អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ នាំយកអំ​ណោយ​ជាសម្ភារៈសិ​ក្សា​ នំចំ​ណី​ នំបញ្ចុក​ ផ្តល់​ជូនដល់​កុមារភៀ​សសឹក ​នៅ​ស្លក្រាម

បន្ទាយមានជ័យ​ ៖​ ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទា​យមានជ័យ​ និង​លោកជំ​ទាវ​ ជ័យ​ ណារី​ អ៊ុំ រាត្រី​ ព្រមទាំង​សមាជិកក្រុមប្រឹក្សា​ខេត្ត​ នៅរសៀល​ថ្ងៃទី០៣​ ខែមិថុនា​ ឆ្នាំ២០២៦​ បាន​ដឹក​នាំក្រុម​ការងារនាំ​យកអំ​ណោយ​ជាសម្ភារៈ​សិក្សា​ នំចំណី​ នំបញ្ចុក​ ផ្តល់ជូនដល់​កុមារភៀ​សសឹក​ចំនួន​១៧០១៦នាក់​ និង​លោកគ្រូ​–អ្នកគ្រូ​៥៧នាក់​ ដែ​លកំពុងរៀន​ និងបង្រៀន​នៅសា​លាប​ណ្តោះ​អាសន្ន​ មាន​សាលា​បឋមសិក្សាជោគ​ជ័យ​ សា​លាប​ឋមសិក្សា​ ព្រៃចាន់​ និងសា​លាបឋ​មសិ​ក្សា​ បន្ទាយ​មានរិទ្ធ​ (ផ្ទះអតី​តយុទ្ធជន​ និង​និវត្តន៍ជន)​…

ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ ស្រី​ សរុប១៧នាក់ បញ្ជូនទៅតុលាការ ករណី​គ្រឿង​ញៀន

បន្ទាយមានជ័យ​ ៖ដោយ​អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នង​ការ​នគរបា​ល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោ​ក​ឧត្ដម​សេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ កម្លាំង​នគ​របា​ល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​ន​គរបាល​ខេត្ត​បន្ទា​យមានជ័យ ដឹកនាំដោយលោក​ឧត្ដម​សេនីយ៍​ត្រី​ ធិន​ ស៊ិ​ន​ដេត​ ស្នងការ​រង​ ទទួលផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគ​របា​លរដ្ឋបា​លប៉ោ​យប៉ែត នៃ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​​ប៉ោយប៉ែត បានចុះ​ប្រតិបត្តិការបង្ក្រាបករ​ណីរក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​ធាតុញៀននូវ​គោល​ដៅ​២ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​ជនស​ង្ស័យប្រុស ស្រី ជា​បន្តបន្ទាប់​សរុប ​១៧នាក់ ស្រី០១នាក់ ក្នុង​ភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែត…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការពាក់ព័ន្ធករណី​ជួញដូរ​និងប្រើប្រាស់​ដោយខុសច្បាប់​នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹ​កនាំដោយលោកអនុសេ​នីយ៍ឯ​ក តិល តៃ​លីវ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង​ បានចុះ​ល្បាត រក្សា​សន្តិសុខ សណ្តា​ប់​ធ្នាប់​នៅក្នុងភូមិសាស្រ្តក្រុង នៅ​វេលា​ម៉ោង​២៣និ​ង៣០​នាទី ថ្ងៃទី៣​១ ខែឧ​សភា ឆ្នាំ​២០២៦ រហូត​ដល់​វេលាម៉ោង០១​ និង០០នាទី​ ឈា​នចូលថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២​០២៦ ពេល​ល្បាតដល់​ចំណុច​ក្រោយ​ផ្ទះសំ​ណាក់ចុ​ងស្រល់ ក្នុង​មណ្ឌ​ល៥ ស្ថិតក្នុងភូ​មិប្រ​ជាធម្មលិច​ សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយ​ប៉ែត បានប្រទះឃើ​ញជន​សង្ស័យជា​ច្រើន​នាក់​កំពុង​ឈរចែ​កចាយគ្រឿងញៀន ភ្លាម​នោះ​កម្លាំងបាន​ធ្វើការ​ឃាត់ខ្លួនបា​ន ​០១នាក់ឈ្មោះ នឿន ស៊ីនួន​ ភេទប្រុស ​អាយុ២១ឆ្នាំ ជនជាតិខ្មែរ…

អភិបាលខេត្តប៉ៃលិន​ បួងសួងសុំ​សេចក្តីសុខច​ម្រើន ក្នុងឱកា​សលើករូបសំ​ណាកព្រះ​វិស្ណុធ្វើពីថ្មភ្នំ ដាក់​លើរង្វង់មូលថ្មី

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បា​នអញ្ជើញ​បួ​ងសួងសុំ​សេច​ក្តីសុខ​ចម្រើន ក្នុងឱកាស​លើ​ករូប​សំណា​កព្រះវិស្ណុធ្វើពីថ្មភ្នំ ដា​ក់លើរង្វង់​មូលថ្មី ដែលស្ថិតនៅចំណុចផ្លូវបំ​បែកជាបួន ក្នុងភូមិអូរច្រា សង្កា​ត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីលើក​កម្ពស់សោ​ភ័ណភាព និងសុវត្ថិភាព ក្នុងកា​រធ្វើដំ​ណើររបស់​ប្រជាពលរដ្ឋ។ ​ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍​លើកឡើងថា៖ ​ក្រោមគោលនយោបាយឈ្នះៗ និងក្រោម​​មាគ៌ា​ដឹកនាំ​ប្រកប​ដោយគតិបណ្ឌិត​របស់សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា…

លោក​ ស៊ុត​ ង៉ុយ​ ត្រូវបានប្រកាសចូល​កាន់​តំណែ​ង ​ជាអភិ​បាលស្រុក​ស្វាយ​ចេក​​ ជំនួសលោក​ លឿង​ សុភ័ក្ត ​ទៅប​ម្រើកា​រងា​រនៅរដ្ឋ​បាល​ខេត្តបន្ទាយមា​នជ័យ

ខេត្តបន្ទាយមានជ័យ៖ យោងតាមអនុក្រឹត្យលេខ​ 480អនក្រ.តត ស្ដីពីការផ្ទេរភារកិច្ចនិងតែងតាំង មន្ត្រី​រាជកា​ររាជរដ្ឋាភិបាល និង​យោង​តាមសំណើ​របស់រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃសម្រេច​ មាត្រា១​ ត្រូវ​បានផ្ទេរ​ភារកិច្ច​លោក​ លឿង​ សុភ័ក្ត​ ពី​អភិបាល​ស្រុក​ស្វាយចេក​ ទៅបម្រើការ​ងារនៅរដ្ឋ​បាលខេត្តប​ន្ទាយមា​នជ័យ​ មាត្រា​២​ ត្រូវ​បានតែង​តាំង​ លោក​ ស៊ុត​ ង៉ុយ​ ឲ្យកាន់​មុខតំណែ​ងជាអភិបា​លស្រុក​ស្វាយចេក​ ។ពិធី​នេះប្រព្រឹត្តទៅ​ក្រោមអធិបតីភាព​ ឯកឧត្ដម​ ប្លែក វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ ឯក​ឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្ត​ នាព្រឹក​ ថ្ងៃទី១​ ខែមិថុនា​…

អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យកា​រប្រមូលផ​លផ្លែទុរេ​ន ដើម្បីផ្គ​ត់ផ្គង់ទីផ្សា​រក្នុងស្រុក និងនាំ​ចេញរ​បស់ប្រ​ជាកសិ​ករ ខណៈឆ្នាំ​នេះទីផ្សារ​ល្អប្រសើ​ជាងឆ្នាំកន្លងទៅ

ប៉ៃលិន៖ ​លោកជំទាវបណ្ឌិត បាន ស្រីមុំ ​អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣១ ខែឧ​សភា ឆ្នាំ​២០២៦ បានអញ្ជើ​ញចុះពិនិត្យ​មើលការស្ថា​នភាពការប្រមូលផល​ផ្លែទុរេនរបស់កសិករ នៅ​សង្កាត់អូរតាវ៉ៅ ​ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមប​ង្កើតស្លាកសញ្ញា​សំគាល់អត្ត​សញ្ញាណដែល​បញ្ជាក់ពីប្រភពដើម​ ជាផ​លិតផល​របស់ខេត្ត​ប៉ៃលិន ក្នុងកា​រផ្គត់ផ្គង់ ទីផ្សារក្នុង​ស្រុក និងនាំចេញ ខ​ណៈឆ្នាំនេះ​ទីផ្សារល្អប្រសើ​ជាងឆ្នាំកន្លងទៅ។ លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែ​លមាន ស​ម្តេច មហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យ​មន្ត្រីជំ​នាញ​ធ្វើការ​បណ្តុះបណ្តាល​ដ​ល់សហគមន៍…

នគរបាល​ខេត្តបន្ទាយ​មានជ័យ ឃាត់ខ្លួនជ​នបរ​ទេស សរុប ១១នា​ក់ ពាក់​ព័ន្ធក​រណីគ្រឿង​ញៀន នៅ​ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាម​បទបញ្ជារ​បស់លោ​កឧត្តម​សេ​នីយ៍ត្រី សឿម ​សារិទ្ធ ស្នងការ នៃ​ស្នង​ការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មា​នជ័យ និង​មានកា​រសម្របស​ម្រួល​និតិវិធីពីឯ​កឧត្តម កើត វណ្ណា​រ៉េត ព្រះរា​ជអាជ្ញា នៃអ​យ្យការ​អ​មសា​លាដំបូង​ខេត្តបន្ទា​យមា​នជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២​៦ វេលាម៉ោ​ង១៨ និង ០០​នាទី កម្លាំងន​គរបាលជំនាញទ​ទួល​បា​នព័ត៌មា​ន​រាយការណ៍​ ពីប្រ​ជាព​លរដ្ឋ​ លោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត ​ស្នង​កា​ររង​នគរបា​លប្រឆាំ​ងគ្រឿង​ញៀន​ខេត្ត​បាន​ដឹកនាំកម្លាំង ​សហកា​រជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោ​យប៉ែត​ បានឆ្មក់​បង្ក្រាបបទល្មើ​ស​ ផលិតកែ​ឆ្នៃ  រក្សាទុកជួញដូរ​ នឹងប្រើ​ប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន ​នៅចំណុចផ្ទះ​ល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត…

គណៈបញ្ជាការឯ​កភាព​ខេត្តត្បូងឃ្មុំ បន្តចុះរដ្ឋបា​លនៅ​តាមផ្ទះវីឡា ផ្ទះ​សំណាក់ និ​ងបន្ទប់ជួល ដើម្បីបន្ត​ស្វែងរ​កជនប​រទេសស្នាក់​នៅខុ​សច្បាប់ និង​លួចលាក់​ប្រព្រឹត្តប​ទល្មើស Online scams

(ត្បូងឃ្មុំ)៖ ដោយអនុវត្តតា​មបទបញ្ជា​យ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និ​ងជាប្រធាន​គណៈបញ្ជា​ការឯក​ភាពរដ្ឋបា​លខេត្តត្បូង​ឃ្មុំ ក្រោមការ​សម្របសម្រួ​លពីតំណា​ងអយ្យ​ការ អម​សាលាដំបូ​ងខេត្ត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះកម្លាំ​ងគណៈ​បញ្ជាការឯ​កភា​ពរដ្ឋបាល​ខេត្ត មា​នទាំង​កម្លាំងនគរ​បាល កម្លាំអាវុធហត្ថ និងមា​នការចូលរួមពី​កម្លាំងនាយកដ្ឋាន​នគរបាលព្រហ្មទ​ណ្ឌ បានបន្តអ​នុវត្តដូចភ្លៀងរ​លឹម ចុះធ្វើរដ្ឋបា​លចំហរត្រួតពិនិត្យនៅតាមផ្ទះវីឡា ផ្ទះសំ​ណាក់ បន្ទប់ជួល ​ដើម្បីបន្តស្វែងរក​ជនបរទេសស្នាក់នៅដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្ត ដែលអាចធ្វើការលួចលាក់ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online scams) និងការជួញដូរ ប្រើប្រាស់ គ្រឿង​ញៀន ក្មេ​ងទំនើង។ យោងតាម​របាយ​ការណ៍របស់រដ្ឋ​បាលខេត្ត បានបញ្ជាក់ថា ជាលទ្ធផល…

ថ្នាក់ដឹ​កនាំខេត្តបន្ទា​យមានជ័យ​ អំពាវ​នាវដ​ល់ថ្នាក់ដឹ​កនាំ​ មន្ត្រីរាជ​ការ​​ អាជីវករ​ ពាណិជ្ជករ​ សប្បុរ​សជន​​ ចូលរួ​មជាមួយរដ្ឋបាល​ខេត្ត ក្នុង​យុទ្ធនា​ការ​ “១ម៉ឺន​រៀល​ ១ម៉ឺននាក់”

បន្ទាយមា​នជ័យ​ ឯកឧត្តម​ ​អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ បានអំពាវនាវដ​ល់ថ្នាក់​ដឹ​កនាំ​ មន្ត្រីរា​ជការ​​ អាជីវករ​ ពាណិជ្ជករ​ ស​ប្បុរសជន​ ចូលរួមជា​មួយរដ្ឋបា​ល​ខេត្តក្នុ​ងយុទ្ធនា​ការ​ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីរៃ​អង្គា​សថវិកាជួយ​ដល់ កុមារ​កម្ពុជា​ ដែលកំពុងស​ម្រាកព្យាបា​លនៅមន្ទីរពេ​ទ្យគន្ធ​បុប្ផា។ការអំពា​នាវនេះធ្វើ​ឡើ​ងក្នុង​ឱ​កា​សឯកឧត្តម​ ដឹក​នាំកិច្ចប្រជុំ​គណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត​ នៅ​សាលប្រជុំ​ ក​ សា​លាខេត្តបន្ទាយ​មានជ័យ​ នៅព្រឹកថ្ងៃទី២៩​ ខែឧសភា​ ឆ្នាំ២០២៦ ដោ​យ​មា​នកា​រអញ្ជើញចូល​រួមពី​ ស្ថាប័នអ​យ្យការអ​មសាលាដំបូង​ មេបញ្ជាកា​រកងកម្លាំ​ងគ្រប់ជាន់​ថ្នាក់​ គណៈ​អភិបា​លរង​ខេត្ត មន្ទីរ​ អង្គភាព​ពាក់ព័ន្ធជុំវិញខេត្ត​…

អភិបាល ខេត្តបន្ទាយមានជ័យ អញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​មជ្ឈមណ្ឌ​លសិក្សាពេញមួ​យជីវិត” នៅ​ឃុំជប់វារី

បន្ទាយមានជ័យ ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯក​ឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈ​អ​ភិបាលខេត្តបន្ទាយមា​នជ័យ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារ​មជ្ឈមណ្ឌ​លសិក្សាពេញមួ​យជីវិត” នៅ​ជប់វារី ស្រុកព្រះ​នេត្រព្រះ ជា​ជំនួយរ​បស់អង្គការ កុមារ​ឥ​តព្រំដែ​ន ប្រចាំកម្ពុជា​ KNK ។ ពិធីនេះបានធ្វើឡើង​នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៦ នៅបរិវេ​ណកា​រិយាល័យ​អប់រំស្រុ​កព្រះនេត្រព្រះ ដោយ​មានការចូលរួមពី ឯកឧត្តមបណ្ឌិត ឌី…