អភិបាលខេត្ត​ប៉ៃលិន ចុះពិនិត្យកា​រប្រមូលផ​លផ្លែទុរេ​ន ដើម្បីផ្គ​ត់ផ្គង់ទីផ្សា​រក្នុងស្រុក និងនាំ​ចេញរ​បស់ប្រ​ជាកសិ​ករ ខណៈឆ្នាំ​នេះទីផ្សារ​ល្អប្រសើ​ជាងឆ្នាំកន្លងទៅ

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ​អភិបាល​នៃគណៈអភិបាលខេត្តប៉ៃលិន នាថ្ងៃទី៣១ ខែឧ​សភា ឆ្នាំ​២០២៦ បានអញ្ជើ​ញចុះពិនិត្យ​មើលការស្ថា​នភាពការប្រមូលផល​ផ្លែទុរេនរបស់កសិករ នៅ​សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀមប​ង្កើតស្លាកសញ្ញា​សំគាល់អត្ត​សញ្ញាណដែល​បញ្ជាក់ពីប្រភពដើម​ ជាផ​លិតផល​របស់ខេត្ត​ប៉ៃលិន ក្នុងកា​រផ្គត់ផ្គង់ ទីផ្សារក្នុង​ស្រុក និងនាំចេញ ខ​ណៈឆ្នាំនេះ​ទីផ្សារល្អប្រសើ​ជាងឆ្នាំកន្លងទៅ។

លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជា ដែ​លមាន ស​ម្តេច មហាប​វរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យ​មន្ត្រីជំ​នាញ​ធ្វើការ​បណ្តុះបណ្តាល​ដ​ល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្ន​កជំនាញ​ទៅបណ្តុះប​ណ្តាលដ​ល់មូ​លដ្ឋា​នផ្ទាល់​តែម្តង គឺធ្វើយ៉ា​ងណា ឱ្យការ​ដាំដុះរបស់ ប្រជាកសិករទទួលបានទិន្នផលច្រើន ចំ​ណាយ​លើការផលិតតិច និងមានសុវត្ថិភាព ដល់អ្នកប្រើ ប្រាស់ ក៏ដូចជាអ្នកដាំដុះផ្ទាល់ ព្រមទាំងប​ង្កើតស្លាកសញ្ញាសំគាល់អត្តសញ្ញាណដែលបញ្ជាក់ពីប្រភពដើម ជាផលិតផលរបស់ខេត្តប៉ៃលិន ដើម្បីសមស្រប ទៅតា​មតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកអភិបា​លបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ម្ចាស់ចំការទុរេន ឱ្យធ្វើការ​ប្រែក្លាយ ចំការ ទុរេន ទៅជាតំ​បន់កសិទេស​ចរណ៍ (Agrotourism) គឺជាជម្រើសដ៏​ល្អបំផុតមួយ​ដើម្បីបង្កើន​ប្រាក់ចំណូលក្រៅពីរដូវ ប្រមូល ផល ពីព្រោះមិនត្រឹមតែលក់ផ្លែឈើនោះទេ ម្ចាស់​ចំការ​អាចផ្តល់បទពិសោធន៍ផ្ទាល់ដល់ភ្ញៀវទេសចរ ដូចជាការ ដើរទស្សនាក្នុងចំការ ការភ្លក់ទុរេនស្រស់ៗ កន្លែង​លេងកម្សាន្តធម្មជាតិ និងការស្នាក់នៅបែបធម្មជាតិផងដែរ។

ដើម្បីជាការលើកទឹកចិត្ត លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានជួយទិញផ្លែទុរេ​នរបស់បង​ប្អូនកសិ​ករ ព្រមទាំ​ង ជំរុញឱ្យពួកគា​ត់បង្កើន​ការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន ដើម្បីលើក​កម្ពស់​ជីវភា​ពក្នុងគ្រួសា​រ និងផ្គត់ផ្គង់តម្រូវការ ទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេ​សការនាំ​ចេញទៅក្រៅ​ប្រទេស ហើយក្នុងករណី​មានបញ្ហាទីផ្សារ សូមទំនាក់ទំនងមក កាន់ក្រុមការងារ លោកជំ​ទាវនឹងជួយរកទីផ្សារជូនប្រជាពលរដ្ឋ

Leave a Reply

Your email address will not be published. Required fields are marked *