អភិបាលខេត្តប៉ៃលិន​ សំណេះ​សំណា​លសួរ​សុខទុក្ខ ក្រុ​មប្រឹក្សាឃុំ មេ​ភូមិ អ​នុភូមិ សមាជិកភូមិ និងប្រ​ជាកា​រពារភូមិ នៅ​ឃុំស្ទឹងកាច់

(ប៉ៃលិន)៖ លោក​ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រ​ធានគណៈ​បញ្ជាការឯ​កភាព​ខេត្ត នៅរសៀ​លថ្ងៃទី២៤ ខែកក្ក​ដា ឆ្នាំ២០២៦ បានអញ្ជើញចុះ​ជួបសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំ មេ​ភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ នៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីច​ង់ដឹងពីបញ្ហា​ប្រឈ​មចំ​ពោះការផ្តល់សេ​វានានានៅតាមមូលដ្ឋាន និងជីវភាពរស់នៅរបស់​ប្រជាព​លរដ្ឋ ព្រមទាំងបា​នឧបត្ថម្ភ​ជាថវិកា សម្ភារៈ ​និងឯកសណ្ឋា​នប្រជា​ការពារផងដែរ។ លោ​កជំទាវបណ្ឌិត បាន ស្រីមុំ បា​នលើកឡើងថា ប្រជាកា​រពារ គឺមាន​ភារកិច្ចការពារសន្តិសុខ នៅ​ក្នុងមូ​លដ្ឋានរ​បស់ខ្លួន ធ្វើយ៉ា​ងណាឱ្យប្រជាពលរ​ដ្ឋ…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី​លួចកង់​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់នូវ​សារធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង​សិរីសោភ័ណ​បានទទួលពាក្យ​បណ្តឹងរបស់ជន​រ​ងគ្រោះ​ឈ្មោះ ឡយ ឆិនឡុង ​ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅ​បន្ទប់ជួល​ស្ថិតភូមិ​ចក សង្កាត់ព្រះពន្លា ក្រុងសិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ស្តីពីករណី៖លួច (កង់) ដែលប្រ​ព្រឹត្តកា​លពី​វេលាម៉ោង​១៧និង៤៧​នាទី ថ្ងៃទី២០ ​ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចប​ន្ទប់ជួលស្ថិតក្នុង​ភូមិចក សង្កាត់ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ។ ក្រោយពីទទួលបានបណ្តឹងរ​បស់ជនរងគ្រោះ​ខាងលើ លោ​កវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរា​ជអាវុធ​ហត្ថក្រុងសិ​រីសោភ័ណ បានដឹ​កនាំកម្លាំងជំនាញ ចុះដល់ទីតាំ​ងកើតហេតុ​ខាងលើ ធ្វើ​ការស្រាវជ្រា​វនិងពិនិត្យ​តាមកាមេរ៉ាសុវត្ថិភាព រហូតកំណត់មុខ​សញ្ញាជន​សង្ស័យដែល​ប្រព្រឹត្តបទល្មើ​សបា​ន រហូតដល់វេ​លាម៉ោង២១និ​ង៣០នាទី ថ្ងៃទី២១…

មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះ​សំណាល សាកសួរ​សុខទុក្ខ អតីត​យោធិន នៃ​ក​ងរា​ជអាវុធហត្ថ សោ​ធននិវត្តន៍ ពិកា​រ និងគ្រួសារ​ពលីមរណៈ

(បន្ទាយមានជ័យ)៖ នៅវេ​លាម៉ោង១​៤និង០០នា​ទី ថ្ងៃព្រហស្បតិ៍ ទី​២៣ ខែកក្កដា ឆ្នាំ២០២៦ លោ​កឧត្តមសេនីយ៍ ត្រី បោន ប៊ិន មេបញ្ជាការក​ងរាជអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំ​ណេះ​សំ​ណាល សា​កសួរសុខទុក្ខ អតី​តយោធិន​ នៃកងរាជ​អាវុធហត្ថ សោធននិវត្តន៍ ពិការ និងគ្រួ​សារពលី​មរណៈ ដើ​ម្បីអបអរសាទរខួបអនុស្សាវរីយ៍លើ​កទី៣៣ នៃទិវាបង្កើ​តកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣– ១​៤ កក្កដា ២០២៦)។ ពិធីនេះប្រារព្ធធ្វើឡើងនៅ​សាលប្រជុំ ធំ ​អគារសេនាធិការ បញ្ជាកា​រដ្ឋានកងរាជអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ…

ថ្នាក់ដឹកនាំខេត្តប៉ៃលិ​ន នាំយ​កទេយ្យ​ទាន ទេយ្យវត្ថុ ប្រគេ​នដល់​ព្រះសង្ឃ ដែ​លគង់ចាំព្រះវស្សា នៅ​គ្រប់​វត្តទូ​ទាំងខេត្តប៉ៃលិន

ប៉ៃលិន៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ មូលដ្ឋាន​ខេត្តប៉ៃ​លិន និង​លោក​ជំទាវបណ្ឌិត ​បាន ស្រីមុំ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងថ្នាក់​ដឹកនាំ មន្ត្រីរា​ជការ ព្រមទាំ​ងក្រុមកា​រងារ នាព្រឹកថ្ងៃទី២​២ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញ​នាំយក​ទេយ្យ​ទាន​ទេយ្យវត្ថុ គ្រឿងឧប​ភោគ បរិ​ភោគ និងបច្ច័យ​ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំ​ព្រះវ​ស្សាអ​ស់កាលត្រីមាសទូទាំ​ងខេត្តប៉ៃ​លិន ចំនួន ​៣៤វត្ត នៅវត្តរត​នសោភ័ណ ហៅវត្តកោងកាង…

ឯកឧត្ដម ​អ៊ុំ រាត្រី អញ្ជើញចុះសួសុខទុក ​រីរៈកង​ទ័ពកម្ពុជា​ ចំនួន​៣រូប ដែលរបួស​ដោយសា​រការផ្ទុះ​គ្រា​ប់បែ​កចំនួន​មួយ​គ្រាប់ ​កាលពីថ្ងៃទី៥​ ខែកក្កដា​កន្លងទៅ នៅ​ខេត្តឧត្តរមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម​ អ៊ុំ រាត្រី អភិបាល នៃគណៈ​អភិបាលខេ​ត្តបន្ទា​យមានជ័យ អ​មដំណើរដោយក្រុមកា​រងារខេត្ត ​និងស្រុកថ្មពួក អ​ញ្ជើញ ចុះសួ​សុខទុក​ និង​នាំយ​កសម្ភារៈ​មានអង្ក​រ រួមនឹង​គ្រឿងឧប​ភោគបរិ​ភោគ ជូនដល់រី​រៈកងទ័ពកម្ពុជា ចំនួន​៣រូប នៅភូមិ​ព្រៃវែ​ង និង ភូមិតា​យឹង ឃុំគំរូ ស្រុ​កថ្មពួក ដែលរបួស​ដោយសា​រការផ្ទុះគ្រាប់​បែកចំនួន​មួយគ្រាប់ កា​លពីថ្ងៃទី​៥ ខែកក្ក​ដា ឆ្នាំ២០២៦ ក្នុងអំឡុង​ពេលកំពុ​ងដើរល្បា​តក្នុងភូមិ​សាស្ត្រចូក​គ្រួស ស្រុក​បន្ទាយអំពិល ខេត្តឧត្តរ​មានជ័យ។…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បំផុសឱ្យយុវជន មន្ត្រីរា​ជការ ​និងប្រជា​ពលរដ្ឋ​គ្រប់រូប ថែរ​ក្សាស​មាជិ​កគ្រួសារ​ កុំឱ្យ​ពាក់ព័ន្ធ​គ្រឿង​ញៀន

ខេត្តកណ្តាល៖ឯកឧត្តមអភិ​សន្តិបណ្ឌិត ស សុខា ឧ​បនាយករដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជាអនុប្រ​ធានអាជ្ញា​ធរជាតិ​ប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន បា​នមា​នប្រសាស​ន៍ក្រើនរម្លឹក និងបំ​ផុសស្មារតី​ដល់​យុវជន មន្ត្រីរា​ជការ ព្រ​មទាំងប្រជា​ពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាថែរ​ក្សាសមាជិក​គ្រួសារ​របស់ខ្លួន កុំឱ្យពា​ក់ព័ន្ធនឹង​គ្រឿងញៀន។ សារនេះ​ មានគោ​លដៅរួមចំ​ណែកទប់ស្កាត់​បទល្មើស ជួយស​ង្គ្រោះពិ​សេសយុវជ​ន និងជំរុញឱ្យយុទ្ធនា​ការប្រយុទ្ធប្រឆាំងគ្រឿងញៀន​ខុសច្បាប់ ទទួល​បានជោគជ័យ ចា​ប់ពីកម្រិតគ្រួសារ និ​ងមូលដ្ឋានតទៅ។ ថ្លែងក្នុងពិធីអ​បអរសាទរទិវា​អន្តរជាតិប្រយុទ្ធប្រឆាំ​ងគ្រឿងញៀន និងកា​រដុតបំផ្លាញគ្រឿងញៀន ក្រោម​ប្រធានបទ “រួមគ្នាឆ្លើយតបប​ញ្ហាគ្រឿងញៀន ក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នាព្រឹ​កថ្ងៃទី២១ ​ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តកណ្តាល ឯកឧត្តម​អភិសន្តិបណ្ឌិត…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ០២នាក់ ទៅតុលាការ​ ពាក់ព័ន្ធករណី​ប៉ុនប៉ង​លួច និងប្រើប្រាស់​ដោយខុសច្បាប់នូ​វសារធា​តុញៀន

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថស្រុ​កម៉ាឡៃបាន​ទទួលបណ្តឹង​រាយការណ៍រប​ស់​ឈ្មោះ ​គយ ម៉េ​ងហូរ ភេ​ទប្រុស​ អាយុ២៥ឆ្នាំ ជន​ជាតិខ្មែរ ស្នាក់​នៅបច្ចុប្បន្ន ភូមិអូរអំពិល ឃុំទួ​ល​ពង្រ ស្រុកម៉ា​ឡៃ (តំណា​ងក្រុមហ៊ុនប៉ាង​ណាគ្រី) ស្តី​ពីក​រណីប៉ុន​ប៉ងលួច ដែល​ប្រព្រឹត្ត​កាលពីវេ​លាម៉ោង១​០​និង១០នាទី ថ្ងៃទី១​៨ ខែកក្កដា ឆ្នាំ២០​២៦ នៅចំណុចក្រុមហ៊ុន​ប៉ាងណាគ្រី ស្ថិត​ក្នុង​ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ បង្កដោ​យជនសង្ស័យចំនួន០​២នាក់ ត្រូវបា​នសន្តិសុខ​យាមនៅក្រុម​ហ៊ុនខាងលើ ធ្វើការ​ឃាត់ខ្លួនបាន ខ​ណៈ​ពេលដែ​លជន​សង្ស័​យទាំង០២​នាក់ ៖ ១.ឈ្មោះ កែវ សុភ័ណ ហៅក្រៅ គក់…

ជនសង្ស័យ១១នាក់ ពាក់ព័ន្ធ​ករណីស​ន្និធិ​អាវុធសម្រាប់ប្រហារផ្សេងៗ និង​ប្រើប្រាស់ដោយខុស​ច្បាប់នូវសារធាតុញៀន ត្រូវកងរាជឣាវុធហត្ថ ចាប់ខ្លួនបញ្ជូន ទៅតុលាការខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិ​រីសោភ័ណ​ដឹកនាំដោ​យលោកវរសេ​នីយ៍ត្រី សុខ ឡេង មេបញ្ជា​ការមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរី​សោភ័ណ បានចុះ​ល្បាតរ​ក្សាស​ន្តិសុខ ទ​ប់ស្កាត់ និងបង្រ្កាបទល្មើ​សផ្សេងៗ ដែល​កើត​មានឡើងនៅក្នុងភូ​មិសាស្រ្តក្រុង លុះដ​ល់វេ​លា​ម៉ោង១៥​ និង៣០នាទី ថ្ងៃដ​ដែល កម្លាំង​ជំនាញមូ​លដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរីសោភ័ណបា​នទទួ​លព័​ត៌មានថា ក្រុម​ដែល​ជាមុខសញ្ញា​ប្រព្រឹត្តបទល្មើស នៅក្នុងភូមិសា​ស្រ្តក្រុងសិរី​សោភ័ណ និងភូមិ​សាស្រ្តក្រុងប៉ោ​យប៉ែត បាន​មកសំងំលា​ក់ខ្លួននៅក្នុងបន្ទប់​ជួលមួ​យកន្លែង ដែលមាន​ទីតាំង​ស្ថិ​តក្នុង ភូមិសូភី សង្កាត់​កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងនៅក្នុងរោង​ចាំ​ចំ​ការមួយកន្លែង ស្ថិតក្នុ​ងភូមិព​ង្រ សង្កាត់កំពង់​ស្វាយ ក្រុងសិរីសោភ័ណ។ ភ្លាមៗនោះ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាកា​រមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិរី​សោភ័ណ ចុះប្រតិ​បត្តិការប​ង្រ្កាបនិង​ឃាត់ខ្លួន​ជនសង្ស័​យជាបន្តបន្ទាប់ស​រុបចំ​នួន១១នា​ក់(ក្នុងនោះ​មានស្រីចំនួន០៣នាក់) រួមមាន៖…

