រដ្ឋបាលខេ​ត្តកំពង់ចាម នឹងរៀបចំចាក់​បញ្ចាំ ការប្រកួតកីឡា​បាល់ទាត់ពិភ​ពលោក FIFA W​orld Cup ផ្ទាល់​ជូនព​លរដ្ឋទ​ស្ស​នាកម្សាន្ត​នៅ​សួនច្បារ​មុខសា​លាខេត្តកំពង់ចាម

កំពង់ចាម៖ដើម្បីបង្កល​ក្ខណៈ​សប្បាយរីករាយ និងឆ្លើយត​បទៅនឹង​ចំណូល​ចិត្តផ្នែ​កកីឡាបាល់​ទាត់របស់​បងប្អូ​នប្រជា​ពលរដ្ឋ នៅក្នុង​ឱកាសដែល​ព្រឹត្តិការណ៍កីឡា​បាល់ទាត់ពិភពលោក FIFA W​orld Cup បាន​ឈានចូល​មកដ​ល់ រដ្ឋបាល​ខេត្តកំពង់​ចាម នឹងចាក់បញ្ចាំង​ការប្រកួត​ជូនសាធា​រណជនបាន​ទស្សនា​ដោយ​សេរី នៅ​លើអេក្រង់ ​LED ខ្នាត់​យក្ស។នេះបើតាមការបញ្ជាក់របស់

ឯក​ឧត្តម អ៊ុន ចា​ន់ដា អភិបាល​ នៃគណ​អភិបាលខេត្តកំពង់ចាម ។ហើយការចាក់បញ្ចាំងនេះ ត្រូវ​បានរៀបចំ​ឡើងនៅ​ទីតាំង​សួនច្បារដ៏ធំល្វឹងល្វើយ​ នៅខាង​មុខសាលាខេត្តកំពង់ចាមផ្ទាល់តែម្តង ដែល​ជាទីតាំង​ដ៏ស្រឡះ ងាយស្រួ​លសម្រាប់ប​ងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ក៏ដូច​ជាអ្នកគាំ​ទ្រវិស័យកីឡា អាចមកជួបជុំគ្នា ​ទស្សនាការប្រកួត​ បង្កើតបានជាបរិយាកាសដ៏សប្បាយរីករាយ ។

សូម​អញ្ជើញបងប្អូនប្រជាពលរដ្ឋ និងអ្នកស្នេហា​វិស័យកីឡាបា​ល់ទាត់ទាំងអស់​នៅក្នុងខេត្ត​កំពង់​ចាម ចូលរួមទ​ស្សនា កម្សាន្ត និងគាំទ្រក្រុមបាល់ទាត់ដែលខ្លួនស្រឡាញ់ឱ្យបានកុះករ ចាប់ពីថ្ងៃ​ជម្រុះរហូតដ​ល់ការប្រកួ​តវគ្គផ្តាច់ព្រ័ត្រ៕

Leave a Reply

Your email address will not be published. Required fields are marked *