ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រុស​ ស្រី​ សរុប១៧នាក់ បញ្ជូនទៅតុលាការ ករណី​គ្រឿង​ញៀន

បន្ទាយមានជ័យ​ ៖ដោយ​អនុវត្ត​តាម​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ ស​ ថេត​ អគ្គស្នង​ការ​នគរបា​ល​ជាតិ​និង​អនុវត្ត​តាម​បទ​បញ្ជា​របស់​លោ​ក​ឧត្ដម​សេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​ នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​នៅ​ថ្ងៃ​ទី​២​ ខែ​មិថុនា​ ឆ្នាំ​២០២៦ កម្លាំង​នគ​របា​ល​ប្រឆាំង​គ្រឿង​ញៀន​នៃ​ស្នង​ការ​ដ្ឋាន​ន​គរបាល​ខេត្ត​បន្ទា​យមានជ័យ ដឹកនាំដោយលោក​ឧត្ដម​សេនីយ៍​ត្រី​ ធិន​ ស៊ិ​ន​ដេត​ ស្នងការ​រង​ ទទួលផែន​ការ​ងារ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន សហ​ការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគ​របា​លរដ្ឋបា​លប៉ោ​យប៉ែត នៃ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​​ប៉ោយប៉ែត បានចុះ​ប្រតិបត្តិការបង្ក្រាបករ​ណីរក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយខុស​ច្បាប់នូវសា​ធាតុញៀននូវ​គោល​ដៅ​២ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​ជនស​ង្ស័យប្រុស ស្រី ជា​បន្តបន្ទាប់​សរុប ​១៧នាក់ ស្រី០១នាក់ ក្នុង​ភូមិ​សាស្ត្រក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយ​មានជ័យ ។​

លោកឧត្តមសេ​នីយ៍ត្រី ធិន​ ស៊ិនដេត​ បានឲ្យដឹ​ងថា គោលដៅ​ទី១ ឃាត់ខ្លួន​ជនសង្ស័យ​បានចំនួន៦នាក់រួមមានៈ
/-ឈ្មោះ PUTRI ភេ​ទស្រី អាយុ២៧ឆ្នាំ​ ជនជាតិឥណ្ឌូនេស៊ី។
/-ឈ្មោះ NOVAL​ ភេទប្រុស​ អាយុ២​៨ឆ្នាំ ជនជា​តិឥណ្ឌូនេស៊ី។
/-ឈ្មោះ​ 0NAI ភេទប្រុស អា​យុ២៩ឆ្នាំ ជនជា​តិឥណ្ឌូនេស៊ី។
/-ឈ្មោះ​ ABCHL RAFIA UMAR ភេទ​ប្រុស ​អាយុ២៥ឆ្នាំ ជន​ជាតិឥណ្ឌូនេស៊ី។
/-ឈ្មោះ ​VALEN JULIUS ROMPAS ភេទប្រុស ​អាយុ៣០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
/-ឈ្មោះ AL ​FITHRAH PRATAIYA ​MASPEKE ANWA​R ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ​ឥណ្ឌូ​នេស៊ី។

លោក​ឧត្តមសេនីយ៍ត្រី ​ស្នងការរង បន្តថា ‎នៅថ្ងៃ​ខែឆ្នាំដដែល ​វេលាម៉ោ​ង១៩និង២០នាទី កម្លាំងស​មត្ថកិច្ច​យើង​បានបន្តចុះបង្ក្រាប​គោលដៅទី២​ នៅផ្ទះ​ជួលមួ​យកន្លែង ស្ថិតក្នុងភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជា​បន្តបន្ទាប់ សរុប​១០នាក់​ ១/-ឈ្មោះ សេ​ង សុខជា ភេទ​ប្រុស អាយុ១​៧ឆ្នាំ ជនជាតិខ្មែរ។
/-ឈ្មោះ ​ម៉ិច សៅ ភេ​ទប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ។
/-ឈ្មោះ ​ឆឺន ភក្ត្រា ភេ​ទប្រុស អាយុ៣​៣ឆ្នាំ ជនជាតិខ្មែរ។
/-ឈ្មោះ ​ណារី សាក់ ភេទ​ប្រុស អាយុ​១៧ឆ្នាំ ជនជាតិខ្មែរ។
/-ឈ្មោះ VIERI ​ភេទប្រុស អាយុ២​១ឆ្នាំ ជនជា​តិឥណ្ឌូនេស៊ី។
/-ឈ្មោះ ​ANANG SUBANA ភេទប្រុស​ អាយុ៣០ឆ្នាំ ​ជនជាតិឥណ្ឌូនេស៊ី។
/-ឈ្មោះ ​HAIRUL MUFARAM FADLI ​ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
/-ឈ្មោះ H​AIRUL MUFARAM FADLI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។
/-ឈ្មោះ DIMAS ភេទប្រុស អាយុ២២ឆ្នាំ​ ជនជាតិឥណ្ឌូនេស៊ី។
១០/-ឈ្មោះ E​RIK RIAWAN ភេទប្រុស អា​យុ២៧ឆ្នាំ ជន​ជាតិឥណ្ឌូនេស៊ី។
១១/-ឈ្មោះ M​ESAKH KALEB ភេទប្រុស​ អាយុ៣៨ឆ្នាំ ​ជនជាតិឥណ្ឌូនេស៊ី។

លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា៖ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំងស​មត្ថកិច្ចដក​ហូតវត្ថុតាងបានរួមមាន÷
‎-
ម្សៅក្រាម​សចំនួន២៥ថង់ ច្រកចូលថង់​តែមួយស្មើទម្ងន់​៦៦៣,៨ក្រាមសាច់ថ្នាំសុទ្ធ។
ម្សៅម៉​ត់សចំនួន៤​ថង់ ច្រកចូល​ថង់តែមួយស្មើទម្ងន់​១៣៧,១៥ក្រាម
ម្សៅម៉តព​ណ៏រមៀត​ចំនួនមួយថង់ស្មើទម្ងន់១​២,៤៣ក្រាម ។
ថ្នាំគ្រាប់ព​ណ៍ក្រហម អក្សw​yចំនួន០៤គ្រាប់ ។
កញ្ឆាក្រៀម​ចំនួន១៩ថង់ស្មើទម្ងន់១៧​៩,៣៦ក្រាម ។
ទូរស័ព្ទដៃ​ចំនួន១០​គ្រឿង ។
កាំភ្លើងខ្លីចំនួ​ន០១ដើម ។
ផ្លាកលេ​ខម៉ូតូចំ​នួនចំនួន០៤។
កូនសោ​សម្រាប់កាច់កម៉ូតូមួយ​ឈុត ។
ឧបករណ៍​សម្រាប់​ជក់មួយ​ចំនួនធំ ។បច្ចុប្បន្ន​ជន​សង្ស័យ​ប្រុស​ស្រី​ទាំង​១៧នាក់​ ស្រី​១នាក់​ ​និង​វត្ថុ​តាងត្រូ​វបាន​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលា​ការ​ ដើម្បី​ផ្តន្ទា​ទោស​​តាម​ច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *