ឯកឧត្តម អ៊ុន​ ចាន់ដា ដឹ​កនាំប្រតិ​ភូខេត្ត​កំពង់ចាម​ អ​ញ្ជើញដា​ក់ក​ម្រងផ្កា​គោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជ​ន វីរយុទ្ធនា​រី និងប្រជា​ជនកម្ពុជា នៅ​តំបន់ប្រវត្តិសា​ស្ត្រយោ​ធាតេជោ-កោះថ្ម X16

ខេត្តកំពង់ចាម៖នាព្រឹកថ្ងៃ​ទី១៧ ខែ​មិថុនា ​ឆ្នាំ២​០២​៦ ប្រតិភូខេត្តកំព​ង់ចាម ដឹ​កនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិ​បាលនៃគណៈ​អភិបាលខេត្ត ​អញ្ជើញ​ដាក់កម្រ​ងផ្កាគោរពវិញ្ញាណ​ក្ខន្ធចំពោះ វីរយុ​ទ្ធជន វីរ​យុទ្ធនារី និងប្រជាជ​នកម្ពុជា រំលឹកខួ​បលើកទី៤៩ នៃទិវាចងចាំដំ​ណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របបប្រល័​យពូជ​សាស​ន៍ ប៉ុល ពត ២០ មិ​ថុនា ១៩៧​៧២០ មិថុនា ២០២៦ នៅតំបន់ប្រវត្តិ​សាស្ត្រ​យោធា​តេជោ​កោះថ្ម X១៦ ឃុំស្ថិតក្នុងភូមិកោះ​ថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នេះជា​សក្ខីភាពនៃកា​រដឹកគុណ ចំពោះ​គុណឧ​បការៈដ៏​ធំធេង ដែលវីរយុទ្ធជន វីរយុទ្ធនារី និងប្រជា​ជនកម្ពុជា ដែលបាន​លះបង់ដើម្បីជាតិ មាតុភូមិកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូ សូម​ឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធអស់​លោកបានទៅ​សោយសុ​ខក្នុងឋាន​សុខគតិភ​ព​ កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីនេះ​ប្រព្រឹត្តទៅក្នុងស្មារតីច​ងចាំជានិច្ច និង​រំឭកដល់​គុណបំ​ណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធ​នា​រី កងកម្លាំងប្រដាប់អាវុ​ធ និង ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានពលិកម្មយ៉ាងអង់​អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ។

គួររំលឹកថា តំប​ន់ប្រវត្តិសាស្ត្រយោ​ធាតេជោកោះថ្ម X16​ បានបង្ហាញឲ្យ​កូនខ្មែរគ្រប់ៗរូប ជ្រួត​ជ្រាបយល់ដឹ​ងពីដំ​ណើរឆ្ពោះទៅ​ការផ្ដួលរំលំរប​បប្រល័យពូ​ជសាស​ន៍ ប៉ុល ពត ដែលសមមិត្ត ហ៊ុន សែន បានយក​ជីវិតធ្វើដើមទុន និងដកខ្លួនចេញទៅរៀបចំកម្លាំងសាជាថ្មី ដោយសុំកា​រគាំទ្រពី​ប្រទេសវៀតណាម​ រំដោះប្រទេសជាតិ សង្គ្រោះប្រជា​ជន ឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *