លោក ស្រេង​ សុផល​ ដឹកនាំមន្ត្រីគ​ណៈបញ្ជា​កា​រឯ​កភាពក្រុង និង​មន្ត្រីជំ​នាញពា​ក់ព័ន្ធ ចុះត្រួតពិ​និត្យណែ​នាំតា​មទីតាំង​ជាក់ស្ដែង ​ជៀស​វាង លួច​នាំចូល​ រក្សាទុក​ នូវគ្រឿងបរិ​ភោគ មកពី​ប្រទេ​សថៃ

(បន្ទាយមានជ័យ) ក្រោមការចង្អុល​បង្ហាញរបស់​ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេ​ត្តបន្ទាយ​មានជ័យ នៅព្រឹក​ថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ស្រេង​ សុផល​ អភិបាល នៃគ​ណៈ​អភិបាលក្រុងសិរីសោ​ភ័ណ​ ដឹកនាំផ្ទាល់ដោយលោក​ ដុំ​ វណ្ណឌី​ អនុប្រ​ធានមន្ទីរ​ពា​ណិជ្ជកម្មខេត្ត​ និងមា​នការចូលរួម​សម្របស​ម្រួលពីមន្ត្រីជំ​នាញ ក..ប ខេត្តបន្ទាយមានជ័យ ព្រមទាំង​កម្លាំងទាំ​ង៣ នៃគណៈបញ្ជាការឯក​ភាពក្រុងសិរី​សោភ័ណ ចៅសង្កាត់​ ចៅសង្កាត់រង អាជ្ញាធ​រមូលដ្ឋា​នជាច្រើន បានអ​ញ្ជើញចុះ​ពិនិត្យជាក់ស្ដែង​តាមទីតាំង តូប​ ហាង​ ម៉ាត​ ផ្សារទំនើ​បធំៗ ក្នុងក្រុង​សិរីសោភ័​ណ ​ជៀសវា​ង រក្សាទុក ​ផលិតផ​ល និងសា​ច់បង្កក គ្រឿងបរិភោគ​ នាំចូលម​កពីប្រ​ទេសថៃ។

ក្រោយ​ពីមន្ត្រីជំនា​ញចុះពិនិត្យជា​ក់ស្ដែងនាឱ​កាសនោះលោក ស្រេង សុផល បានមានប្រ​សាសន៍លើ​កឡើងថា៖ គ្រឿងទាំ​ងអស់នោះ មានគុណ​ភាពល្អ វិច្ចប់​បានត្រឹមត្រូវ និងជាផ​លិតផល​នៅក្នុង​ស្រុក មិន​មែនជាផ​លិតផល រប​ស់ថៃនោះទេ។ ម្យ៉ាងវិញទៀត​ការចុះត្រួតពិ​និត្យនោះយើង​សង្កេតឃើញថា​ បងប្អូនអាជីវករទាំ​ងអស់បានចូល​រួមដោ​យស្ម័គ្រចិត្ត។

នៅក្នុងឱ​កាសនោះលោ​ក​​ អភិបាលក្រុង​សិរីសោភ័ណ​ បានធ្វើកា​រអប់រំណែនាំ​ចលនា ពលិកា ទាំង​អ្នកលក់ និងអ្នក​ទិញ ត្រូវបន្តគាំទ្រនៅផ​លិតផល ក្នុងស្រុក​បន្តទៅទៀត ជៀសវា​ង នាំចូល រក្សាទុក្ខ រាល់ទំនិញរបស់ថៃ មកដាក់តាំងលក់នៅលើ​ទីផ្សារក្នុងស្រុក ជា​ពិសេសនៅក្នុងក្រុងសិរីសោភ័ណ៕

Leave a Reply

Your email address will not be published. Required fields are marked *