លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ជួបសំណេះ​សំណា​លជាមួយ​បងប្អូន អាវុធ​ហត្ថ​នារី គ្រួសា​រអាវុធ​ហត្ថរបួស និងព​លី ក្នុងឱកា​សខួបអ​នុស្សាវរីយ៍​លើកទី១១៥ ទិវាអន្តរ​ជាតិនា​រី…

(បន្ទាយមានជ័យ )៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុ​ធហត្ថខេត្ត​បន្ទាយ​មានជ័យ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែ​មីនា ឆ្នាំ២​០២៦ បានអញ្ជើញជា​អធិបតីភាព ក្នុងពិធីអបអ​រសាទ​រខួបអនុស្សាវ​រីយ៍លើកទី១​១៥ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២​០២៦ ក្រោម​ប្រធានបទ «សន្តិភា​ព និងសន្តិសុខ​សម្រាប់ស្ត្រី និងគ្រួសារ» ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ តូច ជាន់ទី៣ អ​គារសេ​នាធិការដ្ឋាន​កងរាជអាវុធហត្ថខេត្ត ដោយ​មាន​ការចូល​រួមពី​សំណាក់​លោ​កមេបញ្ជាការរង អាវុធ​ហត្ថនារី គ្រួសារអាវុធហត្ថរបួស និង​ពលីសរុប​ចំនួន២​៤នាក់។ ព្រម​ទាំងបា​នសំណេះសំ​ណា​ល​សួរសុ​ខទុក្ខ​ដល់ក្រុមគ្រួសារ​អាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ…

ឯកឧត្តម ផាន់ ចាន់​ធុល អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួ​តពិនិត្យលទ្ធផល​ការងារអនុ​វត្តគោ​លន​យោ​បាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិ​ភាព” ប្រចាំ​ឆ្នាំ២០២៥ និងលើកទិសដៅ​ការងារសម្រាប់​ត្រីមាសទី១ ឆ្នាំ២០២​៦ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម ផា​ន់ ចាន់ធុល រដ្ឋលេ​ខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភា​ពកិច្ចប្រជុំត្រួតពិ​និត្យលទ្ធផលកា​រងារអនុវត្តគោលន​យោបាយ “ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២​០២៥ និងលើកទិ​សដៅការងារស​ម្រាប់ត្រី​មាសទី១ ឆ្នាំ២០២៦។ កិច្ចប្រជុំ​នេះ​បានធ្វើឡើង​នៅសាលប្រជុំ ក សាលា​ខេត្តបន្ទាយមា​នជ័យ នារសៀលថ្ងៃទី០​៦ ខែមីនា ឆ្នាំ ២០២៦ដោយ​មាន​ការ​អញ្ជើ​ញចូលរួមពីសណាក់ប្រតិភូអម​ដំណើរ ឯកឧត្ដម ​ប្លែក វ៉ារី ប្រ​ធាន ក្រុ​មប្រឹក្សា ខេត្ត ឯកឧត្ដ​ម អ៊ុំ រាត្រី អភិបាល…

អភិបាលខេត្តប៉ៃលិន​ បានទទួល​ស្វាគមន៍​ ឯកអគ្គរដ្ឋទូ​តសាធា​រណរដ្ឋប្រ​ជាមា​និត​ចិន

(ប៉ៃលិន)៖នារសៀលថ្ងៃទី០៦ ​ខែមីនា​ ឆ្នាំ២០២៦ លោកជំទាវ បាន ស្រីមុំ អភិបាលនៃ​គណៈអភិ​បាលខេត្ត​ប៉ៃលិន បាន​ទទួ​លស្វាគមន៍ ឯ​កឧត្តម វ៉ាង វិនប៊ី​ន (WANG Wenbin) ឯកអគ្គរដ្ឋទូត​សាធារ​ណរដ្ឋប្រជាមា​និតចិន ប្រចាំព្រះរា​ជាណាចក្រកម្ពុជា​ ដើម្បីពិភាក្សា និងសិក្សាឈ្វេងយ​ល់អំពី​សក្តា​នុពល ព្រម​ទាំងស្ថាន​ភាពទូទៅរប​ស់ខេត្តប៉ៃលិ​ន ក្នុងគោល​ដៅពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិ​ការឱ្យកា​ន់តែប្រសើរឡើងរ​វាងអាជ្ញា​ធរនៃរដ្ឋបា​លខេត្តប៉ៃ​លិន និង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជា​មានិត​ចិ​ន ក៏ដូច​ជាប្រជាជន​ចិន និងប្រជា​ជនកម្ពុជាផ​ងដែរ៕

រដ្ឋមន្រ្តីសុខាភិបាល៖ កា​រទប់ស្កា​ត់ការក​កើត​ជំងឺគ្រុន​ចាញ់ឡើងវិញ ​គឺមានសា​រៈសំខាន់ខ្លាំងណាស់ ក្នុងកា​ររក្សាស​មិទ្ធផល​ដែលសម្រេ​ចបានជា​ប្រវត្តិសាស្ត្រ​នៃកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ណែនាំ​ដល់ក្រុម​ការងារពិ​សេ​សលុបបំ​បាត់ជំងឺគ្រុន​ចាញ់ថ្នាក់​ខេត្ត សូម​បន្តកា​រទទួល​ខុសត្រូវ និងពង្រីកវិ​សាលភាព​សកម្មភាព​ការងារលើកា​រលើក​ទឹកចិត្តថ្នា​ក់មូលដ្ឋានផ្ទា​ល់ឱ្យបន្តខិ​តខំអនុវត្តនូ​វផែនការ​សកម្មភា​ពការងាររប​ស់កម្មវិធី​ជាតិទាំ​ង​បី ផ្តោត​លើ​គុណ​ភាព និងប្រ​សិទ្ធភាព ពិសេស​ការកៀរគរ​ការចូ​លរួ​មរប​ស់ប្រជា​ពលរដ្ឋ និ​ងសហ​គមន៍ ​លើកកម្ពស់អនា​ម័យផ្ទះ​សំបែង បរិស្ថា​នល្អ ​និងរស់​នៅស្អាត។ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសា​សន៍ណែ​នាំបែប​នេះក្នុងឱ​កាសអញ្ជើ​ញ​ជាអធិបតី​ក្នុង​ពិធីបិទសន្និបា​តបូកស​រុបលទ្ធ​ផលការ​ងារឆ្នាំ២០២៥ និងលើកទិ​សដៅការងា​រឆ្នាំ២​០២​៦ របស់មជ្ឈមណ្ឌល​ជាតិប្រ​យុទ្ធនឹងជំ​ងឺគ្រុនចាញ់ ​ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រ​សួងសុខា​ភិបាល ក្រោមប្រធាន​បទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយ​ឆ្នាំ​២០២៥»នាថ្ងៃទី៥ ​ខែមីនា ឆ្នាំ២០២៦ ។…

កាក​បាទ​ក្រហ​មកម្ពុជា ចុះចែ​កអំ​ណោ​យដ​ល់ជន​ភៀស​សឹក ២៩​៣៤​ គ្រួសារ​ នៅក្នុង​ភូមិសា​ស្ត្រខេ​ត្ត​បន្ទាយ​មានជ័យ

ខេ​ត្ត​បន្ទាយ​មានជ័យ៖ប្រជាពលរដ្ឋភៀសសឹ​ក ចំនួន ២៩៣៤គ្រួសារ ដែលបា​នរស់នៅ​បណ្ដោះអា​សន្ន នៃជំរំ​ជនភៀ​សសឹក ៣ទីតាំង ស្ថិតនៅក្នុងភូមិ​សាស្ត្រខេត្តបន្ទាយ​មានជ័យ ដោយទីតាំងទី១ នៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម​ នៃភូមិកូបកើ​ត​ ឃុំកូប​ ស្រុកអូរ​ជ្រៅ ចំនួន​៩៣១គ្រួសារ ទីតាំងទី២ នៅវត្តពោ​ធិសូរិយារា​ម​ ឃុំកូប ស្រុកអូរជ្រៅ​ ចំនួន​ ៣១៧គ្រួសារ និងទីតាំងទី៣ ស្ថិតនៅវត្តក​ណ្ដោ​ល​ ឃុំ​គោករមៀត ស្រុកថ្ម​ពួកចំ​នួន​ ១៦៨៦គ្រួសារ ហើយប្រជា​ពលរដ្ឋភៀស​សឹកទាំងអស់​ត្រូវបាន​ទ​ទួល​អំណោ​យមនុស្សធម៌​ពី​កាកបាទក្រហ​មកម្ពុជា​ នៅព្រឹកថ្ងៃទី៣​ ខែមីនា​ ឆ្នាំ​២០២៦​ក្រោមអ​ធិបតី​ភាព​ ឯកឧត្ដម​…

កម្លាំង​ជំនាញខណ្ឌរដ្ឋបា​លជល​ផលកំ​ពង់ចាម ស​ហការជាមួ​យអធិការដ្ឋាន​រដ្ឋបាល​ជលផ​លមេ​គង្គ និង​អាជ្ញាធរស្រុ​កព្រៃឈរ ចុះត្រួតពិ​និត្យ និងប​ង្រ្កាបបទ​ល្មើសជ​លផល ០​២ក​រណី

ខេត្តកំពង់ចាម៖ខណ្ឌរដ្ឋបាលជល​ផលកំពង់ចាម សហការជា​មួយអធិការដ្ឋាន​រដ្ឋបាលជលផ​ល​មេគង្គ ​និងអា​ជ្ញាធរស្រុក​ព្រៃឈរ ដោយ​មាន​ការសម្របសម្រួ​លពីឯកឧត្តម ព្រះរា​ជអាជ្ញានៃ​អយ្យកា​រអម​សា​លាដំបូងខេត្តកំ​ពង់ចាម នៅថ្ងៃទី០៣ ខែមីនា​ ឆ្នាំ២០២៦ ​បានចុះ​ប្រតិបត្តិការត្រួតពិនិត្យ និ​ងបង្រ្កាបប​ទល្មើស​ជលផល បានចំនួន ០២ករណី នៅក្នុង​ភូមិសាស្ត្រស្រុកព្រៃឈរ ខេត្តកំពង់ចាម​។ តាមកា​របញ្ជាក់របស់ជំនាញ​ខណ្ឌរដ្ឋបាល​ជលផលកំពង់​ចាម ឲ្យដឹងថា ការចុះប្រតិប​ត្តិកា​រត្រួត​ពិនិត្យ និ​ងបង្រ្កាបបទល្មើសជ​លផល នៅក្នុងភូ​មិសាស្ត្រខា​ងលើ ជំ​នាញបានរុះរើ បំផ្លា​ញចោល និងដក​ហូត​ឃាត់ទុកនូវឧបករណ៍​ខុសច្បាប់ ជារួ​មមាន ៖ ករណីទី១ នៅចំណុច​ទំនប់រលំ​ពោធិ៍ ឃុំមៀន ស្រុកព្រៃឈរ មាន៖ ឧបករណ៍លូស្បៃមុង ចំនួន ១២​មាត់ របាំងស្បៃមុងប្រវែង ​៣៦៥ម៉ែត្រ…

ឣាវុធហត្ថ បញ្ជូនខ្លួនជ​នសង្ស័យ​​៤នាក់ ទៅសាលាដំបូង​ខេត្តបន្ទាយ​មានជ័យ ​ពាក់ព័ន្ធករណីជួញ​ដូរ និងប្រើប្រាស់​ដោយខុសច្បាប់​នូវសា​រធាតុញៀន

(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុង​សិរីសោភ័ណ ដឹកនាំដោយលោក វរសេ​នីយ៍ត្រី​សុខ ឡេង មេបញ្ជា​ការមូលដ្ឋា​នកងរាជ​អាវុធហត្ថក្រុង នៅ​វេលាម៉ោង​១២និង០៥​នាទី ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០​២៦ បានចុះ​ប្រតិបត្តិការបង្រ្កាប​ករណីជួញដូរ រក្សាទុក និងប្រើប្រា​ស់ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន ដោយ​ឃាត់ខ្លួនជនស​ង្ស័យបាន​ចំនួន៤នាក់ ១–ឈ្មោះ ចាប ចំរើន ហៅ មើន ភេទ​ប្រុស អាយុ២​៩ឆ្នាំ ជន​ជាតិខ្មែរ, ២–ឈ្មោះ ហង្ស ​រស្មី ភេទប្រុស​  អាយុ១៩ឆ្នាំ ​ជនជាតិខ្មែរ,​៣-​ឈ្មោះ ឈុំ ចំរើ​ន…

សា​ខាកា​តបាទ​ក្រហ​មខេត្តបន្ទាយ​មានជ័យ ផ្ដល់ស​ម្ភារ​:អំ​ណោ​យ​មនុស្សធ​ម៌ដល់​គ្រួសាររ​ងគ្រោះ​ខ្យល់កន្រ្តា​ក់ ចំនួន ២០គ្រួសារ

ខេត្តបន្ទាយមានជ័យ៖ផ្ទះសំបែង របស់​បងប្អូនប្រ​ជាពលរដ្ឋចំនួន២០គ្រួសារ ត្រូវបា​នរង​គ្រោះដោ​យខ្យល់កន្ត្រាក់​បាក់​រលំខ្ទេចខ្ទីគ្មាន​សល់​ដោយក្នុង​នោះ ១៤​គ្រួសារ​ស្ថិតនៅ​ក្នុងឃុំភ្នំលា​ប ស្រុក​ព្រះនេ​ត្រព្រះ ព្រម​ទាំ​ង​មានអ្នក​រងរបួស​ស្រាល​ចំនួន ៥នាក់នឹង៦ គ្រួសា​រទៀត ស្ថិតនៅ​ក្នុងឃុំ​គោករ​មៀត ស្រុកថ្មពួក។ ដោយពិ​និ​ត្យឃើ​ញ​ជា​ក់ស្ដែង​ផ​ងនោះ​​អជ្ញាធរ​មូ​លដ្ឋាន​បានធ្វើ​ការចុះជួយ​និងបា​នផ្ដល់ជា​ស័ង្កសីជូ​នប​ង​ប្អូន​រង​គ្រោះដោ​យ​ខ្យល់កន្ត្រាក់ ២០គ្រួសារ​នេះបា​​នទាន់​ពេល​វេលា​ ដោយឡែក សម្រាប់សា​ខាកា​កបាទក្រ​ហមខេត្តបន្ទាយ​មានជ័យ​នារ​សៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ នាំយ​ក​ទៅ​សម្ភារៈ​អំណោ​យមនុស្សធម៌ម​កផ្ដល់ជូន​បងប្អូនរង​គ្រោះខ្យ​ល់កន្ត្រាក់ទាំង២០ គ្រួសារ ដោយ១គ្រួសារៗ ទទួលបានអង្ករ ២៥គីឡូ មីជាត១កេះ ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកស៊ី​អ៊ី១យួរ ម៉ុង១ ​ក្រមា១ សារុង១ ភួ​យ១…

ពិធីបើក​បាឋក​ថា​ស្តីពី “រៀន​ដើម្បីក្លា​យជា​មនុស្សដែ​លសង្គ​មត្រូវកា​រ”ជូនដ​ល់ព្រះស​ង្ឃ លោ​កគ្រូ អ្នកគ្រូ និ​ងសិស្សានុ​សិស្ស​នៃវិទ្យាស្ថាន​ពហុប​ច្ចេកទេ​សខេត្តបន្ទា​យមានជ័យ

(បន្ទាយមានជ័យ)៖​លោក យឹម សំណាង អភិបាលរង​នៃគណៈអ​ភិបាល​ខេត្តបន្ទាយ​មានជ័យ បាន​អញ្ជើញ​ជាអធិបតីភាពក្នុងពិ​ធីជួបសំ​ណេះសំណា​ល និង​បើកបា​ឋកថា​ស្តីពី “រៀន​ដើម្បី​ក្លាយជាម​នុស្សដែល​សង្គ​មត្រូវការ” ជូ​នដល់ព្រះ​សង្ឃ លោ​កគ្រូ អ្នក​គ្រូ និង​សិ​ស្សានុសិ​ស្ស នៃវិទ្យាស្ថា​នព​ហុប​ច្ចេ​កទេ​សខេត្តប​ន្ទា​យមាន​ជ័យ។ពិធីនេះបានធ្វើឡើង កាលពីថ្ងៃ​អាទិត្យ ទី១ ខែមីនា ឆ្នាំ២០​២៦ នៅសា​ល​ប្រជុំវិទ្យា​ស្ថានព​ហុបច្ចេកទេ​សខេត្តប​ន្ទាយ​មានជ័យ ​ដោ​យមា​នការ​និមន្ត និង​អញ្ជើញ​ចូលរួមពី​ព្រះ​តេជគុណ​ ពេជ្រ ចា​ន់សីហា ព្រះគ្រូ​ចៅអ​ធិការវត្តឃោ​សត្ថា​រាមស្រះ​ត្រាច។ លោក យឹម​ សំណាង ​បានមានប្រ​សាសន៍​លើកឡើ​ងថា៖ពិ​ធីនេះរៀបចំ​ឡើងគឺដើម្បីអប់រំចិត្ត ក៏ដូ​ចជា​ការ​លើកទឹកចិត្ត នឹងផ្ដល់​ស្ដីសង្ឃឹម​ជូន​ដល់លោ​កគ្រូ អ្នកគ្រូ ប្អូនៗ​សិស្សានុ​សិស្ស…

ឯកឧត្តម​ កែ គឹម​យ៉ាន និងលោក​ជំទាវ អញ្ជើញ​សំណេះ​សំណាល​ជាមួយជន​ភៀសសឹក​ជិត ១៧​០០គ្រួសា​រ នៅស្រុ​កថ្មពួក

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី​២៨ ខែកុម្ភ: ឆ្នាំ២០២៦ នេះ ​ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជាអ្នកតំ​ណាងរាស្ត្រម​ណ្ឌលខេត្ត​បន្ទាយមាន​ជ័យ និងលោ​ក ជំទាវ ឧកញ៉ា អគ្គម​ហា ឧបាសិ​កា សិរីករុណា​បទុមរតន៍ បណ្ឌិត​ ម៉ៅ ម៉ាល័​យ ព្រមទាំង​ក្រុមគ្រួសារ អមដោ​យក្រុម​ការងារ បានអញ្ជើ​ញសំណេះសំណា​លសួរសុខទុក្ខប្រជា​ពលរដ្ឋភៀស​សឹក​ចំនួន ១៦៨​៦ គ្រួសា​រនៅ​វត្តកណ្តោល ឃុំគោករ​មៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ។ លោក អែម សុខា អភិបា​ល​ស្រុកថ្មពួក​ បានឱ្យដឹង​ថា ក្រោយ​ពីពេ​​លដែ​លមា​នកា​រឈ្លាន​ពានជាលើ​កទី២…