បន្ទាយមានជ័យ ៖ អគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការគាំទ្រចំពោះយុទ្ធនាការនៃការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ និងគាំទ្ររាល់កិច្ចសហការក្នុងការបង្ក្រាបបទល្មើសនេះ ដែលជាបញ្ហាស្មុគស្មាញ រីករាលដាលនៅក្នុងទូទាំងពិភពលោក។ ឯករាជទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គីម ឆាងយ៉ុង (KIM CHANGYONG) បានថ្លែងការគាំទ្របែនេះ ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយនឹងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពិភាក្សាលើប្រធានបទ ៖ បទល្មើសបោកប្រាស់ និងស្ថានភាពព្រំដែន នៅក្នុងភូមិសាស្រ្តខេត្ត…
Category: ព័ត៌មានជាតិ
យុទ្ធនាការផ្សព្វផ្សាយ សម្អាតបរិស្ថាន និងប្រមូលសំរាមតាមទីផ្សារធារណៈក្នុងស្រុកមង្គលបូរី ឆ្នាំ២០២៦
(បន្ទាយមានជ័យ) រដ្ឋបាលស្រុកមង្គលបូរី ដឹកនាំដោយលោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី បានរៀបចំធ្វើយុទ្ធនាការផ្សព្វផ្សាយ សម្អាតបរិស្ថាន និងប្រមូលសំរាមតាមទីផ្សារធារណៈក្នុងស្រុកមង្គលបូរី ឆ្នាំ២០២៦។យុទ្ធនាការនេះបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំង លោក លោកស្រីជាមេឃុំ និងតំណាងឃុំទាំង១៣ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣២០នាក់។ មានប្រសាសន៍មានឱកាសនោះលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី…
ពិធីបុណ្យចម្រើនព្រះជន្មវស្សា និង បច្ច័យ៤ ព្រះព្រហ្មសីមាមុនី មហាវិមលធម្ម វ៉ា ចិន្តា
ខេត្តបន្ទាយមានជ័យ៖ដើម្បីសម្ដែងនូវ កតញ្ញុតាធម៌ និងកត្តវេទិតាធម៍ យ៉ាងជ្រាលជ្រៅ ចំពោះគុណូបការៈដ៏ខ្ពង់ខ្ពស់ សិស្សគណព្រះមេគណសាមណេរ ទាយក ទាយិកា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានរួបរួមគ្នាផ្តើម ប្រារព្ធធ្វើពិធីបុណ្យបច្ច័យបួន និងបុណ្យចម្រើនព្រះជន្មាយុប្រគេន ព្រះវរៈមុនី វ៉ា ចិន្ដាព្រះរាជាគណៈថ្នាក់ កិត្តិយសព្រះព្រហ្មសីមាមុនី ព្រះមេគណខេត្ត បន្ទាយមានជ័យ គណៈធម្មយុត្តិកនិកាយ ក្នុងជន្មាយុ ៦៦ឈានចូល៦៧ព្រះវស្សា នៅក្នុងសេរីដ៏ប្រសើរ ហើយឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ពស ២០៦៩ គ្រិស្តសករាជ ២០២៦។ កម្មវិធីនាថ្ងៃដំបូង ក៏បានធ្វើការរៀបចំពិធី ក្រុងពាលីជ័យ…
ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជំនាន់ទី១២ ជូនដល់សិក្ខាកាម គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ ៖ ឯកឧត្ដម អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្តាល នឹងជាប្រធានគណៈកម្មការ គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ជំនាន់ទី១២ ជូនដល់សិក្ខាកាម គណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ចំនួន១៣០នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សក្រុងប៉ោយប៉ែត។ មានប្រសាសន៍ បិទវគ្គឯកឧត្ដម អ៊ុំ រាត្រី មានប្រសាសន៍ ថា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសរយៈពេលជាង៤០ឆ្នាំមកនេះបានកសាងស្នាដៃជាច្រើនដូចជា កសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ជាច្រើន ដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន អភិវឌ្ឍយ៉ាងឆាប់រហ័ស។…
អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
ប៉ៃលិន៖ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា៖ ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…
កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យចំនួន៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវចូលហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៥នាក់ ១–ឈ្មោះ ឆោម សាលីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមេការខារ៉ាអូខេ បច្ចុប្បន្ននៅបន្ទប់ជួល ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ(ជួញដូរ និងប្រើប្រាស់), ២–ឈ្មោះ ចេន ដារ៉ូ ភេទប្រុស…
ក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ផ្តល់ប្រព័ន្ធចម្រោះទឹកស្អាត ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួល និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធចម្រោះទឹក ដែលជាអំណោយរបស់ ក្រុមហ៊ុនប្រេងកូឡា និងប្រេងខ្យល់ ២៤ កក្កដា ជូនដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន ) ប្រមាណ៣០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៦។ លោក សុខ គឹមនិតតា ប្រធានក្រុមហ៊ុនប្រេងកូឡា…
ឯកឧត្តម អ៊ុំ រាត្រី អរគុណ សប្បុរសជន ចិន បាននាំយកអំណោយស្បៀង ចែកជូនដល់បងប្អូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយរបស់សប្បុរសជន ជនជាតិចិន មានអង្ករ គ្រឿងឧបភោគ បរិភោគ ចែកជូនដល់បងប្អូនជនភៀសសឹកដែលកំពុងស្នាក់បណ្ដោះអាសន្ន ផ្ទះអតីតយុទ្ធជន ប្រមាណ៣០០០គ្រួសារ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៏បានថ្លែងអំណរគុណដល់សប្បុរសជនចិន ដែលបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយស្បៀងជូនបងប្អូនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ន…
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៤៨គ្រួសារបន្ថែមទៀត
(ប៉ៃលិន) ដោយមានការណែនាំ និងយកចិត្តទុកដាក់ពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក សៀ សុខុម អភិបាល នៃគណៈអភិបាលស្រុកសាលាក្រៅ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក និងលោកឧកញ៉ា ឡោ ស៊ុនជាង ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅ បានដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការអនុសាខាស្រុក…
ឯកឧត្តម អ៊ុំ រាត្រី អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់»
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ–សង្កាត់» ។ពិធីនេះបានធ្វើឡើងនៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរង ខេត្ត គ្រូឧទ្ទេសថ្នាក់ជាតិ នៃក្រសួងមហាផ្ទៃ គ្រូបង្គោលថ្នាក់ខេត្ត និងសិក្ខាកាមមកពីបណ្តាឃុំ–សង្កាត់ ទាំង៦៧ផងដែរ។ នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី…
