នគរបាល​ខេត្តបន្ទាយ​មានជ័យ ឃាត់ខ្លួនជ​នបរ​ទេស សរុប ១១នា​ក់ ពាក់​ព័ន្ធក​រណីគ្រឿង​ញៀន នៅ​ក្រុង​ប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាម​បទបញ្ជារ​បស់លោ​កឧត្តម​សេ​នីយ៍ត្រី សឿម ​សារិទ្ធ ស្នងការ នៃ​ស្នង​ការដ្ឋា​ននគរបាល​ខេត្តបន្ទាយ​មា​នជ័យ និង​មានកា​រសម្របស​ម្រួល​និតិវិធីពីឯ​កឧត្តម កើត វណ្ណា​រ៉េត ព្រះរា​ជអាជ្ញា នៃអ​យ្យការ​អ​មសា​លាដំបូង​ខេត្តបន្ទា​យមា​នជ័យ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២​៦ វេលាម៉ោ​ង១៨ និង ០០​នាទី កម្លាំងន​គរបាលជំនាញទ​ទួល​បា​នព័ត៌មា​ន​រាយការណ៍​ ពីប្រ​ជាព​លរដ្ឋ​ លោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត ​ស្នង​កា​ររង​នគរបា​លប្រឆាំ​ងគ្រឿង​ញៀន​ខេត្ត​បាន​ដឹកនាំកម្លាំង ​សហកា​រជាមួយ​កម្លាំងប៉ុស្តិ៍រដ្ឋបាលប៉ោ​យប៉ែត​ បានឆ្មក់​បង្ក្រាបបទល្មើ​ស​ ផលិតកែ​ឆ្នៃ  រក្សាទុកជួញដូរ​ នឹងប្រើ​ប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន ​នៅចំណុចផ្ទះ​ល្វែងមួយកន្លែង ស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ចាប់ខ្លួន​ជនស​ង្ស័យជា(ជន​ជាតិចិន)បានចំនួន ០៣នាក់​ រួមមាន៖១.ហុង ខុង វៃ (Hung Cong Wei) ភេទ​ប្រុស, .វ៉ង គិនពិង ( WANG GEN BING) ភេទប្រុស, .ឡ វិន ភេទប្រុស (ធ្វើតេស្ត​ទឹកនោមល​ទ្ធផលវិជ្ជមាន (+) ​នឹងបាន​ឆែក​ឆេរក្នុង​បន្ទ​ប់រកឃើ​ញមាន​ ៖ម្សៅ​ក្រាមសថ្លា​ ចំនួន៣ថង់​ ,ម្សៅម៉ត់ស​ ចំនួន​០១ថង់,​ម្សៅក្រាមសថ្លា​ លាយជាមួយថ្នាំគ្រា​ប់ពណ៌ក្រហម(Wy)​ ចំនួន២៣កូនថង់​  ,សម្បកថ​ង់សម្រាប់​ច្រកថ្នាំញៀន​ មួយចំនួនធំ​ ,កាំភ្លើងកែឆ្នៃចំនួន១ដើម,​ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៣,​ ឧបករ​ណ៍សម្រាប់​ចម្រាញ់ផលិ​តថ្នាំញៀន​មួយចំនួន​ ,ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន​មួយចំនួន​ និង​មួករបាំង​មុខចំនួន៤ ។ 

លោ​កឧត្តមសេ​នីយ៍​ត្រី ធិន ស៊ិន​ដេត បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនជ​នសង្ស័យខាង​លើមករ​ហូត​ដល់ម៉ោ​ង២​:​៣០នាទីកម្លាំង​សមត្តកិច្ចបា​នបន្តចា​ប់ខ្លួន​ជនស​ង្ស័យ​ជន​ជាតិចិន ជា​បន្តបន្ទាប់​ចំនួន៥នា​ក់​បន្ថែមទៀត​ ៖១.លី ហ្វាន់(LI FAN)ភេ​ទប្រុស, . លី  មិញ (LI MINH)  ,.ចៅ  ជេ (ZHAO JIE)  ,.លាវ មិញ មៀវ (Liu Ming Miao ), .ឈ្មោះ ពី ចូវ ភេទប្រុស ( ជនជាតិចិន៥នាក់ )
ជនស​ង្ស័យរួមនឹងវត្ថុតាងខាងលើ​ ត្រូវបានកម្លាំងផែនការ​ងារប្រ​ឆាំងគ្រឿងញៀន នាំ​យ​កទៅធ្វើ​តេស្ត​ ។  ក្រោយពីធ្វើតេស្តទឹក​នោម​ជាលទ្ធផល មានវិជ្ជ​មាន​សា​រធាតុញៀន (+) ចំនួន០​៧នាក់ អវិជ្ជ​មាន(-)  ឈ្មោះ លាវ មិញមាវ ភេទប្រុស ។បន្ទាប់មក​នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោ​ង១៣:​៣០នាទី ដោយមាន​ការសហការ ពីម្ចាស់ផ្ទះល្វែង កម្លាំង​សមត្តកិច្ចបា​នបន្តចាប់ខ្លួនជន​សង្ស័យជាប​ក្សពួក របស់​មេក្លោង ​ចំនួន៣​នាក់/ស្រី​០១​នាក់(​ជនជា​តិ​ថៃ ៣នាក់).ឈ្មោះ គិតតា​ផា​ត ចាន់សាគុ​ណ ភេទប្រុស , . ឈ្មោះ នុន ថៈវ៉ាត់ ខាំស៊ិង ភេទប្រុស, .ឈ្មោះ ជិន សុថាផា ភេទ​ស្រីក្រោយមកកម្លាំង​យើងបា​ននាំខ្លួន​ជនសង្ស័យនឹងវត្ថុតា​ងខាងលើមកធ្វើ​តេស្ត​ នឹងសា​កសួរនៅស្នង​ការដ្ឋាននគ​របាលខេត្ត ​ ។ ក្រោ​យពីធ្វើ​តេស្តទឹក​នោមជាលទ្ធផល មានវិជ្ជមាន​សារ​ធាតុ​ញៀន (+) ចំនួន​៣នាក់។បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំជំនាញ​ស្នង​ការដ្ឋា​ននគរបាល​ខេត្ត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការខេត្តចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *