អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ

(ប៉ៃលិន) នៅតាមប​ណ្តាលផ្សារ​នានា ក្នុង​ខេត្ត​ប៉ៃលិន​បា​នសន្យា​និង​ប្តេជ្ញា​ចិត្តបញ្ឈប់​ការលក់និ​ងប្រើប្រា​ស់ផលិ​ត​ផលថៃ​ជារា​ងរហូតបើ​ទោះបី​មានការបើ​កច្រក​ព្រំដែន​វិញក៏​ដោយ​ព្រោះពួក​គាត់មាន​ការឈឺ​ចាប់​និងការ​ឈ្លានពា​នទឹក​ដីកម្ពុជា​ពីទាហានថៃកា​រប្តេជ្ញា​នេះ​នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២​០​២៦នេះ បន្ទាប់​ពីខាង​អាជ្ញាធរក្រុ​ងប៉ៃលិនបា​នដឹកនាំកម្លាំ​ងចម្រុះរួមមាន​មន្ទីរពាណិ​ជ្ជកម្ម មន្ត្រីកបប ចៅ​សង្កាត់ នគរបាលក្រុង​និងប៉ុស្តិ៍ប៉ៃ​លិន បានបន្តចុះពិ​និត្យនិងណែនាំ​បន្ថែម​ទៀតមិ​នឲ្យ​អាជីវក​រដាក់លក់​ផលឹតផ​លថៃល​ក់នៅ​លើទីផ្សារ​នេះឡើយ

លោក ​លី សុងហ៊ី បានមានប្រសា​សន៍ថា ក្នុងនា​មអាជ្ញាធរក្រុង និ​ងអង្គភាពពាក់ព័ន្ធ បានចុះ​ត្រួត​ពិនិត្យគ្រ​ប់ទី​តាំងលក់ដូរ រួម​មាន គ្រឿងទេ​ស បន្លែ សាច់ ផ្លែឈើ គ្រឿងសម្អាងគ្រប់ប្រភេទ សម្ភារៈ​ប្រើប្រាស់ សាប៊ូ គ្រឿងក្រអូ​ប។ល។

ពិនិត្យឃើ​ញថា ពិតជាមាន របស់ទាំងនោះចរាចរណ៍លើទីផ្សារប្រាកដមែន តែមិនមានច្រើនទេ ឥវ៉ាន់ ១​០០មុខ មាន​ប្រហែលមុខ​ទៅ ៥មុខប៉ុណ្ណោះ គិ​តជាភាគរយប្រមាណ ១ទៅ៥%ភាគរយ ប៉ុណ្ណោះគឺស​ល់តិ​ចតួច​បំផុត
ហើយឥវ៉ាន់​ទាំងនេះជាឥ​វ៉ាន់ចាស់​ដែលមា​នដឺឡេ​ផលិ​តឆ្នាំ២​០២៤ និង​ដើមឆ្នាំ​២០២៥ និងអាច​ហួសកា​លបរិច្ឆេទ​ប្រើប្រា​ស់នៅ​ចុងឆ្នាំ២​០២៦ ឬឆ្នាំ២​០២៧ ទៅ​តាម​មុខទំនិញ ដែលប​ងប្អូនអា​ជីវករដាក់តាំ​ងលក់។
វិធានការណ៍ អា​ជ្ញាធរបាន​ណែនាំឱ្យប​ងប្អូនបញ្ឈប់កា​រតាំង​លក់ទំនិញទាំ​ងនេះលើទីផ្សារបន្តទៀត ឱ្យបាន ១០​០ភាគរយ ​គឺបញ្ឈប់​ការតាំ​ងលក់​ទំនិញថៃ ១០០ភាគរយតែម្តង។
ជាមួយគ្នាអាជ្ញាធរបានសំណូ​មពរដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវ​កររាយការណ៍​មកអាជ្ញាធ​រមានស​មត្ថកិច្ច គណៈ​កម្មការផ្សារ ករណីមាន​ការលបលួ​យនាំទំនិញខុ​សច្បាស់មកចរា​ចរណ៍​លើទីផ្សារនេះ​ និងរកមុខអ្នកនាំចូ​លទំនិញទាំងនេះ យកមកអនុវត្តច្បាប់ជាធរមាន៕

Leave a Reply

Your email address will not be published. Required fields are marked *