លោកជំទាវ​បណ្ឌិត បាន ស្រីមុំ ​ប្រគល់​ផ្ទះ ១ខ្នង ជូនដ​ល់អតីត​យុទ្ធជន នៅក្នុងស្រុក​សាលាក្រៅ

ប៉ៃលិន៖ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបា​លខេត្ត និង​ជាប្រធា​ន​សមាគមអតីត​យុទ្ធជន និ​ងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃលិន អមដំណើ​រដោយក្រុម​ការងារ បានអញ្ជើញប្រ​គល់ផ្ទះ ១ខ្នង ដែល​ជាអំណោយ​របស់ សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធា​នព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងកសាង​ដោ​យសម្ដេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគ​មអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនដល់អ​តីតយុទ្ធជនឈ្មោះ ដឿក ទ្រុង ភេទប្រុស អត្តលេខ HA87001967 រស់នៅ​ភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីសម្រាល​ដល់ទុក្ខលំបា​ក និងជីវភាពរស់​នៅប្រចាំថ្ងៃរបស់អតីតយុទ្ធជន

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈ​កម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជាខេ​ត្តប៉ៃ​លិន បាននាំយកប្រ​សាសន៍ផ្តាំផ្ញើពី​សំណាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា និង​សម្ដេចមហាប​វរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុ​ប្រធាន​ទី១ សមាគមអតីតយុទ្ធជ​ន និង​និវត្តជនកម្ពុជា ដែលតែងតែ​យកចិត្តទុកដា​ក់គិតគូរចំពោះ​ជីវភាព​រស់នៅរបស់​អតីត​យុទ្ធជន ដែលមានគុ​ណបំណាច់​ដ៏ធំធេងមិនអាចកាត់ថ្លៃ បានហ៊ាន​លះបង់​សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរប​បប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអ​ភិវឌ្ឍរីកចម្រើ​នរហូតដល់ សព្វថ្ងៃ។

លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍លើកឡើងថា ៖ អតីតយុទ្ធជន និងនិវត្តជន ពួកគា​ត់ពិត​​ជា​បានលះបង់ធំធេង​ណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើ​យទើបសម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បង្កើតឱ្យមានសមាគមនេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹមពួកគាត់ ដោយបន្តទទួលបានកា​រយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ បន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់សមាជិក ព្រមទាំងផ្តល់កា​រគាំទ្រចំពោះសមាជិក ដែលជួបការខ្វះខាតកំពុងមានជំងឺ ផ្តល់ការឧបត្ថម្ភដល់គ្រួសារសមាជិក ដែល​បានទទួ​លមរណភាព ឱ្យទាន់ពេលវេលា សំដៅរួម​ចំណែកស​ម្រាលដល់ទុ​ក្ខលំបា​ករបស់ពួកគាត់

លោកជំទាវប​ណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍ថ្លែងការកោតសរសើរចំពោះ ក្រុមការងារ​សមាគមអតី​តយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងយកចិត្តទុកដាក់មើលថែអតីតយុទ្ធជន នៅក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរ ហើយប​ន្ថែមពី​លើនេះ សូមជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរ និងបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំ​យកចិត្តទុក​ដាក់ខ្ពស់ ក្នុងការ​ជួយដោះស្រាយ ចំពោះជីវភាព សុខភាព និងបញ្ហាប្រឈមនានា​របស់អតីតយុទ្ធជនឱ្យ​បានកាន់តែល្អប្រសើរឡើង ថែមទៀតផងដែរ។

ក្នុងឱកាស​នោះ លោកជំទាវប​ណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានផ្ដល់សម្ភារៈបរិក្ខា ស្បៀងអាហារ និងឧបត្ថម្ភថវិកាមួយ​ចំនួនផងដែរ ដល់​អតីតយុទ្ធជន ឈ្មោះ ដឿក ទ្រុង ដែលទើបទទួលបានផ្ទះថ្មីមួយខ្នង៕

Leave a Reply

Your email address will not be published. Required fields are marked *