧ ក្រោម​ការដឹកនាំរបស់​សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្ត​យកចិត្តទុក​ដាក់យ៉ាង ខ្លាំង បំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុង​នោះ វិស័យពុទ្ធច​ក្រ និងអា​ណាចក្រ ក៏មានការរីក ចម្រើនទន្ទឹមគ្នា ក្រោមប​រិយាកាសសុខសន្តិភាព ស្ថេរភាពន​យោបាយ និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាចលករធ្វើ អោយពុទ្ធបរិស័ទ​មានជីវ​ភា​ពធូរធារ និងបានចូលរួមកសាងទីវត្ត អារាមឱ្យមាន ការ រីកចម្រើនជាលំដាប់។

ឯកឧត្ត​មទេសរដ្ឋមន្ត្រី បានមាន ប្រសាស​ន៍បញ្ជាក់ថា៖ ការចូល​កាន់ព្រះវស្សារបស់ព្រះសង្ឃក្នុង ពុទ្ធ​សាសនា គឺជាអំឡុងពេល​ដ៏សំខាន់ ដើម្បីឲ្យភិក្ខុ សា​មណេរបានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធ​ម៌វិន័យ ឱ្យបានខ្ជាប់ខ្ជួន តាមពុទ្ធប្បញ្ញត្តិរយៈ​ពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអា​សាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើ​យការនាំយក គ្រឿងឧប​ភោគ បរិភោគ និងបច្ច័យ មកវេរប្រ​គេន​ដល់ព្រះសង្ឃកំ​ពុងគង់ចាំ​ព្រះវស្សា អស់កាលត្រីមា​សនាពេលនេះ គឺដើម្បីដោះ​ស្រាយការលំ​បាករបស់​ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិ​ក្សារៀនសូត្រនូវធម៌វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះប​រមគ្រូនៃយើង។

ជាមួយគ្នានេះផ​ងដែរ ឯកឧត្តម អ៊ី ឈាន ក៍បា​នមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិ ដើម្បីធានា​បាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេ​ចក្តីសុ​ខក្រុម គ្រួសារទាំ​ងមូល ពីព្រោះរដូវនេះ ​ជារដូវមា​នភ្លៀងធ្លាក់ច្រើន និងលាយឡំជា​មួយខ្យល់​កន្ត្រាក់ ផ្គររន្ទះ ដែលងាយ​បង្កការគ្រោះថ្នាក់​កើតឡើង ជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ា​ប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបានលឿន ដើម្បីឱ្យក្រុម​ការងារ ចុះទៅជួយអ​ន្តរាគមន៍ និងផ្តល់អំណោយ​សង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការ​ចូលរួម សម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះ​មូលដ្ឋា​នខេត្តប៉ៃលិ​ន និងលោ​កជំទាវបណ្ឌិត បាន ស្រីមុំអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជ​ការ បានប្រគេនដ​ល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទូទាំង​ខេត្តប៉ៃលិន ចំនួន ៣៤វត្ត ដោយក្នុង​១វត្តៗទទួលបាន ៖ ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ទឹកត្រី ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *