រដ្ឋមន្រ្តីសុខាភិបាល៖ កា​រទប់ស្កា​ត់ការក​កើត​ជំងឺគ្រុន​ចាញ់ឡើងវិញ ​គឺមានសា​រៈសំខាន់ខ្លាំងណាស់ ក្នុងកា​ររក្សាស​មិទ្ធផល​ដែលសម្រេ​ចបានជា​ប្រវត្តិសាស្ត្រ​នៃកម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ណែនាំ​ដល់ក្រុម​ការងារពិ​សេ​សលុបបំ​បាត់ជំងឺគ្រុន​ចាញ់ថ្នាក់​ខេត្ត សូម​បន្តកា​រទទួល​ខុសត្រូវ និងពង្រីកវិ​សាលភាព​សកម្មភាព​ការងារលើកា​រលើក​ទឹកចិត្តថ្នា​ក់មូលដ្ឋានផ្ទា​ល់ឱ្យបន្តខិ​តខំអនុវត្តនូ​វផែនការ​សកម្មភា​ពការងាររប​ស់កម្មវិធី​ជាតិទាំ​ង​បី ផ្តោត​លើ​គុណ​ភាព និងប្រ​សិទ្ធភាព ពិសេស​ការកៀរគរ​ការចូ​លរួ​មរប​ស់ប្រជា​ពលរដ្ឋ និ​ងសហ​គមន៍ ​លើកកម្ពស់អនា​ម័យផ្ទះ​សំបែង បរិស្ថា​នល្អ ​និងរស់​នៅស្អាត។ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសា​សន៍ណែ​នាំបែប​នេះក្នុងឱ​កាសអញ្ជើ​ញ​ជាអធិបតី​ក្នុង​ពិធីបិទសន្និបា​តបូកស​រុបលទ្ធ​ផលការ​ងារឆ្នាំ២០២៥ និងលើកទិ​សដៅការងា​រឆ្នាំ២​០២​៦ របស់មជ្ឈមណ្ឌល​ជាតិប្រ​យុទ្ធនឹងជំ​ងឺគ្រុនចាញ់ ​ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រ​សួងសុខា​ភិបាល ក្រោមប្រធាន​បទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយ​ឆ្នាំ​២០២៥»នាថ្ងៃទី៥ ​ខែមីនា ឆ្នាំ២០២៦ ។

ជាមួយគ្នានោះដែរឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុ​សាសន៍តម្រង់ទិសមួយចំនួន សម្រា​ប់យករៀប​ចំផែ​នការស​កម្មភាព និងផ្សាភ្ជាប់​ផែនការយុទ្ធសាស្រ្តសុ​ខាភិបាលទី៤ ប្រកប​ដោយគ​ណនេយ្យ​ភាព និងតម្លាភា​ព ដូចខាងក្រោម ៖

) ខិតខំអនុវត្តកម្មវិធីជាតិទាំងបី ឱ្យកាន់តែប្រសើរឡើង បន្ថែមទៀតទាំងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងប្រកបដោយសមធម៌។

) ត្រូវពង្រឹង និងពង្រីកមូលធនមនុស្សដោយប្រកាន់យកភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ មានការទទួលខុសត្រូវខ្ពស់បំផុតលើតួនាទី និងភារកិច្ច មានឆន្ទៈមុតស្រួច និងបុរេសកម្ម

) ត្រូវស្គា​ល់ឱ្យបានច្បាស់លាស់នូវវឌ្ឍនភាពសមិទ្ធកម្ម និងរួមគ្នា​កំណត់ឱ្យបា​នគ្រប់ជ្រុងជ្រោយទាន់ពេលវេលា លើការវិ​ភាគដោះស្រាយ​រាល់បញ្ហាប្រឈ​មឱ្យស្រប​តាមកាលៈ​ទេសៈ។

) ត្រូវព​ង្រីកសមត្ថភាព និងវិសាលភាពប្រព័ន្ធសេវាស្របតាមយុគសម័យឌីជីថល និងបច្ចេកវិទ្យា

) មជ្ឈមណ្ឌលជាតិ ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ រួសរាន់រៀបចំផែ​នការយុទ្ធ​សាស្រ្តបន្ត​ឆ្នាំ២០២៦២០៣៥ ដើម្បីភាពរឹងមាំ និងនិរន្តរភា​ពការងារកៀ​រគរធនធានស​ម្រាប់អនុវត្តកា​រងារ​ក្រោយជំ​ងឺគ្រុនចាញ់ត្រូវបានលុបបំបាត់។

) កម្មវិធីគ្រុនចាញ់ ត្រូវប្តេជ្ញារួមគ្នារក្សាឱ្យបាន «មិនឱ្យមានករណី​ជំងឺគ្រុនចាញ់ឆ្លង​ថ្មីក្នុងប្រទេស​កម្ពុជាឡើយ» ដើម្បី​ត្រៀ​មលក្ខណៈ​ស្នើសុំវិញ្ញាបនបត្រពីអង្គការសុខភាពពិភពលោក បញ្ជាក់​ពីការលុ​បបំបាត់​ជំងឺគ្រុនចាញ់ក្នុងព្រះរាជាណាចក្រកម្ពុជា។

) កម្មវិធីគ្រុន​ឈាម ត្រូវពង្រឹងដោយបុរេសកម្ម តាមដានស្ថានភាពជំងឺ និងការអន្តរាគម​ន៍ឆ្លើយត​បចំគោ​លដៅទាន់ពេល ដើម្បីកាត់បន្ថយអត្រាស្លាប់រហូតដល់សូន្យ និងកាត់បន្ថយ​អត្រាអ្នកជំងឺគ្រុ​នឈាមឱ្យមក​នៅទាបបំផុត តាមរយៈការពង្រឹងគុណភាព និងប្រសិទ្ធភាពការងារអប់រំសុខភាព ការលុបបំបា​ត់ប្រភពបង្កបង្កើតភ្នាក់ងារចម្លងមូសខ្លា ការដាក់ថ្នាំសម្លាប់ដង្កូវទឹក និងបាញ់ថ្នាំ។

) កម្មវិ​ធីដង្កូវព្រូន ត្រូវបង្កើនសកម្មភាពតាមដានស្រាវជ្រាវ ផ្សព្វផ្សាយអប់រំសុខភាព និងផ្តល់​ថ្នាំ​ទម្លាក់​ព្រូនដល់សាលារៀន និងសហគមន៍ ដើម្បីកាត់បន្ថយការឆ្លង និងការរីករាលដាល តាមរ​យៈកា​រសហ​កាគ្នាម​ណ្ឌល​សុខ​ភាព និងសាលារៀន៕

Leave a Reply

Your email address will not be published. Required fields are marked *