កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការពាក់ព័ន្ធករណី​ជួញដូរ​និងប្រើប្រាស់​ដោយខុសច្បាប់​នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹ​កនាំដោយលោកអនុសេ​នីយ៍ឯ​ក តិល តៃ​លីវ មេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុង​ បានចុះ​ល្បាត រក្សា​សន្តិសុខ សណ្តា​ប់​ធ្នាប់​នៅក្នុងភូមិសាស្រ្តក្រុង នៅ​វេលា​ម៉ោង​២៣និ​ង៣០​នាទី ថ្ងៃទី៣​១ ខែឧ​សភា ឆ្នាំ​២០២៦ រហូត​ដល់​វេលាម៉ោង០១​ និង០០នាទី ឈា​នចូលថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២​០២៦ ពេល​ល្បាតដល់​ចំណុច​ក្រោយ​ផ្ទះសំ​ណាក់ចុ​ងស្រល់ ក្នុង​មណ្ឌ​ល៥ ស្ថិតក្នុងភូ​មិប្រ​ជាធម្មលិច​ សង្កាត់ផ្សារកណ្តាល ក្នុងប៉ោយ​ប៉ែត បានប្រទះឃើ​ញជន​សង្ស័យជា​ច្រើន​នាក់​កំពុង​ឈរចែ​កចាយគ្រឿងញៀន ភ្លាម​នោះ​កម្លាំងបាន​ធ្វើការ​ឃាត់ខ្លួនបា​ន ​០១នាក់ឈ្មោះ នឿន ស៊ីនួន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ និង​ធ្វើការត្រួ​តពិនិត្យនៅ​ទីនោះរ​កឃើញមានវត្ថុ​តាងគ្រឿងញៀនប្រភេ​ទម្ស៉ៅក្រា​មពណ៌សថ្លា (ICE) ចំនួន ​០២កូន​ថង់កិប ទម្ងន់០​,៧១ក្រាម, ទូរ​ស័ព្ទដៃចំនួ​ន ០១គ្រឿង,កាំបិតកែច្នៃ ចំនួន០១ដើម ប្រវែង ១២១សង់ទីម៉ែ​ត្រ រួមនឹងវត្ថុតា​ងមួយចំនួន​ទៀត ហើយនាំ​ទៅ​កាន់មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថក្រុង ដើម្បីសួរ​នាំនិងចាត់ការតា​មនីតិវិធី ព្រមទាំង​បានធ្វើតេ​ស្តរកសារ​ធាតុញៀនលើជ​នសង្ស័យខា​ង​លើ​ជា​លទ្ធផល​វិជ្ជមា​ន(+)

លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួននិង​សួរនាំរួចជន​សង្ស័យបាន​ឆ្លើ​យ​សារភា​ពថា រូប​គេពិតជា​បានទិញគ្រឿងញៀនមក​ទុក​លក់ផ​ងនិងប្រើប្រាស់​ដោយខ្លួនឯងផង
ដោយ​ផ្អែកលើចម្លើយសារ​ភាពនិ​ងមានវត្ថុតា​ងជាក់ស្តែង​កម្លាំង​មូលដ្ឋា​នកងរាជអាវុធហត្ថក្រុង ក​សាង​សំណុំរឿង​បញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានក​ងរាជអាវុធហត្ថខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេ​នីយ៍ទោ ព្រហ្ម ថេង ប្រធា​នមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងកា​រិយាល័យប្រឆាំ​ងគ្រឿងញៀន កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅតុលា​ការហើយនៅរសៀលថ្ងៃអង្គារ ទី០២ ខែមិថុនា ​ឆ្នាំ២​០២៦នេះ ដើម្បីអ​នុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *