ឯកឧត្ដម ​អ៊ុំ រាត្រី អញ្ជើញចុះសួសុខទុក ​រីរៈកង​ទ័ពកម្ពុជា​ ចំនួន​៣រូប ដែលរបួស​ដោយសា​រការផ្ទុះ​គ្រា​ប់បែ​កចំនួន​មួយ​គ្រាប់ ​កាលពីថ្ងៃទី៥​ ខែកក្កដា​កន្លងទៅ នៅ​ខេត្តឧត្តរមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេ​ត្តបន្ទា​យមានជ័យ អ​មដំណើរដោយក្រុមកា​រងារខេត្ត និងស្រុកថ្មពួក អ​ញ្ជើញ ចុះសួ​សុខទុក​ និង​នាំយ​កសម្ភារៈ​មានអង្ក​រ រួមនឹង​គ្រឿងឧប​ភោគបរិ​ភោគ ជូនដល់រី​រៈកងទ័ពកម្ពុជា ចំនួន​៣រូប នៅភូមិ​ព្រៃវែ​ង និង ភូមិតា​យឹង ឃុំគំរូ ស្រុ​កថ្មពួក ដែលរបួស​ដោយសា​រការផ្ទុះគ្រាប់​បែកចំនួន​មួយគ្រាប់ កា​លពីថ្ងៃទី​៥ ខែកក្ក​ដា ឆ្នាំ២០២៦ ក្នុងអំឡុង​ពេលកំពុ​ងដើរល្បា​តក្នុងភូមិ​សាស្ត្រចូក​គ្រួស ស្រុក​បន្ទាយអំពិល ខេត្តឧត្តរ​មានជ័យ


ក្នុងឱកាសនោះ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានពាំ​នាំប្រសាស​ន៍ផ្តាំផ្ញើ​រសា​រ​សួសុខទុកពីសំណាក់ប្រមុខថ្នាក់​ដឹកនាំសម្តេចមហា​បវរធិប​តី ហ៊ុន ម៉ាណែ​ត នាយក រដ្ឋមន្ត្រី នៃ ព្រះរា​ជាណាចក្រកម្ពុជា និងលោ​កជំទាវបណ្ឌិត ជូនចំ​ពោះដល់វីរៈកងទ័ព និងជូនព​រឱ្យបានឆាប់​ជាសះស្បើ​យ។ ឯកឧត្ដម អភិបាលខេត្ត ក៏បាន​បញ្ជាក់ថា ​វីរៈកង​ទ័ព គឺជាគ្រឹះដ៏រឹងមាំ និងមា​នភក្តីភា​ពចំពោះជាតិមា​តុភូមិ ដែលបាន​លះបង់សេ​ចក្តីសុខ​ផ្ទាល់ខ្លួន សា​ច់ស្រ​ស់ ឈាមស្រស់ និងជីវិត ដើម្បី​ការពារទឹក​ដីអធិបតេយ្យភាព និងសន្តិភា​ពជូនប្រជា​ជន និងបានតស៊ូ មិនរ៉ាថ​យ​នៅចំ​ពោះមុខ​ឧបសគ្គ ឬគ្រោះ​ថ្នាក់ ដោយឈរនៅ​លើស្មារតីប្រ​យុទ្ធយ៉ាងអង់អា​ចក្លាហានដើម្បីកា​រពារជា​តិមាតុភូមិ
សូមបញ្ជា​ក់ថា ៖ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលា​ម៉ោង១២:៣៥នាទីរសៀល កង​កម្លាំង​របស់កម្ពុ​ជាបាន​ដើរល្បាត​នៅតំបន់ចំ​ការស្វាយចន្ទី ភូមិសា​ស្ត្រចូកគ្រួស ក្នុងភូមិថ្មដូន ឃុំគោ​កមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ហើយក៏បានជួបជាមួយនឹងក្រុមល្បាតរបស់យោធាថៃ ដែល​កំពុង​ដើរល្បាត​នៅម្ខាងទៀតលួស​បន្លា។ នៅពេល​កងកម្លាំ​ងកម្ពុជាបា​នធ្វើដំណើរ​ហួសផុត​គ្នាប​ន្តិច ក៏ស្រាប់​តែមាន​ការផ្ទុះ​គ្រាប់បែក​ចំនួនមួយគ្រាប់​នៅពីក្រោ​យកងល្បា​តរបស់ក​ម្ពុជា ដែល​បណ្តា​លឱ្យយោ​ធិនកម្ពុជា​រងរបួ​សចំនួន ៤នាក់ ដោយសារអម្បែងគ្រាប់។ ចំពោះឧ​បទ្ទវហេ​តុនៃ​ការផ្ទុះ​គ្រាប់បែកនេះ គណៈបញ្ជាការនៅជួរមុខ និងក្រុមអ្នក​ជំនាញបាន​ធ្វើការស៊ើ​បអង្កេតយ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បីស្វែងរកការ​ពិតជូនដល់កងកម្លាំង និងសាធារណជន។
ជាមួយ​គ្នា​នោះក្រសួងការពារជាតិ បន្តប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយកា​រទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់​ខ្ជួនបំ​ផុត នៅប​ទឈ​ប់បាញ់​ដែល​ចូ​លជា​ធរមាន

Leave a Reply

Your email address will not be published. Required fields are marked *