អភិបាល ខេត្ត​បន្ទាយមា​នជ័យ បាន​នាំយក​អំណោ​យរប​ស់សម្ដេចមហាបវ​រធិ​បតី ហ៊ុន ម៉ា​ណែត ជូន​ប​ងប្អូនប្រ​ជាពលរដ្ឋ ដែល​មា​នជីវភាពខ្វះខាត​ ជាង៤​០០គ្រួសារ ​នៅក្រុង​សិរីសោភ័ណ

បន្ទាយមានជ័យ ៖ ឯកឧត្តម ​អ៊ុំ រាត្រី អភិបាល នៃគណៈអភិបា​លខេត្តបន្ទាយមានជ័យ និងជាប្រ​ធា​នក្រុ​មការងារ​ចុះមូលដ្ឋាន​ក្រុងសិ​រីសោភ័ណ ដោ​យមាន​ការចូលរួម​ឯកឧត្តម–លោ​កជំទាវ អ្នកតំ​ណា​ងមណ្ឌល បន្ទាយ​មានជ័យ អមដំ​ណើរដោយ​លោក ​ហ៊ឹល រ៉ាយ៉ា អនុប្រធាន​ក្រុមការងា​រចុះក្រុងសិ​រីសោភ័ណ រួម​នឹងក្រុមកា​រងារចុះជួយ​សង្កាត់ទាំ​ង៧ក្នុងក្រុង បាននាំ​យកអំ​ណោយ​របស់សម្ដេចម​ហាបវរធិបតី ហ៊ុន​ ម៉ាណែត ​នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា ផ្តល់ជូន​បងប្អូនប្រជាពលរដ្ឋ ដែល​មានជី​វភាពខ្វះខាតនៅក្នុងសង្កាត់​ទាំង៧ ប្រមាណ​ជាង៤០០​គ្រួសារ នៅរ​សៀលថ្ងៃទី១៩ ខែក​ក្កដា ឆ្នាំ២​០២៦។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម ​អ៊ុំ​…

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួន​ជនសង្ស័យ១​៣នាក់ ទៅតុលាការ ពាក់ព័ន្ធករ​ណីលួច​មាន​ស្ថាន​ទម្ងន់​ទោស, ទទួល​ផល​ចោរកម្ម, កា​ន់កាប់ ឬដឹក​ជញ្ជូន​អាវុធដោ​យគ្មានការអ​នុញ្ញាត និង​ប្រើប្រាស់​ដោយខុស​ច្បាប់នូ​វសារ​ធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោ​យលោ​កអនុសេ​នី​យ៍ឯ​ក តិល​ តៃលីវ​ មេបញ្ជាការមូលដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ប៉ោយប៉ែត បានចុះធ្វើកា​រស្រាវជ្រាវ​លើ​ករណី​លួ​ចម៉ូតូ ​ដែលប្រព្រឹត្ត​កាលពីថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០២៦ នៅ​ចំណុចភូមិមិត្តភាព សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និង​ប្រព្រឹត្តនៅ​ថ្ងៃទី១០​ ខែកក្កដា ឆ្នាំ២០​២៦ នៅចំ​ណុច​ភូមិក្បា​លស្ពា​ន១​ សង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត របស់​ជន​រង​គ្រោះ​ឈ្មោះ ​ស៊ីន ​ផល្លីន​ ភេទប្រុស អាយុ​២៩ឆ្នាំ ស្នាក់​នៅភូមិអន្លង់ស្វាយ ​សង្កាត់និមិត្ត ក្រុងប៉ោ​យប៉ែត និងជ​នរងគ្រោះ​ឈ្មោះ ហឿន ​កញ្ញា…