បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារៈសិក្សា នំចំណី នំបញ្ចុក ផ្តល់ជូនដល់កុមារភៀសសឹកចំនួន១៧០១៦នាក់ និងលោកគ្រូ–អ្នកគ្រូ៥៧នាក់ ដែលកំពុងរៀន និងបង្រៀននៅសាលាបណ្តោះអាសន្ន មានសាលាបឋមសិក្សាជោគជ័យ សាលាបឋមសិក្សា ព្រៃចាន់ និងសាលាបឋមសិក្សា បន្ទាយមានរិទ្ធ (ផ្ទះអតីតយុទ្ធជន និងនិវត្តន៍ជន) ស្ថិតភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៧៧ទិវាកុមារអន្តរជាតិ ១ មិថុនា។
ក្នុងឱកាសសំណាលសំណាលជាមួយលោកគ្រូ–អ្នកគ្រូ សិស្សានុសិស្ស ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះលោកគ្រូ–អ្នកគ្រូ ដែលជានិច្ចកាលតែងតែបង្ហាត់បង្រៀនដល់កូនៗ ក្មួយសិស្សានុសិស្សប្រដោយទំនួលខុសត្រូវ តាំងពីតាមបន្ទាត់ព្រំដែនមិនទាន់មានការឈ្លានពាន រហូតដល់មានការផ្ទុះអាវុធាលើកទី១ និងលើកទី២ ដែលបណ្តាលឱ្យសាលារៀនរងការខូចខាត ដោយសារយោធាថៃប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងចូលមកដែនអធិបតេយ្យភាពរបស់កម្ពុជា ធ្វើឱ្យសាលារៀនរងការខូចខាត យោធាថៃបានរាយលួសបន្លា ដាក់ទូកុងតឺន័រ ហ៊ុព័ទ្ធទាំងកម្រាលយកដី វាយបំផ្លាញផ្ទះពលរដ្ឋ និងសាលារៀនក៏ត្រូវបានយោធាថៃបំផ្លាញចោល។ បើទោះបីជាឈ្លានពានបូរភាពទឹកដីកម្ពុជាតាមបន្ទាត់ព្រំដែនក៏ដោយលោកគ្រូ–អ្នកគ្រូ ក៏បានតែក្រាញរនៀលនៅជាមួយកូនៗ ក្មួយៗ បើទោះបីកាលនោះមិនមានសាលាសមរម្យ តែលោកគ្រូ អ្នកគ្រូនៅតែពុះពារខិតខំបង្ហាត់បង្រៀនកូនៗសិស្សានុសិស្សជាប់ជាប្រចាំ។
ជាមួយគ្នានោះ ឯកអភិបាលខេត្ត ក៏មានប្រសាសន៍ផ្តាំផ្ញើរណែនាំ ដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ មួយវិញទៀតចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន៕

