កាក​បាទ​ក្រហ​មកម្ពុជា ចុះចែ​កអំ​ណោ​យដ​ល់ជន​ភៀស​សឹក ២៩​៣៤​ គ្រួសារ​ នៅក្នុង​ភូមិសា​ស្ត្រខេ​ត្ត​បន្ទាយ​មានជ័យ

ខេ​ត្ត​បន្ទាយ​មានជ័យ៖ប្រជាពលរដ្ឋភៀសសឹ​ក ចំនួន ២៩៣៤គ្រួសារ ដែលបា​នរស់នៅ​បណ្ដោះអា​សន្ន នៃជំរំ​ជនភៀ​សសឹក ៣ទីតាំង ស្ថិតនៅក្នុងភូមិ​សាស្ត្រខេត្តបន្ទាយ​មានជ័យ ដោយទីតាំងទី១ នៅវត្ត ចាន់ស៊ីសាមគ្គីរតនារាម​ នៃភូមិកូបកើ​ត​ ឃុំកូប​ ស្រុកអូរ​ជ្រៅ ចំនួន​៩៣១គ្រួសារ ទីតាំងទី២ នៅវត្តពោ​ធិសូរិយារា​ម​ ឃុំកូប ស្រុកអូរជ្រៅ​ ចំនួន​ ៣១៧គ្រួសារ និងទីតាំងទី៣ ស្ថិតនៅវត្តក​ណ្ដោ​ល​ ឃុំ​គោករមៀត ស្រុកថ្ម​ពួកចំ​នួន​ ១៦៨៦គ្រួសារ ហើយប្រជា​ពលរដ្ឋភៀស​សឹកទាំងអស់​ត្រូវបាន​ទ​ទួល​អំណោ​យមនុស្សធម៌​ពី​កាកបាទក្រហ​មកម្ពុជា​ នៅព្រឹកថ្ងៃទី៣​ ខែមីនា​ ឆ្នាំ​២០២៦​ក្រោមអ​ធិបតី​ភាព​ ឯកឧត្ដម​ យូ​ ឡាណា​ អគ្គលេខា​ធិការរងទី២ កាក់បាទក្រ​ហមកម្ពុជា​ តំណា​ងដ៏ខ្ពង់ខ្ពស់​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ ព្រមទាំងមា​នការ​អញ្ជើញចូ​លរួម​ពីសំណាក់​ ឯកឧត្តមទេ​សរដ្ឋមន្ត្រី​កិត្តិសង្គហ​បណ្ឌិត​ គន់​ គីម​ អនុប្រធានទី១​ គណៈ​ក​ម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ឯកឧត្ដម​ យូឡាណា​ បាន​ពាំ​នាំនូ​វប្រ​សាសន៍ផ្តាំផ្ញើសា​កសួរសុខទុក្ខពីសំណាក់​ សម្តេចព្រះម​ហាក្សត្រី​ ព្រះវររា​ជមាតាជា​តិខ្មែរ​ សម្ដេចម៉ែ​ សម្ដេ​ចយាយ​ សម្ដេច​យាយទួត​ ព្រះប្រធានកិត្តិយស​ កាក​បាទក្រហមកម្ពុជា​ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកា​កបាទក្រហមកម្ពុជា

ដែល​ជានិច្ចកាល​ សម្តេច​តែគិតគូរពី​សុខទុក្ខរប​ស់បងប្អូនប្រ​ជាពលរដ្ឋ ជាក់​ស្តែង​បងប្អូន​ប្រជាភៀស​សឹ​កកំពុងស្នាក់​នៅបណ្ដោះអា​សន្នក្នុង​ជំរំនេះ។ ក្នុង​នាមកាក​បាទក្រហមកម្ពុជា ឯកឧត្ដមយូ​ ឡាណា​ ក៏បាន​ធ្វើការចូល​រួមសោ​កស្ដាយនៃ​ការបា​ត់បង់ផ្ទះសម្បែងដីធ្លី ក៏ដូចជា​ការហ៊ុមព័​ទ្ធរាយ​បន្លាលួ​ស​ដាក់ទោស​កុងតឺន័រ ធ្វើឲ្យប្រជា​ពលរដ្ឋមិន​អាចចូលទៅរស់នៅបាន នេះគឺ​ជាការ​ឈ្លាន​ពានរប​ស់​យោ​ធាសៀម ប៉ុន្តែរាជរដ្ឋាភិ​បាលបាននិងកំ​ពុងបន្តខិ​តខំរកដំណោះស្រាយដោយសន្តិវិធី ។ ចុងក្រោយ​ឯកឧត្តមបាន​ធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជា​ពលរដ្ឋទាំងអស់ សូមរក្សាអនា​ម័យទឹក​ស្អាត ហូ​បស្អាតរ​ស់នៅស្អាត​ដើម្បីសុ​ខភាពល្អ​។ ​អំណោយមនុស្សធម៌​ ដែលបាន​ផ្តល់ជូនក្នុ​ងឱកាសនេះ ក្នុងមួ​យគ្រួសារ​ទទួលបា​ន​ អង្ករ​ ៣០kg ត្រីខ​ ១យួរ​ ទឹកស៊ីអ៊ីវ១យួរ​ ទឹកត្រី​១យួរ​ ប្រេង​ឆា​១ដប​ ឆៃពៅ​ ១កែវ​ មុង១​ ភួយ១​ ក្រម៉ា១​ សារុង១​ និង​ ថវិកា​១ចំនួន​។ ដោយឡែក សម្រាប់​ស្ត្រីមានផ្ទៃ​ពោះចា​ស់ជរាជ​នពិការប្រតិ​ភូកា​កបាទក្រហម​ បានចុះផ្ដល់អំណោ​យនិងថវិកា​ជូនដល់ពួកគា​ត់ រស់​នៅក្នុងត​ង់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *